ចូលចិត្តទំនើប

Motorola ចេញទូរសព្ទថ្មី កាន់តែឆ្លាតវៃ

ដោយ: ដួងច័ន្ទ 7 AM, Friday, 24 May, 2019

យើងមិនទាន់បានឈានដល់ពាក់កណ្តាលឆ្នាំ 2019 នៅឡើយទេ ប៉ុន្តែក្រុមហ៊ុន Motorola បានបង្ហាញជូននូវផលិតផល Hardware គួរឱ្យចាប់អារម្មណ៍មួយចំនួនរួចជាស្រេចហើយ។ ផលិតផលថ្មីរបស់ក្រុមហ៊ុនដែលជាម្ចាស់ស្លាកសញ្ញាផលិតផល Lenovo មួយនេះ គឺជាផលិតផលទូរសព្ទ Smartphone ដ៏ទាក់ទាញ និងមានតម្លៃសមរម្យ គឺម៉ូដែល Motorola One Vision សម្រាប់ចេញលក់ក្នុងទីផ្សារជុំវិញពិភពលោក។


ជាទូទៅ យើងមិនសូវផ្តោតចំណាប់អារម្មណ៍លើទូរសព្ទ Motorola ថ្នាក់កណ្តាលទេ ជាពិសេសវាជាប្រភេទដែលយើងមិនអាចទិញបានទៀតផង ប៉ុន្តែសម្រាប់ម៉ូដែល One Vision ថ្មីមួយនេះ គឺជាផលិតផលទូរសព្ទថ្មី ដ៏ប្លែក ដែលយើងពិតជាមិនអាចមើលរំលងបានឡើយ។ អ្នកមិនធ្លាប់បានលឺអំពីស៊េរី Motorola One ពីមុនមែនទេ? យើងមិនអាចបន្ទោសអ្នកបានឡើយ ដោយសារម៉ូដែល One ដំបូងបានចេញលក់យ៉ាងស្ងប់ស្ងាត់នៅក្នុងទីផ្សារសហរដ្ឋអាមេរិក កាលពីចុងឆ្នាំមុន បន្ទាប់ពីវាបានបង្ហាញខ្លួននៅក្នុងតំបន់អឺរ៉ុប និងអាមេរិកកណ្តាល។ សម្រាប់ម៉ូដែល One Vision ថ្មីនេះ មិនមែនជាគម្រោងសម្រាប់ការចាប់ផ្តើមនៅសហរដ្ឋអាមេរិកទាំងអស់ទេ។ នាពេលនេះ ក្រុមហ៊ុន Motorola បានរៀបរាប់ថា ក្រុមហ៊ុនរីករាយជាមួយការរីកសាយនៃការលក់ទូរសព្ទ Smartphone របស់ក្រុមហ៊ុននៅក្នុងតំបន់អាមេរិកខាងជើង។ នេះពិតជារឿងគួរឱ្យខ្មាស់អៀនមួយ ពីព្រោះផលិតផលម៉ូដែល One របស់ Motorola មាននិន្នាការផ្តោតលើមុខងារថ្មីៗ ការរីកលូតលាស់ថ្មី និងជម្រើសការរចនាថ្មី នៅក្នុងវិធីសាស្រ្តដែលធ្វើឱ្យពួកវាមានលក្ខណៈខុសប្លែកពីទូរសព្ទដទៃទៀត។
ហេតុនេះហើយបានជាម៉ូដែល One Vision គឺជាផលិតផលទូរសព្ទដៃតែមួយគត់ នៅក្នុងស្រឡាយផលិតផលរបស់ Motorola ដែលមានអេក្រង់ទំហំ 6.3 inch ក្នុងកម្រិត Ration 21:9 ដែលជាអេក្រង់ប្រភេទ Cinema Vision។ វាក៏ជាផលិតផលទូរសព្ទដៃ Motorola តែមួយគត់ ដែលបោះបង់ចោល Notch នៅលើអេក្រង់ ដើម្បីទទួលបាន Hole-Punch ដែលអនុញ្ញាតឱ្យកាមេរ៉ាមុខទំហំ 25 megapixel អាចដាក់បង្កប់នៅក្នុងផ្ទៃអេក្រង់។

ពាក្យថា Vision នៅក្នុងឈ្មោះរបស់ទូរសព្ទថ្មីមួយនេះ គឺសម្តៅលើអេក្រង់ប្លែកខុសពីគេរបស់វា ប៉ុន្តែវាក៏ជាវិធីសាស្រ្តមួយរបស់ Motorola ក្នុងការទាក់ទាញចំណាប់អារម្មណ៍ទៅកាន់កាមេរ៉ាភ្លោះនៅខាងក្រោយផងដែរ។ ចំណុចពិសេសរបស់វាគឺ Sensor របស់ក្រុមហ៊ុន Samsung ទំហំ 48 megapixel ផ្ទុយពី Sensor ប្រភេទ IMX586 របស់ Sony ដែលយើងបានឃើញភាគច្រើននៅលើទូរសព្ទថ្មីៗ។ Motorola កំពុងប្រើប្រាស់បច្ចេកវិទ្យា QuadPixel នៅលើ One Vision ដែលអាចឱ្យទូរសព្ទនេះក្តោបយក Pixel ចំនួន 4 នៅលើ Sensor មួយគ្រាប់ ទទួលបាននូវ Pixel កាន់តែធំ សម្រាប់ពង្រឹងគុណភាពនៃភាពច្បាស់ និងការថតក្នុងកម្រិតពន្លឺទាប។ ប្រាកដណាស់ ជាលទ្ធផល រូបភាពដែលទទួលបានមានត្រឹមតែទំហំ 12 megapixel ប៉ុន្តែវាមានគុណភាពល្អប្រសើរជាង Raw File ដែលមានទំហំ 48 megapixel។ នៅក្នុងនោះក៏មានកាមេរ៉ាទីពីរ ទំហំ 5 megapixel នៅខាងក្រោយផងដែរ ប៉ុន្តែវាត្រូវបានប្រើប្រាស់សម្រាប់តែការចាប់យកទិន្នន័យ Depth សម្រាប់ប្រើប្រាស់នៅក្នុងការផលិតរូបភាព Bokeh-Filled Portraits ប៉ុណ្ណោះ។


