ចូលចិត្តទំនើប

Moodo ឧបករណ៍បាញ់ក្លិនក្រអូប ដ៏ឆ្លាតវៃ

ដោយ: ដួងច័ន្ទ 7 PM, Friday, 07 Apr, 2017

ក្លិន គឺជាជម្រើសផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ។ ដូច្នេះហើយទើបម៉ាស៊ីន Moodo ត្រូវបានបង្កើត ឡើង។ វាជាឧបករណ៍បាញ់ក្លិនក្រអូបក្នុងបន្ទប់ ដែលផ្តល់នូវជម្រើសក្លិនដ៏ពិសេស រួមបញ្ចូលគ្នាដែលបង្ហាញពីអារម្មណ៍របស់អ្នក។ តោះ! នាំគ្នាស្វែងយល់ពីឧបករណ៍ ដ៏ឆ្លាតវៃនេះទាំងអស់គ្នា។

ហេតុផលដែល Moodo ត្រូវបានបង្កើត

វាជាម៉ាស៊ីនបាញ់ក្លិនក្រអូបដ៏ឆ្លាតវៃ បង្កើតឡើងដើម្បីផ្តល់សុខុមាលភាពទ្វេដង សម្រាប់អ្នក។ Moodo ជួយអ្នកបង្កើតបរិយាកាសពិសេសផ្ទាល់ខ្លួន សម្រាប់ពិសេសតែអ្នកបានភ្លាមៗ។ វាស្តែងពី ក្តីស្រមើស្រមៃរបស់អ្នក និងផ្តល់ឱ្យអ្នកនូវសមត្ថភាព បង្កើតក្លិនដោយផ្ទាល់ខ្លួន សម្រាប់អារម្មណ៍គ្រប់ស្ថានភាព។

អ្នកបង្កើតម៉ាស៊ីននេះ បង្កើតវាឡើងដោយគំនិតច្នៃប្រឌិត ជាមួយនឹងរូបធាតុផ្សំ។ ទឹកអប់មានកេរ្តិ៍ឈ្មោះនាំមុខគេនៅក្នុងពិភពលោក នាំមកនូវរូបធាតុដើមដ៏ល្អបំផុត ហើយលាយក្លិនបញ្ចូលគ្នា និងផ្គូផ្គងជាមួយក្លិនដទៃ ដើម្បីច្នៃ និងបង្កើតក្លិន។ ជាមួយ Moodo នាពេលនេះអ្នកអាចបង្ហាញពីទីតាំងរបស់អ្នកជាមួយនឹងក្លិនដ៏ពិសេសរបស់អ្នក។ ដល់ពេលដែលអ្នកត្រូវផ្លាស់ប្តូរអារម្មណ៍របស់អ្នកហើយ!

ទឹកអប់ក្នុងគេហដ្ឋាន ដ៏ឆ្លាតវៃ

នៅក្នុងសម្ភារៈ Smart Home នាពេលបច្ចុប្បន្ន មានប្រភេទជាច្រើន ដែលអាចឱ្យអ្នកបង្កើតអ្វីដោយផ្ទាល់ខ្លួន ដើម្បីជួយអ្នកពង្រឹងសតិអារម្មណ៍របស់អ្នក ប៉ុន្តែចំណុចដ៏សំខាន់មួយ នៅមិនទាន់មាននៅឡើយទេ នោះគឺក្លិន។ ក្លិនដ៏ក្រអូប និងស្របតាមអារម្មណ៍ អាចជះឥទ្ធិពលដល់អារម្មណ៍ភ្លាមៗ។

និយាយថាសួស្តីទៅកាន់ Moodo ប្រអប់ស្តែងពីអារម្មណ៍របស់អ្នក

ប្រអប់ទឹកអបដ៏ឆ្លាតវៃត្រូវបានបង្កើតឡើង សម្រាប់ដាក់នៅក្បែរខ្លួនអ្នក។ វាត្រូវបានបង្កើតយោងតាម បច្ចេកវិទ្យាកម្មសិទ្ធិ និងអ្នកជំនាញដ៏ពិតប្រាកដ ផ្នែកក្លិនជាសកល។ Moodo ជួយអ្នកទទួលបាននូវ អារម្មណ៍ស្រស់ស្រាយ ភ្លាមៗ។

