ចូលចិត្តទំនើប

បទពិសោធន៍តន្រ្តីកាន់តែអស្ចារ្យពី LG

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 25 Jun, 2019

ថ្ងៃនេះគេហទំព័រ ទំនើប សូមណែនាំផលិតផលឧបករណ៍បំពងសម្លេងជំនាន់ថ្មីពីក្រុមហ៊ុន LG នោះគឺម៉ូដែល XBOOM Go PK5។ ចង់ដឹងថាឧបករណ៍បំពងសម្លេងនេះមានអ្វីពិសេស សូមបន្តអានអត្ថបទខាងក្រោម។
សម្លេងលឺច្បាស់គ្រប់ទីកន្លែង
អ្នកនឹងទទួលបានបទពិសោធន៍ស្តាប់តន្រ្តីក្នុងកម្រិតគុណភាពខ្ពស់ និងជាផលិតផលបំលាស់ទីបានគ្រប់ទីកន្លែង។ LG សហការជាមួយក្រុមហ៊ុន Meridian Audio មានន័យថាអ្នកអាចស្តាប់តន្រ្តីក្នុងកម្រិត Resolution ខ្ពស់ ទាំងក្នុង និងទាំងក្រៅគេហដ្ឋាន។ រួមគ្នាជាមួយ Meridian ដែលជាក្រុមហ៊ុនជំនាញលើបច្ចេកវិទ្យាសម្លេងមាន Resolution ខ្ពស់របស់ចក្រភពអង់គ្លេស ក្រុមហ៊ុន LG នឹងនាំមកជូននូវបទពិសោធន៍តន្រ្តីដ៏អស្ចារ្យ សម្រាប់អ្នកចូលចិត្តស្តាប់តន្រ្តីនៅ ទូទាំងពិភពលោក។

សម្លេងកាន់តែខ្លាំង កាន់តែច្បាស់
អ្នកនឹងទទួលបានបទពិសោធន៍តន្រីដ៏ខ្លាំង គ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលអ្នកចង់ចាក់ចម្រៀងសំណព្វចិត្តរបស់អ្នក ជាមួយនឹងបច្ចេកវិទ្យាពិសេសពី Meridian Audio។ មុខងារ Clear Vocal អនុញ្ញាតឱ្យអ្នកស្តាប់តន្រ្តីបានយ៉ាងច្បាស់ ដោយពុំមានបែកសម្លេង នៅពេលអ្នកតំឡើងកម្រិតសម្លេងខ្ពស់បំផុត។ ចំណែកមុខងារ Enhanced Bass បង្កើតបាននូវសម្លេងបាសកាន់តែស៊ីជម្រៅ។

Dual Action Bass
នេះជាមុខងារដែលដើរតួជា Mini Bass Driver ដែលមិនត្រឹមតែផ្តល់នូវសម្លេងបាសដ៏ខ្លាំងប៉ុណ្ណោះទេ តែថែមទាំងបន្ថែមកម្លាំងកាន់តែខ្លាំងនៅក្នុងពិធីជប់លៀងផងដែរ។ អ្នកនឹងទទួលបានចម្រៀងមួយបទដែលមានសម្លេងបាសខ្លាង និងកាន់តែពិសេសជាមួយចង្វាក់លោតនៅចំហៀង ជាមួយនឹងកម្លាំងដ៏ខ្លាំង។

សម្លេងមាន Resolution កាន់តែខ្ពស់
LG XBOOM Go PK5 បំពាក់ជាមួយនឹង aptX HD ដែលអនុញ្ញាតឱ្យអ្នកចាក់តន្រ្តីបានកាន់តែពិរោះជាងនៅលើ CD ដែលចេញដោយផ្ទាល់ពីទូរសព្ទដៃទៅកាន់ឧបករណ៍បំពងសម្លេងរបស់អ្នក។ អ្នកនឹងទទួលបានសេវាកម្មចាក់ចម្រៀងមាន Resolution ខ្ពស់ ឬទិន្នន័យនានាដោយពុំចាំបាច់ទទួលរង Compression ពី Bluetooth។

មុខងារបញ្ជារដោយសម្លេង
កាន់តែងាយស្រួលជាមួយការបញ្ជារលើឧបករណ៍បំពងសម្លេងជាមួយនឹងការបញ្ជារដោយសម្លេង។ អ្នកគ្រាន់តែចុចប៊ូតុងមួយ និងដាក់ដំណើរការមុខងារបញ្ជារដោយសម្លេងរបស់ទូរសព្ទដៃ ដើម្បីចាក់ចម្រៀង ឬសួរសំណួរ។ អ្នកគ្រាន់តែចុចប៊ូតុងមួយនៅលើឧបករណ៍បំពងសម្លេងនេះ ដើម្បី ដំណើរការកម្មវិធី Siri ឬ Voice Assistants ដើម្បីស្វែងរកចម្រៀង ឬបញ្ជារឱ្យចាក់ចម្រៀងម្តងទៀត។ អ្នកអាចស្វែងរកព័ត៌មាននៅលើគេហទំព័រនានា និងតាមដានអំពីអាកាសធាតុជាដើម។

ទទួលទូរសព្ទពីគ្រប់ទីកន្លែង
អ្នកនឹងមិនខកខានការសន្ទនាលើទូរសព្ទ អំឡុងពេលអ្នកកំពុងរីករាយជាមួយតន្រ្តីឡើយ។ ដោយគ្រាន់តែចុចប៊ូតុង Play តន្រ្តីនឹងត្រូវបានផ្អាក ហើយការសន្ទនាលើទូរសព្ទនឹងដំណើរការតាមរយៈSpeaker។ អ្នកមិនចាំបាច់យកទូរសព្ទដៃចេញមកក្រៅទេ ហើយចម្រៀងនឹងបន្តលេងនៅពេលដែលការសន្ទនាត្រូវបានបញ្ចប់។

