ចូលចិត្តទំនើប

Mitsubishi Grand Lancer ២០១៨ បោះពួយចូលទីផ្សារចិន និងតៃវ៉ាន់

ដោយ: ស. លីង 10 PM, Friday, 05 May, 2017

រថយន្ត Lancer របស់ជប៉ុនបានលាចាកលោកទៅហើយ ប៉ុន្តែ Mitsubishi មិនព្រមបោះបង់ចោលឡើយ ជប៉ុននៅតែបន្តបង្កើតជំនាន់ថ្មីរបស់ Lancer គឺ Grand Lancer។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមកនេះក្រុមហ៊ុន Mitsubishi បានផ្សព្វផ្សាយពីរថយន្ត Mitsubishi Grand Lancer យ៉ាងខ្លាំងក្លានៅក្នុងប្រទេសចិន និងតៃវ៉ាន់។

ជំនាន់ថ្មីរបស់ Lancer ត្រូវបានកែប្រែមុខមាត់ថ្មីយ៉ាងច្រើន ដោយប្រើវត្ថុធាតុស្រាល រលោង គួរឲ្យចង់ស្ទាបអង្អែល និងតុបតែងដោយពណ៌ប្រាក់លាយជាមួយ បង្កើតភាពឆើតឆាយ និងភ្លឺចិញ្ចាចដល់តួរថយន្ត។

Mitsubishi Grand Lancer ២០១៨ ប្រើសុទ្ធតែបំពាក់ដោយគ្រឿងឧបករណ៍ digital និងប្រព័ន្ធកំសាន្តអារម្មណ៍ touch screen ដែលមានទំហំ ៨ inch។

និយាយដល់ម៉ាស៊ីនវិញ ប្រើតែសាំង ១,៨លីត្រ អាចបង្កើត ១៣៨ កម្លាំងសេះ។

Mitsubishi Grand Lancer ប្រើប្រាស់បច្ចេកវិទ្យាទំនើប មិនថាប្រអប់ហ្គា ឬការបញ្ជួនឋាមពលទៅកង់រថយន្ត។

មុខមាត់ថ្មីរបស់ Grand Lancer ជប៉ុនធ្វើឲ្យអ្នកប្រើប្រាស់ពេញចិត្តជាខ្លាំង ជាពិសេសគឺសំឡេងម៉ាស៊ីន ដែលមានអ្នកអះអាងថា ពីរោះដូចចង្វាក់ភ្លេង។

Mitsubishi Grand Lancer ២០១៨ បានចូលទៅក្នុងទីផ្សារឥណ្ឌារួចហើយ តែមិនឃើញមានព័ត៌មានថា នឹងចូលមកកាន់ទីផ្សារអាស៊ាននោះទេ។ សព្វថ្ងៃប្រទេសទីផ្សាររថយន្តគោលដៅ សំខាន់របស់ក្រុមហ៊ុន Mitsubishi ជប៉ុនគឺចិន និងតៃវ៉ាន់៕

Mitsubishi-Grand-Lancer-2018-Tomnerb-03

Mitsubishi-Grand-Lancer-2018-Tomnerb-02

អត្ថបទអ្នកចង់អាន

Microwave ឆ្លាតវៃ សម្រាប់មេផ្ទះទាន់សម័យ

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 19 Feb, 2019

ថ្ងៃនេះ ទំនើប សូមណែនាំស្រ្តីមេផ្ទះនូវផលិតផល Microwave ដ៏ឆ្លាតវៃ ពីក្រុមហ៊ុន LG ម៉ូដែល NeoChef Smart Inverter ដែលនឹងជួយធ្វើឱ្យការចម្អិនម្ហូបអាហាររបស...

Vivo iQOO ខ្លាំងសក្តិសមនឹង ការលេងហ្គេម

ដោយ: ដួងច័ន្ទ 11 AM, Friday, 08 Mar, 2019

ក្រុមហ៊ុន Vivo មិនមែនជាជនចំណូលថ្មីនោះទេ នៅពេលនិយាយសម្តៅដល់ទីផ្សារផលិតផលទូរសព្ទ Smartphone ដែលបំពាក់គំនិតច្នៃប្រឌិតដំបូងគេ ដោយក្រុមហ៊ុននេះសម្រេចបានជ...

ZenBook S ថ្មីពី Asus កាន់តែស្តើង

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 23 Jan, 2019

ផលិតផល StudioBook ថ្មីរបស់ក្រុមហ៊ុន Asus ត្រូវបានរចនាឡើង ដើម្បីបង្កើតនូវឧបករណ៍ប្រើប្រាស់សម្រាប់បំពេញការងារ ដែលមានកម្លាំងខ្លាំង សមស្របសម្រាប់មនុស្សគ...

13 ភាសាបន្ថែមទៀតនៅលើ Google Translate

ដោយ: ដួងច័ន្ទ 9 AM, Saturday, 20 Oct, 2018

ចាប់ផ្តើមពីសប្តាហ៍នេះទៅ កម្មវិធី Google Translate នឹងមានសមត្ថភាពបកប្រែភាសា 13 បន្ថែមទៀត តាមវិធីសាស្រ្ត Visual ដោយប្រើប្រាស់កាមេរ៉ានៅលើ Smartphone។ ...

Tomnerb.Com - YouTube Channel