ចូលចិត្តទំនើប

កុំព្យូទ័រយួរដៃ Surface 3 របស់ Microsoft អាចនឹងជាម៉ូដែល ទំហំ15អ៊ីញ

ដោយ: ភារុន 9 AM, Thursday, 19 Sep, 2019

រហូតមកដល់ពេលបច្ចុប្បន្ននេះ អតិថិជនរបស់ក្រុមហ៊ុន Microsoft ក៏នៅតែអាចទិញកុំព្យូទ័រយួរដៃ Surface Book 2 ដែលមានអេក្រង់ទំហំ 13.5អ៊ីញ ហើយមិនយូរប៉ុន្មានអតិថិជននិយមផលិតផល Microsoft ក៏នឹងអាចក្លាយជាម្ចាស់នៃកុំព្យូទ័រយួរដៃ ដែលមានអេក្រង់ទំហំធំជាងនេះផងដែរ។ វិបសាយ WinFuture ក៏បានអះអាងថាក្រុមហ៊ុន Microsoft នឹងបង្ហាញនូវកុំព្យូទ័រយួរដៃស៊េរីថ្មី ដែលមានទំហំ 15អ៊ីញ នោះគឺ Surface Laptop 3 នៅក្នុងព្រឹត្តិការណ៍នាថ្ងៃទី 2 ខែតុលាខាងមុខនេះ។ ប៉ុន្តែក្រុមហ៊ុន Microsoft ក៏ត្រូវបានរាយការណ៍ថាមានបំណងរក្សាសមាមាត្រអេក្រង់ 3:2 កម្រិតខ្ពស់ជាងធម្មតា ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន ដែលចង់ប្រើប្រាស់កុំព្យូទ័រយួរដៃ Surface Book ដែលមានអេក្រង់ទំហំធំជាងមុន។





ការឡើងធ្វើបទបង្ហាញនាថ្ងៃទី 2 ខែតុលា ខាងមុខនេះ ទំនងជាមានឧបករណ៍អេឡិចត្រូនិចជាច្រើនប្រភេទ រួមបញ្ចូលទាំង Surface Pro ដែលត្រូវបានធ្វើបច្ចុប្បន្នភាពផងដែរ ហើយប្រព័ន្ធដំណើរការមូលដ្ឋាន គឺនៅលើបន្ទះឈីប Snapdragon របស់ Qualcomm និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើអេក្រង់ Surface ទាំងពីរទំហំនៃម៉ូដែលកុំព្យូទ័រយួរដៃស៊េរីមុន និងស៊េរីថ្មីនេះ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

Galaxy Note 10 មិនមានរន្ធដោតកាស និងប៊ូតុងសម្លេងទេ?

ដោយ: ដួងច័ន្ទ 8 AM, Friday, 07 Jun, 2019

ពេលវេលាពាក់កណ្តាលឆ្នាំ 2019 ជិតចូលមកដល់ហើយ មានន័យថានេះជាពេលវេលាដែលព័ត៌មានចចាមអារ៉ាមនានាចាប់ផ្តើមលេចឡើងសម្រាប់ទូរសព្ទ Galaxy Note ថ្មីរបស់ Samsung ដ...

Touch ID មិនដំណើរការនៅលើទូរស័ព្ទ iPhone តើគួរដោះស្រាយបែបណា?

ដោយ: ភារុន 10 AM, Wednesday, 06 Feb, 2019

ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនមួយ ដែលមានប្រជាប្រិយភាពបំផុតនៅលើពិភពលោក ដោយសារផលិតផលរបស់ Apple មានកម្មវិធី និងលក្ខណៈពិសេសៗ ដែលក្រុមហ៊ុនបានច្នៃប្រឌិតបន...

របស់ធម្មជាតិ 9 យ៉ាងដែលផ្តល់ជាតិសំណើម ដែលអ្នកអាចរកបាននៅក្នុងផ្ទះបាយរបស់អ្នក

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

ពិតណាស់ដែលអាហារបំប៉នត្រឹមត្រូវគឺជាគន្លឹះដែលធ្វើឲ្យស្បែកភ្លឺរលោង ជាពិសេសនៅរដូវធ្លាក់ខ្យល់បែបនេះ។ ខ្យល់ត្រជាក់នាំឲ្យយើងមានស្បែកស្ងួត និង បែកស្រកា។ ដូ...

តោះ! មកស្គាល់ពី របៀបកែតម្រូវ លក្ខណៈពិសេស Adaptive Brightness របស់ប្រព័ន្ធប្រតិបត្តិការ Android Pie

ដោយ: ភារុន 11 AM, Tuesday, 14 May, 2019

នៅពេលខ្លះ លក្ខណៈពិសេសថ្មី ដែលភ្ជាប់មកជាមួយនឹងប្រព័ន្ធប្រតិបត្តិការ ដែលបានធ្វើការ Update រួច អាចក្លាយជាអ្នកបង្កបញ្ហាច្រើនជាង អ្វីដែលជាតម្លៃនៃការប្រើ...

Tomnerb.Com - YouTube Channel