បញ្ចេញពន្លឺសម្រាប់ពិធីជប់លៀង
ជាមួយពណ៌ចម្រុះបញ្ចេញភ្លឹបភ្លែតតាមចង្វាក់ភ្លេង អ្នកអាចបង្កើតពិធីជប់លៀងបានយ៉ាងរីករាយ។ អ្នកអាចបន្ថែមជម្រើសពណ៌ជាមួយនឹងកម្មវិធី LG Bluetooth Audio App។ អ្នកអាចកំណត់បែបបទស្របតាមរសនិយមរបស់អ្នក និងអាចកែតម្រូវពណ៌ឱ្យស្របនឹងបរិយាកាសផងដែរ។ មុខងារ Lightening Mode អ្នកអាចទទួលបានបទពិសោធន៍ Lighting Effects ជាច្រើនបែប ដោយគ្រាន់តែចុចនៅលើអេក្រង់។

តន្រ្តីសម្រាប់គ្រប់ស្ថានភាព
ពិធីជប់លៀងនឹងមិនបញ្ចប់ដោយសារភ្លៀងនោះទេ។ LG XBOOM Go PK7 មានបំពាក់បច្ចេកវិទ្យាធន់នឹងអាកាសធាតុ និងទឹកសាច កម្រិត IPX5 ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់វានៅតាមអាងហែលទឹក ឬនៅក្រោមភ្លៀងស្រិចបាន។

ការរចនាម៉ូដ
ឧបករណ៍បំពងសម្លេងមួយនេះត្រូវបានរចនាឡើងសម្រាប់ងាយស្រួលចាប់កាន់ និងយួរ។ ដងកាន់ X-Grip ផ្តល់ឱ្យនូវលំនឹង និងការការពារលើតួម៉ាស៊ីន ដែលអនុញ្ញាតឱ្យអ្នកយួរវាទៅគ្រប់ទីកន្លែងបានយ៉ាងងាយស្រួល និងទុកដាក់បានដោយជាប់មាំ នៅកន្លែងដែលអ្នកត្រូវការវា។ ដូច្នេះអ្នកអាចចាប់កាន់ យួរឧបករណ៍បំពងសម្លេងដ៏ខ្លាំងរបស់អ្នកបានគ្រប់ទីកន្លែង។

ថាមពលថ្មបានយូរ
ឧបករណ៍បំពងសម្លេង XBOOM Go PK5 បំពាក់ជាមួយថ្មនៅខាងក្នុង ផ្តល់ឱ្យវានូវថាមពលសម្រាប់ប្រើប្រាស់បានពេញមួយថ្ងៃ ឬរហូតដល់ 18 ម៉ោង។

Multi-Bluetooth
អ្នកអាចធ្វើការភ្ជាប់ឧបករណ៍ Bluetooth បាន 2 គ្រឿងបន្តគ្នា ដូច្នេះទាំងឧបករណ៍របស់អ្នក និងមិត្តរបស់អ្នកអាចដំណើរការឆ្លាស់គ្នា និងជ្រើសរើសបទចម្រៀងដូចគ្នា។ អ្នកនឹងកាន់តែរីករាយ នៅពេលមិត្តភក្តិរបស់អ្នកចូលរួមជាមួយការស្តាប់តន្រ្តីជាមួយអ្នក៕

ប្រភព: ggear ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Samsung ផ្សាយពីឧបករណ៍ថ្មី និងចម្លែកសម្រាប់ថែរក្សា ស្បែកមុខ

ដោយ: ចរិយា 9 PM, Monday, 09 Jan, 2017

ពេលនឹកដល់ការអនុវត្ត ដើមី្បថែរក្សាស្បែកមុខ មនុស្សយើងតែងតែគិត «ទៅឆ្លុះកញ្ចក់ ពិនិត្យមើលប្រភេទស្បែកមុខ រួចទិញផលិតផលមកសាកល្បងប្រើ។ បើប្រើមិនត្រូវ រកផលិ...

Apple Watch Nike+ Series 4 ចេញលក់មានកំណត់

ដោយ: ដួងច័ន្ទ 8 AM, Thursday, 11 Oct, 2018

យោងតាមសេចក្តីរាយការណ៍របស់ Mac Rumors បានបង្ហាញថាក្រុមហ៊ុន Apple បាននឹងកំពុងបញ្ចេញលក់នាឡិកាដៃម៉ូដែលថ្មី មានឈ្មោះថា Apple Watch Nike+ Series 4 នៅក្នុ...

Samsung បកស្រាយបញ្ហាបែក Galaxy Fold

ដោយ: ដួងច័ន្ទ 3 PM, Tuesday, 23 Apr, 2019

ទោះបីជាឆ្លងកាត់ការធ្វើតេស្តសាកល្បងលើភាពជាប់ធន់រឹងមាំជាច្រើនក្តី កាលពីម្សិលមិញ មានសេចក្តីរាយការណ៍ជាច្រើនបានលើកឡើងថា ទូរសព្ទ Galaxy Fold មួយចំនួនដែលទ...

Galaxy Fold នឹងចេញលក់ ក្នុងចំនួនមានកំណត់

ដោយ: ដួងច័ន្ទ 9 AM, Thursday, 07 Mar, 2019

ក្រុមហ៊ុន Samsung មានគម្រោងរៀបចំព្រឹត្តិការណ៍សន្និសីទមួយទៀតនៅដើមខែមេសា សម្រាប់បង្ហាញផលិតផលទូរសព្ទបត់រមូររបស់ខ្លួន។ ក្រុមហ៊ុនផលិតទូរសព្ទ Galaxy Fold...

Tomnerb.Com - YouTube Channel