ចូលចិត្តទំនើប

ជម្រើស Monitor ដ៏ល្អ ពី LG

ដោយ: ដួងច័ន្ទ 9 AM, Monday, 01 Apr, 2019

ថ្ងៃនេះ ទំនើប សូមណែនាំផលិតផល Monitor មួយប្រភេទពីក្រុមហ៊ុន LG ដែលជាជម្រើសដ៏ល្អសម្រាប់អ្នក។ នោះគឺអេក្រង់ UltraWide FHD IPS ទំហំ 29 inch ម៉ូដែល 29WK600។ នៅក្នុងអត្ថបទខាងក្រោម នឹងបង្ហាញលម្អិតពីសមត្ថភាព និងលក្ខណៈពិសេសរបស់វា។

បច្ចេកវិទ្យា HDR 10

អេក្រង់ដែលមានបំពាក់បច្ចេកវិទ្យា HDR មានពន្លឺពណ៌សភ្លឺច្បាស់ និងមានពណ៌ខ្មៅកាន់តែខ្លាំង ជាងអេក្រង់ Monitor ធម្មតា។ បច្ចេកវិទ្យា HDR រំលេចចំនុចងងឹត និងភ្លឺ នៅលើរូបភាព ជាមួយចំណុចលម្អិតកាន់តែច្រើន ដែលចំណុចពិសេសមួយនេះមិនត្រូវបានបំពាក់នៅលើផលិតផល Monitor ជំនាន់មុនទេ។

មុខងារ HDR Effect

មុខងារ HDR Effect ប្រើប្រាស់រូបមន្តគណនាគុណភាពរូបភាពមួយសន្លឹក ដើម្បីបំលែងមាតិកា មិនមែន HDR ទៅជាវីដេអូមានគុណភាពខ្ពស់ មានកម្រិតគុណភាពស្មើគ្នាទៅនឹងរូបភាព HDR ដ៏រស់រវើក។

ពណ៌ធម្មជាតិ ទំហំកាន់តែធំ

អេក្រង់ Monitor ប្រភេទ IPS របស់ក្រុមហ៊ុន LG មិនមានកំហុសឆ្គងលើភាពច្បាស់នៃពណ៌ទេ។ ជាមួយមុំទស្សនាកាន់តែធំទូលាយ អេក្រង់ IPD មានសមត្ថភាពគ្រប់ដណ្តប់បាន 99% នៃវិសាលគមពណ៌ sRGB ដ៏ទំនើប។

បទពិសោធន៍រូបភាពកាន់តែច្បាស់

អេក្រង់នេះបំពាក់ជាមួយ Bezel ដ៏ស្តើង នៅលើជ្រុងចំនួន 3 និងមានបំពាក់ MAXXAUDIO សម្រាប់ការទទួលបានបទពិសោធន៍នៃការទស្សនាកាន់តែច្បាស់ និងមិនមានការរំខានចេញពីភាពរអាក់រអួល នៃរូបភាពជាក់ស្តែង។

ទីតាំងកាន់តែទូលាយសម្រាប់មុខងារកាន់តែច្រើន

អេក្រង់ UltraWide Full HD មាន Resolution លំដាប់ 2,560 x 1,080 និងមានកម្រិត Ratio 21:9 ផ្តល់ឱ្យអ្នកនូវទំហំផ្ទៃអេក្រង់កាន់តែធំទូលាយ ធៀបនឹងអេក្រង់ Full HD មាន Ratio 16:9។ អ្នកអាចដំណើរការកម្មវិធី Window បានកាន់តែច្រើន និងអាចមើលឃើញរូបភាប Thumbnail ជាច្រើនសន្លឹកក្នុងពេលតែមួយ។

ងាយស្រួលបញ្ជារ

មុខងារ OnScreen Control ផ្តល់ឱ្យអ្នកនូវការគ្រប់ធាតុសំខាន់ៗនៅលើ Monitor បានកាន់តែលឿន និងកាន់តែងាយស្រួល។