ក្លិនដែលមាននៅក្នុង Moodo

  • Cozzy៖ អារម្មណ៍បែបកក់ក្តៅ និងពោរពេញដោយផាសុកភាព នៃការស្នាក់នៅក្នុងគេហដ្ឋាន។ មានអារម្មណ៍ដូចជាមានក្លិនឈ្ងុយនៃអាហារ និងភេសជ្ជៈ ដែលអ្នកតែងទទួលទានជាមួយអ្នកជាទីស្រឡាញ់ នៅក្នុងគេហដ្ឋានដ៏កក់ក្តៅរបស់អ្នក។
  • The Gardens of Kanazawa៖ ការរួមបញ្ចូលគ្នានៃក្លិនបួនយ៉ាង។ ជាលទ្ធផល អ្នកទទួលបានក្លិនផ្កាចម្រុះ រួមមានផ្កាកូឡាប និងផ្កាមានក្លិនក្រូច ជាមួយនឹងក្លិនបែបស្រមើស្រមៃទាំងថ្ងៃជាមួយក្លិនបែបធម្មជាតិ
  • Oriental Delight៖ ក្លិនផ្កាចម្រុះនៃផ្កាកូឡាបទួគី និងផ្កាម្លិះចិន រួមជាមួយក្លិនដើមឈើធម្មជាតិ
  • Beach Party៖ រំលឹកអនុស្សាវរីយ៍ឱ្យលេចធ្លោឡើងចំពោះមុខ បង្ហាញពីអារម្មណ៍ដ៏មានក្តីសុខ និងបរិយាកាសដ៏រីករាយ។
  • Ashram Spa៖ ក្លិនប្រេងដ៏ឈ្ងុយឈ្ងប់។ សម្រាប់អ្នកចង់បានអារម្មណ៍ស្ងប់ស្ងាត់ និងការតាំងសមាធិ។ វាមានកម្លាំង និងឥទ្ធិពលខ្លាំងមកលើអារម្មណ៍។
  • Fresh Vibration៖ ផ្តល់នូវថាមពល ភាពស្រស់ស្រាយ និងអារម្មណ៍ស្រមើស្រមៃជាមួយនឹង ក្លិនពីធម្មជាតិ ៤ រួមបញ្ចូលគ្នា បង្កើតបានជាក្លិនដែលអ្នកចង់បាន គ្រប់ពេលវេលា។

Moodo-06

Moodo-03

ប្រភព: Moodo ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

អ្នកចង់កក់ទុកមុនទូរស័ព្ទ Galaxy Note 10 សន្សំលុយឱ្យហើយទៅ វានឹងចេញលក់នៅថ្ងៃទី 23 ខែសីហា ខាងមុខនេះ!!

ដោយ: ភារុន 8 AM, Tuesday, 06 Aug, 2019

ក្រុមហ៊ុន Samsung កំពុងអនុញ្ញាតឱ្យអ្នកនិយមប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន នឹងអាចកក់ទុកមុនទូរស័ព្ទ Galaxy Note 10 ដោយក្រុមហ៊ុននឹងទទួលការកុំម៉ង់ទុកជាមុ...

Samsung បេ្តជា្ញចំណាយរាប់ពាន់លានដុល្លារសម្រាប់បច្ចេកវិទ្យាថ្មីៗ

ដោយ: ដួងច័ន្ទ 8 AM, Friday, 17 Aug, 2018

ដោយសារភាពជោគជ័យនៃផលិតផលទូរសព្ទ Smartphone ទូរទស្សន៍ សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ជាពិសេសផលិតផលបន្ទះឈីប ធ្វើឱ្យក្រុមហ៊ុន Samsung នាពេលនេះកំពុងអង្...

Apple មិនរងគ្រោះនៅ ចិនតែឯងទេ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 16 Feb, 2019

ក្រុមហ៊ុន Apple មិនបានលេងសើចទេ នៅពេលក្រុមហ៊ុនបានព្រមានថាទីផ្សារទូរសព្ទ Smartphone នៅក្នុងប្រទេសចិន បានផ្តល់ឱ្យនូវបញ្ហាប្រឈមដ៏ធំមួយកាលពីដំណាច់ឆ្នាំម...

កម្មវិធី Android សម្រាប់ក្មេងៗ

ដោយ: ដួងច័ន្ទ 9 PM, Monday, 15 Jan, 2018

ស្របពេលដែលបច្ចេកវិទ្យាមាន ការវិវត្តន៍ឥតឈប់ឈរ មាតាបិតាភាគច្រើនមានបំណងចង់ផ្តល់ Tablet ឱ្យទៅកូនៗរបស់ពួកគេ អនុញ្ញាតឱ្យក្មេងៗលេងកំសាន្តលើទូរសព្ទ Smartph...

Tomnerb.Com - YouTube Channel