ចូលចិត្តទំនើប

Mymanu Clik+ ផ្តល់ការបកប្រែបាន 37 ភាសា

ដោយ: ដួងច័ន្ទ 11 PM, Friday, 26 Jan, 2018

កាសត្រចៀក Mymanu Clik+ ផ្តល់ឱ្យអ្នកនូវការសន្យាដ៏ធំមួយ នោះជាការបកប្រែភាសាផ្ទាល់រហូត ដល់ 37 ភាសា។ កាលពីពេលថ្មីៗនេះ យើងធ្លាប់បានឃើញកាសស្តាប់ត្រចៀក ស្រដៀងគ្នានេះពីក្រុមហ៊ុន Google និង Bragi ប៉ុន្តែកាសស្តាប់ត្រចៀកទាំងពីរនេះ ប្រតិបត្តិជាឈ្មួញកណ្តាលប៉ុណ្ណោះ ដោយបម្រើផ្តល់ជាសម្លេងជាមួយនឹង App បំពេញមុខងារនាំមុខ។

នៅក្នុងអត្ថបទនេះ ទំនើប សូមធ្វើការបកស្រាយជូនមិត្តអ្នកអានឱ្យបានច្បាស់ ពីមុខងារកាសស្តាប់ត្រចៀក បម្រើមុខងារបកប្រែភាសាថ្មីមួយនេះ។ កាសត្រចៀក Mymanu ក៏ប្រើប្រាស់ App សម្រាប់ ការបកប្រែដូចគ្នា ប៉ុន្តែកាសស៊េរី Clik ផលិតឡើងដើម្បីនាំយើងទាំងអស់គ្នា មួយជំហានទៀតទៅរក ការបកប្រែភាសាពីកាសត្រចៀក ដោយពុំចាំបាច់មានវត្តមាន App។ នេះជាអ្វីដែលអ្នកប្រើប្រាស់ទាំងអស់គ្នាចង់បាន។

Mymanu_Clik+_accessories_news_phnom_penh_cambodia_tomnerb-01

ផលិតផលគំរូរបស់ Clik បានបញ្ចេញអស់ពេលជាយូរ គួរសមដែរហើយ ប៉ុន្តែនៅក្នុងវេទិកា CES យើងមានឱកាសធ្វើតេស្តសាកល្បងផលិតផលដោយផ្ទាល់។ បន្ទាប់ពីភាពជោគជ័យនៅក្នុងការដាក់ លក់នៅលើគេហទំព័រ Indiegogo កាលពីឆ្នាំមុន បានធ្វើឱ្យកាសត្រចៀកមួយនេះ បានឈានដល់ ដំណាក់កាលផលិតជារូបរាងពិតប្រាកដ ដែលនឹងរំពឹងដឹកជញ្ជូនដល់ដៃអតិថិជន នៅក្នុងខែមីនា ឆ្នាំនេះហើយ។

នៅពេលដែលយើងចោទជាសំណួរ អំពីដំណើរការបកប្រែភាសា យើងទទួលបានការពន្យល់យ៉ាងលម្អិតថាវាជាការរួមគ្នានៃកម្មវិធី The Cloud ហើយនៅពេលដែលកាស Clik ចូលរួមចំណែករួមគ្នា នៅក្នុងកាសត្រចៀក មានប្រព័ន្ធប្រតិបត្តិការមួយ ដែលជួយពង្រឹងបទពិសោធន៍ការបកប្រែ។ នៅក្នុងការសាកល្បង យើងបានជ្រើសយកភាសាចិន មកសាកល្បង។ ជាលទ្ធផល ការបកប្រែពីភាសាអង់ គ្លេសមកជាភាសាចិនមានភាពត្រឹមត្រូវល្អណាស់ ប៉ុន្តែសម្រាប់ការបកប្រែពីភាសាចិន មកអង់គ្លេស នៅមាននៅមានឧបសគ្គបន្តិចបន្តួច និងពុំសូវត្រឹមត្រូវ ប៉ុន្តែវាអាចបណ្តាលមកពីបញ្ហាបរិស្ថានជុំវិញ ដូចជាសម្លេងរំខាន និងបញ្ហាប្រព័ន្ធ Wi-Fi រអាក់រអួល។

Mymanu_Clik+_accessories_news_phnom_penh_cambodia_tomnerb-03

នៅក្នុងអំឡុងពេលសាកល្បង យើងត្រូវការប្រើប្រាស់ទូរសព្ទដៃពីរគ្រឿង និងកាសត្រចៀកមួយគូ ដើម្បីដំណើរការបកប្រែភាសាឆ្លើយឆ្លងទៅមក ប៉ុន្តែក្រុមហ៊ុន Mymanu បានរៀបរាប់ប្រាប់យើងថា នៅពេលផលិតផលកាសរបស់ពួកគេ ចេញលក់ជាផ្លូវការ អ្នកប្រើប្រាស់ត្រូវការតែទូរសព្ទមួយគ្រឿង និងកាសត្រចៀកប៉ុណ្ណោះ ដូច្នេះនៅពេលធ្វើការសន្ទនាជាមួយអ្នកដទៃ អ្នកពុំចាំបាច់ទាមទារឱ្យដៃគូ សន្ទនារបស់អ្នកមានសកម្មភាពអ្វីនោះទេ ក្រៅពីស្តាប់លទ្ធផលនៃការបកប្រែភាសា នៅក្នុងទូរសព្ទរបស់អ្នកប៉ុណ្ណោះ។ ការសន្ទនាជាក្រុមក៏អាចអនុវត្តបានដែរ បើសិនជាមានអ្នកប្រើប្រាស់ឧបករណ៍ បម្រើដោយការបកប្រែច្រើននាក់។

