ចូលចិត្តទំនើប

វិធីសាស្រ្ត 2 យ៉ាង ដើម្បីឆ្លុះបញ្ចាំង អេក្រង់របស់ទូរស័ព្ទ iPhone ទៅ Mac

ដោយ: ភារុន 8 AM, Wednesday, 20 Mar, 2019

ជាធម្មតា អ្នកអាចលេងហ្គេម ដែលគួរឱ្យចាប់អារម្មណ៍នៅលើទូរស័ព្ទ iPhone ប៉ុន្តែបើសិនជាបានលេងនៅលើអេក្រង់កាន់តែធំ គឺកាន់តែមានភាពសប្បាយរីករាយ ថែមមួយកម្រិតទៀត។ ម្យ៉ាងទៀតទូរស័ព្ទ iPhone និង iPad ត្រូវបានបំពាក់នូវកម្មវិធី ឆ្លុះបញ្ចាំងអេក្រង់ ដែលកម្មវិធីនេះ អនុញ្ញាតឱ្យអេក្រង់របស់ទូរស័ព្ទរបស់អ្នក អាចឆ្លុះបញ្ចាំង ពីឧបករណ៍ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS ទៅកាន់តកុំព្យូទ័រ ឬ ទូរទស្សន៍របស់ក្រុមហ៊ុន Apple ។ ថ្ងៃនេះ ទំនើប នឹងបង្ហាញពីវិធីសាស្រ្ត 2 យ៉ាង ដើម្បីឆ្លុះបញ្ចាំងអេក្រង់ របស់ទូរស័ព្ទ iPhone ទៅកុំព្យូទ័រ Mac ដែលមានដូចនៅក្នុងអត្ថបទខាងក្រោម បន្ទាប់មកអ្នកនឹងអាចលេងហ្គេម ដោយសេរីជាមួយអេក្រង់ មានទំហំធំបាន។
• វិធីសាស្រ្តទីមួយ៖ ការប្រើប្រាស់កម្មវិធី Quick Player
នេះគឺជាវិធី ដ៏ងាយស្រួលបំផុត ដើម្បីឆ្លុះបញ្ចាំងអេក្រង់ របស់ទូរស័ព្ទ iPhone ទៅ Mac ប៉ុន្តែវិធីនេះទំនងជាត្រូវការខ្សែ ភ្ជាប់។ ខាងក្រោមនេះ គឺជាជំហាននៃការប្រើប្រាស់កម្មវិធី Quick Player៖
1. ដំបូងភ្ជាប់ទូរស័ព្ទ iPhone ទៅកុំព្យូទ័រ Mac ដោយខ្សែភ្ជាប់ នោះរូបថត និងកម្មវិធី iTunes នឹងត្រូវបានបើកដំណើរការដោយស្វ័យប្រវត្តិ ប៉ុន្តែទោះបីជាអ្នកបិទកម្មវិធីទាំងនេះ ក៏អ្នកនៅតែអាចបន្តដំណើរការវាបាន។
2. បើកដំណើរការកម្មវិធី Quick Player នៅលើ Mac របស់អ្នក ប្រសិនបើអ្នកមិនដឹងថាកម្មវិធីនេះនៅត្រង់ណា អ្នកអាចប្រើ Spotlight ដើម្បីស្វែងរកវា ដោយចុចលើរូបតំណាងកែវពង្រីក នៅលើរបារម៉ីនុយ នៅខាងឆ្វេង ឬក៏ ចុចលើ Key៖ Command និង Space ដើម្បីបើកដំណើរការ Spotlight ។ បន្ទាប់មកវាយអក្សរ «Quick Player» ហើយចុចពីរដងនៅលើកម្មវិធី។

3. នៅពេលកម្មវិធី Quick Player ត្រូវបានបើកដំណើរការ អ្នកត្រូវចុចលើ File នៅត្រង់របារម៉ីនុយ នៅផ្នែកខាងស្តាំខាងលើ ហើយជ្រើសរើស New Movie Recording ។ បន្ទាប់មកវានឹងបើកកាមេរ៉ា Mac ហើយនឹងមានផ្ទាំងមួយលេចឡើងនៅលើកុំព្យូទ័រ Mac របស់អ្នក។

4. នៅលើផ្ទាំង«New Movie Recording» អ្នកនឹងឃើញប៊ូតុងពណ៌ក្រហមតូចមួយ និងសញ្ញាព្រួញទម្លាក់ចុះ នៅផ្នែកខាងក្រោមនៃផ្ទាំង ដូច្នេះអ្នកត្រូវចុចលើព្រួញនេះ ហើយអ្នកក៏ត្រូវស្វែងរកឈ្មោះទូរស័ព្ទ iPhone របស់អ្នកនៅលើបញ្ជីទម្លាក់ចុះនេះ បន្ទាប់មកជ្រើសរើសឈ្មោះ ដែលស្ថិតនៅក្រោម Camera និង Microphone ដូចនេះអ្នកអាចប្រើប្រាស់វា ដើម្បីបង្ហាញហ្គេម និងវីដេអូ ភាពយន្តនៅលើអេក្រង់ធំបានហើយ។