បច្ចេកវិទ្យា AMD FreeSynce

ជាមួយបច្ចេកវិទ្យា AMD FreeSynce អ្នកចូលចិត្តលេងហ្គេមអាចទទួលបានបទពិសោធន៍កំសាន្តដោយគ្មានការរំខាន ការធ្វើចលនាដោយរលូន ជាមួយការកំសាន្តលើហ្គេមមានល្បឿនលឿន និងមាន Resolution ខ្ពស់។ បច្ចេកវិទ្យា FreeSynce អាចធ្វើការលុបបំបាត់ផ្ទៃអេក្រង់បែក និងរអាក់រអួលបាន។

សក្តិសមជាមួយគ្រប់ប្រភេទហ្គេម

មុខងារ Game Mode រួមបញ្ចូលមមុខងារតូចចំនួន 3 មានដូចជា FPS, RTS និង Custom សម្រាប់ផ្តល់ឱ្យអ្នកនូវបទពិសោធន៍ហ្គេមផ្ទាល់ខ្លួន និងផ្តល់ឱ្យអ្នកនូវការលេងហ្គេមកំសាន្តយ៉ាងរីករាយ បានគ្រប់ប្រភេទហ្គេម។

ការរចនាម៉ូដ

អេក្រង់មួយនេះត្រូវបានរចនាឡើងជាមួយទម្រង់កោងនៅបាតខាងក្រោម ជួយឱ្យតួអេក្រង់ទាំងមូលកាន់តែមានលំនឹង។ បាតរបស់អេក្រង់អាចកែសម្រួលបាន ដើម្បីផ្លាស់ប្តូរការបង្វិល កម្ពស់ និងមុំរបស់អេក្រង់ សម្រាប់ផ្តល់ឱ្យអ្នកប្រើប្រាស់នូវការប្រើប្រាស់ប្រកបដោយផាសុកភាព៕

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

វិធីសាស្រ្តបញ្ឈប់ការលួចប្រើប្រាស់ Wi-Fi

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 25 Dec, 2018

តើល្បឿននៃបណ្តាញ Wi-Fi របស់អ្នកកំពុងមានបញ្ហាមែនទេ? តើឧបករណ៍របស់អ្នកតែងបាត់បង់សញ្ញា Network មែនទេ? សញ្ញាទាំងនេះអាចកើតឡើង បណ្តាលមកពីមានអ្នកលួចចូលទៅប្រ...

ទូរស័ព្ទ iPhone 2019 អាចមានអាវុធដ៏សម្ងាត់មួយ! ខណៈពេលក្រុមហ៊ុន Apple កំពុងទន្ទឹងរង់ចាំប្រព័ន្ធ 5G

ដោយ: ភារុន 8 AM, Saturday, 11 May, 2019

ក្រុមហ៊ុន Apple បានធ្វើសេចក្តីរាយការណ៍ថា គ្រោងនឹងតំឡើងអង់តែនសម្រាប់ទូរស័ព្ទ iPhone 2019 ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំសម្បើម នោះគឺការធ្វើឱ្យប្រ...

ម៉ូដែលកាមេរ៉ា Canon ល្អបំផុតសម្រាប់ឆ្នាំ 2018

ដោយ: ដួងច័ន្ទ 8 PM, Thursday, 07 Jun, 2018

Canon ជាក្រុមហ៊ុនផលិតកាមេរ៉ាធំមួយ ដែលមានជម្រើសកាមេរ៉ាថ្មីៗ និងកាមេរ៉ាអាជីព សម្រាប់អ្នកដែលចូលចិត្តថតរូបទាំងឡាយ។ ជាមួយជម្រើសកាមេរ៉ាជាច្រើនប្រភេទ ម៉ូដ...

ហ្គេមថ្មីពីអ្នកផលិត Pokémon

ដោយ: ដួងច័ន្ទ 10 AM, Monday, 24 Sep, 2018

ក្រុមហ៊ុន Game Freak ជាក្រុមហ៊ុនផលិតវីដេអូហ្គេមរបស់ប្រទេសជប៉ុន ដែលជាក្រុមហ៊ុននៅពីក្រោយហ្គេម Pokémon។ ពេលនេះក្រុមហ៊ុនមួយនេះកំពុងដំណើរការផលិតហ្គេម RP...

Tomnerb.Com - YouTube Channel