យើងបានមើលឃើញថា Motorola បានវិនិយោគយ៉ាងច្រើន នៅក្នុងបច្ចេកវិទ្យា AI ក្នុងរយៈពេល 2 ឆ្នាំកន្លងមកនេះ ដូច្នេះវាមិនមានអ្វីភ្ញាក់ផ្អើលទេ ក្នុងការបានឃើញថាក្រុមហ៊ុននេះបង្ហាញអំពីមុខងារឆ្លាតវៃមួយចំនួន សម្រាប់កាមេរ៉ាខាងក្រោយ។ មុខងារមួយចំនួន គឺជាមុខងារត្រង់ៗ ចេញពីបច្ចេកវិទ្យា AI ដែលជំរុញសមត្ថភាពកាមេរ៉ាចាប់យកអ្វីដែលនៅចំពីមុខ និងណែនាំឱ្យអ្នកប្រើប្រាស់ Portrait Mode បើសិនជាវាឃើញទម្រង់មុខ ឬប្រើប្រាស់ Night Vision Mode ថ្មី នៅពេលងងឹត។ បន្ថែមលើមុខងារ AI ទូរសព្ទថ្មីនេះត្រូវបានផ្តល់ថាមពលដោយបន្ទះឈីប Octa-Core Samsung Exynos 9609 និងមាន RAM ទំហំ 4GB។ ក្រៅពីនេះ ចំណុចពិសេសដទៃទៀតមានលក្ខណៈស្តង់ដាទូទៅ ដូចជា ឃ្លាំងផ្ទុកទិន្នន័យទំហំ 128GB ដែលអាចពង្រីកបាន 512GB ដោយប្រើ microSD មានថ្មកម្លាំង 3,500mAh នៅក្នុងតួទូរសព្ទរាងសង្ហារពណ៌លង្ហិន និងពណ៌ Sapphire។

បើសិនជាអ្នកគិតថា ខ្លួនអ្នកកំពុងលង់ស្នេហ៍ទូរសព្ទ One Vision នេះហើយ អ្នកអាចជ្រើសយកមួយទៅប្រើប្រាស់បាននៅថ្ងៃនេះ បើសិនជាអ្នកស្ថិតនៅក្នុងប្រទេសប្រេស៊ីល។ នៅក្នុងសប្តាហ៍បន្ទាប់ វានឹងបន្តបង្ហាញវត្តមាននៅជុំវិញពិភពលោក ជាមួយការបញ្ចេញលក់នៅប្រទេសម៉ិចស៊ិក និងតំបន់អឺរ៉ុប៕

ចុះក្នុងទីផ្សារកម្ពុជា ទូរសព្ទម៉ូដែល One Vision នេះនឹងមានសំណាងបង្ហាញខ្លួនឬទេ?

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

កៅអីផ្អែក ២០១៧ សម្រាប់សួនច្បារ

ដោយ: ស. លីង 7 PM, Thursday, 16 Mar, 2017

ប្រសិនបើអ្នកមានសួនច្បារ នៅមុខ ឬក្រោយផ្ទះ ហើយចង់រៀបកៅអីផ្អែក ទុកសម្រាប់អង្គុយសម្រាកលេង នៅពេលល្ងាចត្រជាក់ ទំនើបសូមណែនាំនូវកៅអីផ្អែក ច្នៃប្រឌិតថ្មីទំន...

ឧបករណ៍សាកថ្មគ្មានខ្សែដ៏សក្តិសមសម្រាប់ iPhone X

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 14 Aug, 2018

ក្រុមហ៊ុន Logitech បាននឹងកំពុងប្រឡូកចូលក្នុងទីផ្សារឧបករណ៍សាកថ្មគ្មានខ្សែ ជាមួយនឹងផលិតផល Powered Wireless Charging Stand ដែលក្រុមហ៊ុននឹងបញ្ចេញលក់ក្...

តោះ! មកស្គាល់ Action Camera ថ្មី ពី Sony

ដោយ: ដួងច័ន្ទ 9 AM, Thursday, 28 Mar, 2019

ក្រុមហ៊ុន Sony បានបញ្ចេញលក់កាមេរ៉ា Action ម៉ូដែល RX0 កាលពី 2 ឆ្នាំមុន ហើយនាពេលនេះ ក្រុមហ៊ុនបានប្រកាសពីម៉ូដែលថ្មីហើយ គឺម៉ូដែល RX0 II។ នេះគឺជាផលិតផលថ...

ចង់ស្វែង​ព្រីភ្លេីង​ល្អគឺ Master Plug មកពីប្រទេសអង់គ្លេស

ដោយ: WangSang 12 AM, Friday, 19 Aug, 2016

Master Plug គឺជាម៉ាកព្រឺភ្លើងដ៏ល្បីមួយដែលជាផលិតផលរបស់ក្រុមហ៊ុន Nexus នៅក្នុងប្រទេសអង់គ្លេស ដែលបច្នុប្បន្ននេះមានលក់នៅក្នុងទីផ្សារប្រទេសកម្ពុជាដែលត្រ...

Tomnerb.Com - YouTube Channel