Mymanu_Clik+_accessories_news_phnom_penh_cambodia_tomnerb-05

ក្រៅពីមុខងារពិសេស សម្រាប់អន្តរភាសា កាស Clik ក៏មានមុខងារទួទៅជាកាសស្តាប់សម្លេងផងដែរ។ ដូចជាកាសស្តាប់របស់ Bragi កាសត្រចៀកម៉ូដែល Clik ប្រើប្រាស់បច្ចេកវិទ្យា NFMI ដើម្បីភ្ជាប់កាសទាំងសងខាង ដែលផ្តល់នូវតំណភ្ជាប់ ដ៏មានទំនុកចិត្តជាងបច្ចេកវិទ្យា Bluetooth។ តាមរយៈការធ្វើតេស្ត យើងបានទទួលគុណភាពសម្លេងលឺច្បាស់ ជាមួយនឹងសម្លេងបាសខ្ពស់ ប្រេកង់សម្លេងខ្ពស់ និងច្បាស់។

ក្រុមហ៊ុន Mymanu មានភាពជឿជាក់ថា ក្រុមហ៊ុនអាចមានលទ្ធភាពផលិត ទៅតាមកាលកំណត់ចេញលក់នៅក្នុងខែមីនាខាងមុខ ដូច្នេះបើសិនជាអ្នកមានចំណាប់អារម្មណ៍ អ្នកអាចចាប់ផ្តើមពិចារណាធ្វើការកុម៉្មង់ទិញនៅពេលនេះ។ នៅពេលនេះ កាស Clik នឹងលក់ជូនអ្នកនៅក្នុងតម្លៃ $239 សម្រាប់ការកុម៉្មង់ទិញមុន ហើយតម្លៃនឹងកើនរហូតដល់ $300 នៅពេលវាចេញលក់នៅក្នុងទីផ្សារ។ នៅក្នុងតម្លៃនេះ អ្នកនឹងទទួលបានប្រអប់សាកថាមពល ដែលអាចប្រើប្រាស់សម្រាប់សាកថ្មទូរសព្ទ។ កាសត្រចៀកជំនាន់ថ្មីមួយនេះ មានកម្លាំងថាមពលបានរហូតដល់ជិត 6 ម៉ោង។

Mymanu_Clik+_accessories_news_phnom_penh_cambodia_tomnerb-04

អត្ថបទអ្នកចង់អាន

LG ត្រៀមបង្អួត អេក្រង់ OLED មូរបាន

ដោយ: រីកា 12 AM, Wednesday, 16 Mar, 2016

កាលពីឆ្នាំ 2014 LG បានប្រកាសថា កំពុងអភិវឌ្ឍអេក្រង់ OLED ទំហំ 18អីុញ ដែលអាចមូរឱ្យកោងងដូចក្រដាសបាន ហើយនៅពេលថ្មីៗនេះខាង LG បានត្រៀមខ្លួនរួចជាស្រេចហើយ ...

Huawei បានបញ្ជាក់ថាស្មាតហ្វូន Mate 30 នឹងចេញលក់នៅថ្ងៃទី19 ខែកញ្ញានេះហើយ!

ដោយ: ភារុន 9 AM, Wednesday, 04 Sep, 2019

ក្រុមហ៊ុន Huawei បានបញ្ជាក់ពីកាលបរិច្ឆេទនៃការដាក់បង្ហាញខ្សែស្រឡាយទូរស័ព្ទស៊េរីចុងក្រោយរបស់ខ្លួន។ នៅក្នុងវីដេអូខ្លីមួយ ដែលត្រូវបានបង្ហោះនៅលើបណ្តាញ T...

តោះ! មកស្គាល់ ពីរបៀបភ្ជាប់ AirPods ថ្មី សម្រាប់អ្នកប្រើជាលើកដំបូង

ដោយ: ភារុន 8 AM, Monday, 08 Apr, 2019

AirPods របស់ក្រុមហ៊ុន Apple គឺមានភាពងាយស្រួលបំផុត ក្នុងការប្រើប្រាស់ដោយឥតខ្សែ ដើម្បីភ្ជាប់ជាមួយនឹង ឧបករណ៍អេឡិចត្រូនិចនានារបស់ក្រុមហ៊ុន Apple ។ ប៉ុន...

​កម្មវិធីសម្ពោធ​ PhumSchool Management System ដាក់អោយប្រើប្រាស់ជាផ្លូវការ

ដោយ: ទំនើប 8 AM, Tuesday, 03 Jul, 2018

ភ្នំពេញ: ថ្ងៃទី​ 28 ខែ​ មិថុនា ឆ្នាំ 2018 ក្រុមហ៊ុន​ Biz Solution​​ និង PhumDigital​​ បានរៀបចំកម្មវិធីសម្ពោធប្រព័ន្ធគ្រប់គ្រង់សាលារៀន (PhumSchool M...

Tomnerb.Com - YouTube Channel