ចូលចិត្តទំនើប

កត់ចំណាំទុក! វត្ថុ 8 យ៉ាង ដែលអ្នកមិនគួរ ដាក់ចូលក្នុងម៉ាស៊ីន បោកសម្លៀកបំពាក់

ដោយ: ភារុន 10 AM, Thursday, 14 Feb, 2019

ម៉ាស៊ីនបោកសម្លៀកបំពាក់ គឺជារបស់ដ៏អស្ចារ្យបំផុត ដែលជួយកម្ចាត់ភាពកខ្វក់ និងក្លិនអាក្រក់ ចេញពីសម្លៀកបំពាក់របស់អ្នក ដោយគ្រាន់តែអ្នកប្រមូលសម្លៀកបំពាក់ទាំងអស់ ដាក់ចូលទៅក្នុងម៉ាស៊ីន បន្ទាប់មកចុចប៊ូតុងមួយចំនួនប៉ុណ្ណោះ។ លើសពីនេះស្រ្តីមេផ្ទះសម័យថ្មី តែងពឹងផ្អែកលើវា ដើម្បីជួយសម្រាលដល់កិច្ចការងារនៅក្នុងផ្ទះ ដែលមានច្រើនរាប់ មិនអស់។ បើទោះបីជា ម៉ាស៊ីនបោកសម្លៀកបំពាក់អស្ចារ្យ ប៉ុន្តែក៏មានវត្ថុ 8 យ៉ាង ដែលអ្នកមិនគួរ ដាក់ចូលទៅក្នុងម៉ាស៊ីននេះផងដែរ ព្រោះថាវត្ថុទាំងនេះ អាចត្រូវបានបំផ្លាញ ដោយសារតែចលនារបស់ម៉ាស៊ីន នៅពេលអ្នកបានដាក់ ពួកវាចូលម៉ាស៊ីនបោកជាច្រើនដង។
1. សម្លៀកបំពាក់ហែលទឹក របស់នារីៗ
ទោះបីជា សម្លៀកបំពាក់ហែលទឹក របស់នារីៗ ត្រូវបានគេរចនាឡើងមក មានទាំងភាពស្រស់ស្អាត និងធន់នឹងទឹក ប៉ុន្តែទឹកនៅក្នុងម៉ាស៊ីនបោកសម្លៀកបំពាក់ មិនមែនជាជម្រើសដ៏ល្អនោះទេ។ ជាពិសេសចលនាមេកានិចរបស់ម៉ាស៊ីន អាចបំផ្លាញយ៉ាងខ្លាំងដល់ខ្សែ និងរចនាសម្ព័ន្ធផ្នែកខាងក្នុង នៃសម្លៀកបំពាក់ហែលទឹករបស់នារី។

2. ឈុតអាវធំ
បើទោះបីជាក្រណាត់នៃឈុតអាវធំ ធ្វើឡើងពីសរសៃអំបោះកប្បាសក្តី ប៉ុន្តែអ្នកមិនគួរយកឈុតអាវធំ ទៅបោកនៅក្នុងម៉ាស៊ីនបោកសម្លៀកបំពាក់ដែរ ពីព្រោះសាច់ក្រណាត់ខាងក្នុងនៃឈុតអាវធំ អាចត្រូវទទួលរងការប៉ះពាល់ខ្លាំង ដោយការជ្រៀបទឹកចូលច្រើន នៅពេលអ្នកបោកនៅក្នុងម៉ាស៊ីន។

3. ស្បែកជើងប៉ាតា
ការផលិតស្បែកជើងប៉ាតា គឺគេប្រើកាវបិទ រួមផ្សំជាមួយនឹង ការដេរ ទើបចេញជាលទ្ធផល ស្បែកជើងប៉ាតាដ៏ស្រស់ស្អាតមួយគូរឡើងមក។ ដូច្នេះការសម្អាតស្បែកជើងប៉ាតានៅក្នុងម៉ាស៊ីន គឺអាចបំផ្លាញដល់កាវ របស់ស្បែកជើង ដោយជាតិទឹក និងចលនាសម្ងួតដ៏ខ្លាំងរបស់ម៉ាស៊ីន។

4. សម្លៀកបំពាក់ ធ្វើពីអំបោះចាក់ ឬ រោមចៀម
ភាគច្រើននៃសម្លៀកបំពាក់ប្រភេទនេះ យកល្អអ្នកគួរតែបោកវា ដោយដៃ ព្រោះថាសម្លៀកបំពាក់ដែលធ្វើឡើងពីអំបោះចាក់ ដូច្នេះ វាអាចត្រូវបានបំផ្លាញនៅពេលបោកនៅក្នុងម៉ាស៊ីន។ សម្លៀកបំពាក់ធ្វើពីរោមចៀម ក៏ដូចគ្នាផងដែរ សុទ្ធតែ អាចត្រូវបានបំផ្លាញដោយចលនាបោកនៅក្នុងម៉ាស៊ីន។

5. ក្រវ៉ាត់ក
ក្រវ៉ាត់ក ជាទូទៅត្រូវបានគេធ្វើឡើងពីសរសៃអំបោះសូត្រ ដូច្នេះរចនាសម្ព័ន្ធនៃសាច់ក្រណាត់អាចមានភាពទន់ និងមិនសូវរឹងមាំ ដែលមិនធន់នឹងទឹក និងចលនាមេកានិចដ៏ខ្លាំងរបស់ម៉ាស៊ីនបោកសម្លៀកបំពាក់។

