ចូលចិត្តទំនើប

តោះ! មកស្គាល់ Mouse ហ្គេមថ្មី ពី Microsoft

ដោយ: ដួងច័ន្ទ 8 AM, Thursday, 06 Jun, 2019

ក្រុមហ៊ុន Microsoft បាននាំយកផលិតផលលំដាប់ Classic ម៉ូដែល IntelliMouse Explorer ត្រឡប់មកវិញ កាលពីឆ្នាំ 2017 ហើយនាពេលនេះ ក្រុមហ៊ុននេះកំពុងបោះជំហានកាន់តែឆ្ងាយជាមួយ Mouse ម៉ូដែលថ្មី Pro IntelliMouse Edition។ វាមានការរចនាម៉ូដដូចគ្នានឹង IntelliMouse បែប Classic ដែលបានក្លាយជាម៉ាកសញ្ញាដ៏ល្បីល្បាញមួយ ប៉ុន្តែនាពេលនេះវាត្រូវបានបន្ថែមថាមពលសម្រាប់ការប្រើប្រាស់ក្នុងការលេងហ្គេម។

ក្រុមហ៊ុន Microsoft បាន Upgrade ប្រព័ន្ធ Tracking Sensor ដែលមាននៅលើម៉ូដែលចេញកាលពីឆ្នាំ 2017 បានពង្រឹងសមត្ថភាពគ្រាប់ចុច និងបានបន្ថែមផ្ទាំង Texture នៅអមសងខាងខ្សែដែលបានក្រងវេញត្របាញ់ចូលគ្នា។ ទាំងនេះមានន័យថា ប៊ូតុងទាំងអស់នឹងមានអត្រាឆ្លើយតបកាន់តែខ្លាំង នៅពេលអ្នកកំពុងលេងហ្គេម ដោយប្រើប្រាស់ Pro IntelliMouse ថ្មីមួយនេះ ហើយក្រុមហ៊ុន Microsoft ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនផលិតហ្គេមកុំព្យូទ័រតុបតែងពណ៌នៅលើ Taillight ដើម្បីសមជាគូនឹងគ្នាជាមួយ Keyboard របស់ពួកគេ ឬឧបករណ៍ប្រើប្រាស់ដទៃទៀតរបស់ពួកគេ។

ជាមួយគ្នានេះ ផលិតផល Mouse ថ្មីនេះក៏ត្រូវបានផលិតឡើងក្នុងជម្រើសពណ៌ខ្មៅ និងពណ៌ស ផងដែរ។ Sensor របស់វាដំណើរការខ្លាំងរហូតដល់កម្រិត 16,000 DPI និងមានអត្រា Refresh Rate រហូតដល់ 12,000 fps ហើយអ្នកអាចប្រើប្រាស់ Mouse and Keyboard Software របស់ Microsoft ដើម្បីតំឡើង Macros, Remap Buttons និងកែតម្រូវ DPI ភ្លាមៗ។

ផលិតផល Mouse ម៉ូដែល Pro IntelliMouse Edition របស់ក្រុមហ៊ុន Microsoft ថ្មីមួយនេះបានបង្ហាញវត្តមានលើកដំបូងនៅក្នុងប្រទេសចិននៅចុងឆ្នាំមុន ហើយនាពេលនេះវាកំពុងធ្វើដំណើរមានកាន់ទីផ្សានៅសហរដ្ឋអាមេរិកហើយ។

ខណៈដែល IntelliMouse បែប Classic មានដាក់លក់ក្នុងតម្លៃ $39.99 ផលិតផល Pro IntelliMouse ថ្មីនេះនឹងមានចេញលក់ជាលើកដំបូងនៅចុងខែនេះ នៅក្នុងតម្លៃ $59.99៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Vivo បង្ហាញរូបភាពទូរស័ព្ទ NEX 3​ ថ្មី មានអេក្រង់កញ្ចក់កោង​​

ដោយ: ភារុន 8 AM, Saturday, 17 Aug, 2019

ក្រុមហ៊ុន Vivo បានចាប់ផ្តើម បង្កើនការផ្សព្វផ្សាយ សម្រាប់ទូរស័ព្ទ NEX ជំនាន់ក្រោយរបស់ខ្លួន។ បន្ទាប់ពី ការបែកធ្លាយរូបភាពអេក្រង់កញ្ចក់កោង កាលពីខែមុន។ ...

ទូរសព្ទ Sony Xperia L1 មានលក់លើទីផ្សា ហើយក្នុងតម្លៃ $199

ដោយ: ដួងច័ន្ទ 12 PM, Saturday, 13 May, 2017

ទូរសព្ទម៉ូដែលថ្មីរបស់ Sony គឺ Xperia L1 ប្រហែលជាទូរសព្ទ Smartphone ដែលមានរូបរាងស្អាតបំផុត មានតម្លៃត្រឹមតែ $199។ Xperia L1 មិនមែនជាប្រភេទទូរសព្ទ ដែល...

ទូរសព្ទ Mi CC ផលិតផលឡើងសម្រាប់យុវវ័យ

ដោយ: ដួងច័ន្ទ 11 AM, Monday, 01 Jul, 2019

ក្រុមហ៊ុនផលិតទូរសព្ទរបស់ចិន Xiaomi ថ្មីៗនេះកំពុងជួបប្រទះនឹងបញ្ហាក្នុងការលក់ផលិតផលទូរសព្ទដៃ ដូច្នេះហើយបានជាពេលនេះក្រុមហ៊ុននេះកំពុងផ្សព្វផ្សាយការផ្តល...

ត្រូវធ្វើរបៀបណា បើអ្នកមានកូនតូច ធ្វើដំណើរផ្លូវឆ្ងាយ?

ដោយ: ចរិយា 10 PM, Thursday, 05 Jan, 2017

រឿងផ្លូវដំណើរផ្លូវឆ្ងាយ មិនមែនជារឿងងាយស្រួលទេ ជាពិសេសបើមានកូនក្មេងតូច ទៅជាមួយផងនោះ។ កូនក្មេងឆាប់ធុញណាស់ ដែលឲ្យគេនៅស្ងៀម ហើយនៅក្នុងកន្លែងតែមួយក្រវល់...

Tomnerb.Com - YouTube Channel