5. គុណសម្បត្តិផ្សេងទៀត ដែលប្រើកម្មវិធី Quick Player ដើម្បីឆ្លុះបញ្ចាំងពីអេក្រង់ទូរស័ព្ទ iPhone ទៅ Mac នោះគឺអ្នកអាច ថតចម្លង វាទុកផងដែរ ដើម្បីធ្វើដូច្នេះ អ្នកគ្រាន់តែចុចលើប៊ូតុង ពណ៌ក្រហមតូចមួយ នៅលើផ្ទាំង ហើយវានឹងដំណើរការ ថតចម្លង នេះ។

• វិធីសាស្រ្តទី ពីរ ៖ ប្រើប្រាស់កម្មវិធីភាគីទី 3
ខាងក្រោមនេះគឺជាជំហាននៃការដំណើរការ និងប្រើប្រាស់កម្មវិធីភាគីទី 3 ៖
1. ដំបូងដោនឡូត និង Install កម្មវិធី ឆ្លុះបញ្ចាំង អេក្រង់ភាគីទី 3 ដូចជា៖ Reflector, AirServer, និង X-Mirage នៅលើ Mac របស់អ្នក។ ប៉ុន្តែទំនងជាអ្នកត្រូវបង់ប្រាក់មួយចំនួន ដើម្បីទិញសេវាកម្មរបស់កម្មវិធីភាគីទី 3 ទាំងនេះ។ លើសពីនេះ កម្មវិធីមួយចំនួនក៏ផ្តល់ជូននូវការសាកល្បងប្រើប្រាស់ Version ដោយឥតគិតថ្លៃ ដូច្នេះអ្នកអាចសាកល្បងប្រើ មុននឹងទិញវាផងដែរ។
2. ដើម្បីឆ្លុះបញ្ចាំង អេក្រង់ទូរស័ព្ទ iPhone ទៅ Mac អ្នកត្រូវប្រាកដថា ឧបករណ៍ទាំងពីរភ្ជាប់ជាមួយ នឹងអ៊ីនធឺណិត ដែលអាចទុកចិត្តបាន ដោយភ្ជាប់ជាមួយនឹងប្រព័ន្ធ WiFi តែមួយ។
3. ដំបូងត្រូបើកដំណើរការ កម្មវិធីឆ្លុះបញ្ចាំងអេក្រង់ ភាគីទី 3 នៅលើ Mac របស់អ្នក បន្ទាប់មកបើកដំណើរការមជ្ឈមណ្ឌលបញ្ជា នៅលើទូរស័ព្ទ iPhone របស់អ្នក និងប៉ះលើ Option «Screen Mirroring» ។ បន្ទាប់មកបិទ/បើក Option នេះ នៅផ្នែកខាងក្រោម ឈ្មោះនៃកុំព្យូទ័រ Mac របស់អ្នកនៅក្នុងបញ្ជី។ ជាចុងក្រោយអ្នកក៏អាចដំណើរការ កម្មវិធីឆ្លុះបញ្ចាំងអេក្រង់ពី ទូរស័ព្ទ iPhone ទៅ Mac បានហើយ។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

HP Envy X2 មិនចាំបាច់បារម្ភពីថាមពលថ្ម

ដោយ: ដួងច័ន្ទ 10 PM, Saturday, 06 Jan, 2018

កុំព្យូទ័រយួរដៃរបស់ HP ម៉ូដែល Envy X2 ស៊េរីឆ្នាំ 2017 ជាប្រភេទ Laptop មួយក្នុងចំណោម Laptop/Tablet ថ្មី ប្រភេទ Hybrid ដែលសន្យាផ្តល់នូវថាមពលថ្មរយៈពេល...

មុខងារកាមេរ៉ាថ្មីសម្រាប់ iPhone ថ្មី

ដោយ: ដួងច័ន្ទ 8 AM, Friday, 25 Jan, 2019

ផលិតផលទូរសព្ទ iPhone នឹងត្រូវបានធ្វើការរចនារូបរាងឡើងវិញទាំងស្រុងនៅក្នុងឆ្នាំ 2020 ប៉ុន្តែទម្រាំពេលនោះមកដល់ យើងដឹងថាផែនការរចនារូបរាងទូរសព្ទរបស់ក្រុម...

បែកធ្លាយរូបភាពកាមេរ៉ា Olympus ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Thursday, 27 Dec, 2018

ខណៈដែលក្រុមហ៊ុន Olympus មិនមានដាក់បង្ហាញផលិតផលថ្មីណាមួយនៅក្នុងព្រឹត្តិការណ៍ Photokina 2018 កាលពីខែកញ្ញាកន្លងទៅនេះក្តី ប៉ុន្តែក្រុមហ៊ុនផលិតកាមេរ៉ាដ៏...

Xiaomi Mi Mix 3 ជាមួយកាមេរ៉ាអូស

ដោយ: ដួងច័ន្ទ 10 AM, Thursday, 08 Nov, 2018

ក្រុមហ៊ុន Xiaomi បានប្រកាសពីទូរសព្ទម៉ូដែលថ្មី គឺ Mi Mix 3 ដែលជាម៉ូដែលទូរសព្ទថ្មីចុងក្រោយបង្អស់របស់ក្រុមហ៊ុន ក្នុងស៊េរីទូរសព្ទមានអេក្រង់ពេញ។ វាជាគឺម...

Tomnerb.Com - YouTube Channel