ចូលចិត្តទំនើប

Netflix .Inc ថា LG ជាទូរទស្សន៍ឆ្លាតវៃល្អបំផុត​ពីរឆ្នាំជាប់គ្នា

ដោយ: ម៉ូនី 1 PM, Tuesday, 19 Apr, 2016

កាលពីឆ្នាំមុនក្រុមហ៊ុន Netflix.Inc បានផ្តល់អនុសាន៍រួចម្តងហើយថា ទូរសទស្សន៍ LG Smart TV webOS ជាទូរទសន្សន៍ឆ្លាវៃដែលល្អបំផុតសម្រាប់អ្នកប្រើប្រាស់។ ហើយនេះជាឆ្នាំទីពីរហេីយ​​ ដែល​ទូរទស្សន៍​ឆ្លាតវៃ LG ត្រូវណែនាំដោយ ក្រុមហ៊ុន Netflix. Inc ជាទូរទស្សន៍ដែលល្អបំផុត ជាមួយនឹង Netflex សម្រាប់ឆ្នាំ 2016 នេះ។

990

ខណៈពេលដែលក្រុមហ៊ុនកូរ៉េខាត្បូងមួយនេះ ទើបនឹង​ប្រកាសជាផ្លូវការ​នូវ​បច្ចេកវិទ្យាថ្មីៗ​ នៃយុគសម័យនៃទូរទស្សន៍ LG SIGNATURE OLED TV (G6)  4K OLED TVs ម៉ូដែល E6 និង C6 ទូរទស្សន៍ LG SUPER UHD TV ម៉ូដែល UH9500​ និង UH8500 និងទូរទស្សន៍ UHD TV ម៉ូដែល UH7500, UH6500, UH6300 និង UH6100 ដែលដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ចុងក្រោយរបស់ LG ដែលមានឈ្មោះថា​ WebOS ជំនាន់ទី3។

 

Netflix បានបន្ថែមទៀតថា កម្មវិធីទូរទស្សន៍របស់ LG ត្រវបានរចនាឡើងយ៉ាងពិសេសផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការកំនត់ចំនាំកម្មវិធីទូរទស្សន៍ថ្មីចាស់ដាច់ដោយឡែកពីគ្នាមិនមានភាពសាំញាំក្នុងាយស្រួល​ប្រើប្រាស់ និងជាពិសេសកម្មវិធី LG WebOS3.0 កាន់តែមានលក្ខណៈពិសេសបំផុតដែលវាជួយធ្វើឲ្យប្រតិបត្តិការកម្មវិធីនៅលើកញ្ចក់អេក្រង់ទូរទស្សន៍ OLED, SUPER UHD និង UHD កាន់តែមានភាពរលូនព្រមទាំងជួយធ្វើឲ្យផ្ទៃកញ្ចក់អេក្រង់មានភាពភ្លឺច្បាស់ត្រជាក់ភ្នែក បែបធម្មជាតិហើយវាផ្តល់បទពិសោធន៍ថ្មីសម្រាប់ Netflix ក្នុងការផ្សព្វផ្សាយភាពយន្តថ្មីៗបានយ៉ាងងាយស្រួលបំផុតតាមរយៈប្រព័ន្ធអ៊ីនធើណែត។

លោក Scott Mirer អនុប្រធានគ្រប់គ្រងឧបករណ៍ប្រព័ន្ធអេកូឡូស៊ីរបស់ Netflix Inc បានមានប្រសាសន៍លើកឡើងថា “ក្រុមហ៊ុន LG នៅតែបន្តភាពជាដៃគូក្នុងការផ្តល់នៅសេវាផ្សព្វផ្សាយដែលកាន់តែមានភាពល្អប្រសើរ និងលឿនជាងមុនសម្រាប់ក្រុមហ៊ុន Netflix Inc ហើយក្រុមហ៊ុនរបស់ពួកយើងមានសេចក្តីសប្បាយរីករាយបំផុតក្នុងការទទួលយកការប្រើប្រាស់កម្មវិធីទូរទស្សន៍ស្មាតធីវីស៊េរីថ្មី 2016 ដែលបំពាក់នូវកញ្ចក់អេក្រង់កម្រិត 4K UHD Display ជាមួយកម្មវិធី LG WebOS3.0 ដែលមានភាពល្អប្រសើរបំផុត និងងាយស្រួលបំផុតដល់អតិថិជនរបស់ Netflix នៅទូទាំងសកលលោក។ 

សូមបញ្ជាក់ថា កម្មវិធី Netflex នេះគឺត្រូវបានដំឡើងនៅ​លើទូរទសន៍ LG Smart TV webOS ស៊េរីថ្មីហេីយ​ជា​ស្រេច ចំពោះ​ទូរទស្សន៍ ឆ្លាតវៃរបស់ LG ស៊េរីចាស់ក៏​ដំឡើង​នូវ​កម្មវិធី Netflex បាន​ដែរ ដោយចូលទៅកាន់ LG SmartWorld ឬ LG Content។ ចំពោះប្រទេសកម្ពុជាយើងវិញក៏​អាច​ប្រើប្រាស់​កម្មវិធី​នេះ​នៅលើទូរទស្សន៍ LG Smart TV បានដែរ។

ប្រភព: LGnewsroom ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

Apple ធ្វើឱ្យបែកធ្លាយព័ត៌មានពី iPhone ថ្មី

ដោយ: ដួងច័ន្ទ 8 AM, Saturday, 22 Jun, 2019

មកដល់ពេលនេះ អ្នកប្រហែលជាមានហេតុផលជាច្រើន សម្រាប់មើលរំលងលើទូរសព្ទ iPhone 11 និង iPhone XR2 ដោយសារតែវាមានរូបរាងមិនសមប្រកប។ ប៉ុន្តែសូមរងចាំបន្តិចសិន! ...

រថយន្ត McLaren 720S ពង្រីកដែនកំណត់របស់អ្នក

ដោយ: ដួងច័ន្ទ 7 PM, Friday, 07 Apr, 2017

រថយន្ត McLaren 720S តំណាងឱ្យដំណើរស្វែងរកឥតឈប់ឈរ នៃការរុញច្រានដែន កំណត់នៃសមត្ថភាពរថយន្ត។ វាកាន់តែស្រាល កាន់តែខ្លាំង និងកាន់តែលឿន និងមានចំណុចពិសេសៗជា...

ម៉ាស៊ីនត្រជាក់ LG គិតគូរពីបរិស្ថាន និងសុខភាព

ដោយ: ដួងច័ន្ទ 8 AM, Monday, 29 Oct, 2018

តើអ្នកកំពុងពិបាកសម្រេចចិត្តជ្រើសយកម៉ាស៊ីនត្រជាក់យកទៅប្រើប្រាស់មែនទេ? ថ្ងៃនេះ ទំនើប មានជម្រើសដ៏សក្តិសមមួយសម្រាប់អ្នក នោះគឺម៉ាស៊ីនត្រជាក់ LG ម៉ូដែល S...

កាសត្រចៀក Bluetooth ថ្មីរបស់ Anker មានតម្លៃក្រោម 30$ ថ្ងៃនេះ

ដោយ: ភារុន 9 AM, Thursday, 08 Nov, 2018

ថ្វីត្បិតក្រុមហ៊ុន Anker  គឺជាក្រុមហ៊ុនផលិត Soundcore Audio   ដែលហាក់បីដូចជានៅថ្មីថ្មោង ប៉ុន្តែក្រុមហ៊ុននេះក៏បាន​ផលិតកាសត្រចៀក និង Speaker អស់រយះពេ...

Tomnerb.Com - YouTube Channel