6. ខ្នើយអេប៉ុង
សាច់អេប៉ុង អាចត្រូវបានខូចខាត ដោយសារចលនាបង្វិល នៃម៉ាស៊ីនបោកសម្លៀកបំពាក់ ដូច្នេះយើងសូមណែនាំ ឱ្យសម្អាតខ្នើយអេប៉ុង ដោយគ្រាន់តែត្រាំវានៅក្នុងទឹកក្តៅឧណ្ហៗ បន្ទាប់មកពូតដោយដៃ នឹងយកទៅហាលជាការស្រេច។

7. សម្ភារប្រើប្រាស់ របស់សត្វចិញ្ចឹម
ទោះបីជាសម្ភារប្រើប្រាស់របស់សត្វចិញ្ចឹមរួមមាន ភួយ គ្រែ និងសម្លៀកបំពាក់…ជាដើម គឺត្រូវការបោកសម្អាតជាញឹកញាប់ក្តី ប៉ុន្តែអ្នកមិនគួរបោកសម្អាតពួកវា នៅក្នុងម៉ាស៊ីនបោកសម្លៀកបំពាក់ឡើយ នៅពេលអ្នកសង្កេតឃើញ សម្ភារទាំងនេះអាចមានជាប់រោមសត្វចិញ្ចឹមជាច្រើន ហើយបើអ្នកយកទៅបោកនៅក្នុងម៉ាស៊ីន រោមសត្វទាំងនេះ អាចនៅស្អិតជាប់នឹង រន្ធបញ្ចេញទឹករបស់ម៉ាស៊ីន ម្យ៉ាងទៀតនៅពេលអ្នកបោកសម្លៀកបំពាក់របស់ខ្លួនអ្នកផ្ទាល់ គឺទំនងជាអាចជាប់រោមទាំងអស់នេះផងដែរ។

8. សម្លៀកបំពាក់ ដែលមានស្នាមប្រឡាក់ខ្លាំង ដោយសារសារធាតុរាវ ងាយរលាក
នៅពេលសម្លៀកបំពាក់ ដែលមានស្នាមប្រឡាក់ខ្លាំង ដោយសារប្រេងម៉ាស៊ីន ប្រេងសាំង ប្រេងឆា ថ្នាំពណ៌សម្រាប់គូគំនូរ ឬ ទឹកអាល់កុល…ជាដើម។ អ្នកមិនគួរដាក់សម្លៀកបំពាក់ទាំងអស់នេះ ចូលទៅក្នុងម៉ាស៊ីនបោកសម្លៀកបំពាក់ភ្លាមៗនោះទេ អ្នកគួរត្រាំពួកវានៅក្នុងទឹកសាប៊ូជាមុនសិន ដើម្បីឱ្យសារធាតុរាវទាំងនេះចេញឱ្យអស់ បន្ទាប់មកចាំទម្លាក់ពួកវាចូលនៅក្នុងម៉ាស៊ីនបោក។ មូលហេតុដែលអ្នកត្រូវធ្វើដូចនេះ ដោយសារតែសារធាតុរាវទាំងនេះ គឺងាយនឹងឆេះ នៅពេលអ្នកដាក់ សម្លៀកបំពាក់ប្រឡាក់ប្រេងសាំងច្រើន ចូលទៅក្នុងម៉ាស៊ីន អាចបណ្តាលឱ្យមានភ្លើងឆាបឆេះឡើង។

ប្រភព: thespruce ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

តើ Face ID ដំណើរការយ៉ាងដូចម្តេច?

ដោយ: ដួងច័ន្ទ 3 PM, Saturday, 07 Oct, 2017

បច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Apple គឺ Face ID មានតែនៅលើទូរសព្ទ iPhone X មួយគត់។ វាជំនួសមុខងារ Touch ID នៅលើទូរសព្ទ ជំនួសដោយការដោះសោរទូរសព្ទដៃ ដោយធ...

នាឡិកា Apple ថ្មី បន្ថែមមុខងារសុវត្ថិភាពកាន់តែច្រើន

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 19 Sep, 2018

នាឡិកាដៃ Watch 3 បច្ចុប្បន្ននេះជាមជ្ឈមណ្ឌលជំនួយសុខភាពដ៏អស្ចារ្យមួយ ប៉ុន្តែក្រុមហ៊ុនApple បាននាំវាឆ្ពោះទៅរកស្តង់ដាកម្រិតថ្មី ជាមួយនឹងម៉ូដែលនាឡិកាជំន...

ការតាំងបង្ហាញផលិតផល LG នៅក្នុងព្រឹត្តិការណ៍ InnoFest Asia 2017

ដោយ: ទំនើប 10 AM, Friday, 17 Mar, 2017

  ក្រុមហ៊ុន LG Electronics មានមោទនភាពក្នុងការដាក់បង្ហាញទូរទស្សន៍ស៊េរីថ្មី 2017 របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ InnoFest Asia។ ម៉ូដែលទូរទស្សន៍ស៊េ...

Galaxy S6 កាន់តែទំនើប ជាមួយសម្បកក្រោយធ្វើពីកញ្ចក់ និង RAM 4GB

ដោយ: ដាលីស 2 PM, Saturday, 11 Apr, 2015

ថ្ងៃនេះមានព័ត៌មានពី Samsung Galaxy S6 ស្មាតហ្វូនប្រចាំឆ្នាំ2015 ពីក្រុមហ៊ុនសាំស៊ុង​ចេញមក​ជា​ឈុតតែម្តង គឺជាព័ត៌មានពាក់ព័ន្ធនឹងការច្នៃម៉ូដតួគ្រឿង និង...

Tomnerb.Com - YouTube Channel