ចូលចិត្តទំនើប

ទូរស័ព្ទ One ជំនាន់ក្រោយ របស់ Motorola អាចមានការពង្រីក «Hybrid» ទំហំ 5ដង!

ដោយ: ភារុន 9 AM, Wednesday, 28 Aug, 2019

អ្នកនិយមប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មីៗទាំងឡាយ មិនចាំបាច់ត្រូវចំណាយប្រាក់រហូតដល់ $1,100 ដើម្បីគ្រាន់តែចង់បានទូរស័ព្ទ ដែលមានសមត្ថភាពកាមេរ៉ាកម្រិតខ្ពស់នោះទេ។ ផ្អែកទៅលើការបង្ហោះព័ត៌មាន នាពេលថ្មីៗនេះរបស់លោក Roland Quandt មកពីគេហទំព័រ WinFuture បានរាយការណ៍ថាក្រុមហ៊ុន Motorola មានគម្រោងនឹងបញ្ចេញទូរស័ព្ទម៉ូដែល Moto One Zoom ដែលជាប្រភេទស្មាតហ្វូនមានកាមេរ៉ា 4 គ្រាប់ រួមជាមួយនឹងតម្លៃលក់ដ៏សមរម្យផងដែរ។


យោងទៅតាមលោក Quandt បានបង្ហាញថាទូរស័ព្ទថ្មីនេះមានលក្ខណៈពិសេស នោះគឺ Sensor ដ៏សំខាន់ដែលមានទំហំ 48 មេហ្គាភិចសែលតែមួយ។ សម្រាប់កាមេរ៉ានៃទូរស័ព្ទថ្មីនេះ ប្រើប្រាស់បច្ចេកវិទ្យា Pixel-Binning ក្នុងការរួមបញ្ចូលឧបករណ៍ចាប់សញ្ញា Pixel នៃកាមេរ៉ាទាំង 4 គ្រាប់នេះ ឱ្យទៅជា Pixel តែមួយ ដើម្បីបង្កើនសមត្ថភាពប្រមូលពន្លឺនៃ Pixel នីមួយៗ។ លក្ខណៈពិសេសនេះ គឺធ្វើឱ្យ One Zoom នឹងផ្តល់ឧបករណ៍ចាប់សញ្ញាដ៏ល្អបំផុត ដែលមានទាំងគុណភាពបង្ហាញខ្ពស់ និងគុណភាពបង្ហាញទាប ដោយវាអាចសម្របទៅនឹងកម្រិតពន្លឺ ដែលអាចយកមកប្រើប្រាស់បាន។ ម្យ៉ាងទៀត ទូរស័ព្ទ OnePlus 7 Pro ក៏បានប្រើប្រាស់បច្ចេកវិទ្យាដូចគ្នានេះផងដែរ ប៉ុន្តែវាផ្តល់នូវការថតរូបមិនសូវបានល្អនោះទេ។


ការកោតសរសើរពីអ្នកប្រើប្រាស់ ទៅលើ Sensor ដ៏សំខាន់របស់ស្មាតហ្វូនថ្មីនេះ គឺ Telephoto Len ដែលផ្តល់នូវការពង្រីកអុបទិច 2 ទៅ 3x ម្យ៉ាងទៀត ដោយមានជំនួយពី Software បានធ្វើឱ្យវាផ្តល់នូវការពង្រីក Hybrid រហូតដល់ 5x។ លើសពីនេះ កាមេរ៉ារបស់វាក៏មាន Len ដែលមានមុំដ៏ធំទូលាយ ជាមួយនឹង View ទំហំ 117-degree Field និង Depth Sensor មួយផងដែរ ដែលផ្តល់ឱ្យទូរស័ព្ទនូវ Effective ប្រវែងប្រសព្វសមមូល 35 មីលីម៉ែត្រនៅក្នុងជួរពី 13 ទៅ 81mm។

បន្ថែមលើនេះ ទូរស័ព្ទថ្មីនេះត្រូវបានគេរំពឹងថា នឹងមានតម្លៃត្រឹមតែ $476 ប៉ុណ្ណោះ។ ដូច្នេះ អ្នកនិយមប្រើប្រាស់ទូរស័ព្ទស៊េរីថ្មីៗ ទំនងជាស្កប់ស្កល់ជាមួយនឹងលក្ខណៈដ៏ពិសេសនៃកាមេរ៉ា របស់ទូរស័ព្ទ Moto One ថ្មីនេះ ជាក់ជាមិនខាន៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Mazda ចង់បង្កើតម៉ាស៊ីន Skyactiv ឱ្យដូចម៉ាស៊ីន EV

ដោយ: ដួងច័ន្ទ 6 PM, Monday, 05 Feb, 2018

ការអភិវឌ្ឍន៍ថ្មី នៃម៉ាស៊ីនរថយន្តដើរដោយថាមពលប្រេងឥន្ធនៈ អាចប្រកួតប្រជែងជាមួយថាមពល អគ្គិសនីបាន នៅពេលដែលសង្វាក់នៃការផ្គត់ផ្គង់ថាមពល ត្រូវបានពិនិត្យដោយ...

6 យ៉ាងអាចរក្សាទុក ក្នុងទូរទឹកកក

ដោយ: ដួងច័ន្ទ 8 AM, Monday, 29 Oct, 2018

ទូរទឹកកកជាកន្លែងសម្រាប់រក្សាទុកចំណីអាហារ ភេសជ្ជៈ និងគ្រឿងកំប៉ុងនានា ប៉ុន្តែមានរបស់មួយចំនួនទៀតដែលអ្នកអាចរក្សាទុកនៅក្នុងទូរទឹកកកបានផងដែរ។ អ្នកអាចនឹងភ...

កាមេរ៉ាថ្មី Hero 8 និង Max 360 របស់ GoPro បានបែកធ្លាយរូបភាពហើយ!!

ដោយ: ភារុន 9 AM, Monday, 19 Aug, 2019

កាមេរ៉ាស៊េរីថ្មីពីរម៉ូដែលរបស់ GoPro ដែលនឹងមកដល់នៅក្នុងពេលឆាប់ៗនេះ នោះគឺកាមេរ៉ា Hero 8 Action និង Max 360 ត្រូវបានបែកធ្លាយរូបភាពហើយ ពី Photo Rumor។ ...

iPad Pro ទំហំ 12អុីញ នឹងចេញមកព្រមជាមួយ USB-C និង Lightning

ដោយ: ដាលីស 7 PM, Sunday, 21 Jun, 2015

ផលិតផល IT ថ្មីមួយទៀត ដែលមានលេចព័ត៌មាន កាលពីពេលមុននេះថា Apple កំពុងតែអភិវឌ្ឍនោះគឺ iPad ទំហំថ្មី 12អុីញ ដែលមានឈ្មោះស៊េរីហៅថា Pro ដែលអាចនិយាយបានថា ជាគ...

Tomnerb.Com - YouTube Channel