ចូលចិត្តទំនើប

Tablet អេក្រង់ភ្លោះរបស់ Microsoft អាចនឹងមាន Android App

ដោយ: ដួងច័ន្ទ 8 AM, Friday, 05 Jul, 2019

ក្រុមហ៊ុន Microsoft អាចនឹងបញ្ចេញលក់ផលិតផល Surface ខុសពីមុន ក្នុងពេលយ៉ាងឆាប់បំផុតនៅអំឡុងឆមាសដំបូងក្នុងឆ្នាំ 2020។ ព័ត៌មានចចាមអារ៉ាមជាច្រើនអំពី Tablet មានអេក្រង់ភ្លោះ ត្រូវបានផ្សព្វផ្សាយគ្រប់ទីកន្លែងចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ហើយក្រុមហ៊ុននេះត្រូវបាន គេរាយការណ៍ថាបានបង្ហាញពីឧបករណ៍មានទម្រង់ស្រដៀងគ្នានេះទៅកាន់បុគ្គលិករបស់ពួកគេ កាលពីដើមខែនេះ។

នាពេលនេះ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ HIS Markit បានរៀបរាប់ប្រាប់សារព័ត៌មាន Forbes ថា ផលិតផលនេះនឹងត្រៀមខ្លួនរួចរាល់នាពេលណាមួយ ក្នុងអំឡុងពេល 6 ខែដំបូងដើមឆ្នាំ 2020 ហើយវាត្រូវបានគេរំពឹងថានឹងដំណើរការទាំងនៅលើ Android Apps និង iCloud របស់ Apple។ យោងតាមក្រុមហ៊ុន HIS Markit បានឱ្យដឹងថា ផលិតផល Surface ថ្មី អាចនឹងមានអេក្រង់ទំហំ 9 inch និងមាន Aspect Ratio 4:3 ហើយវាត្រូវបានរាយការណ៍ថានឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows Lite OS។


យើងបានដឹងថា ក្រុមហ៊ុន Intel បានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធ Window នៅលើ Foldable Tablet ហើយក្រុមហ៊ុន HIS Markit អះអាងថា ផលិតផលថ្មីនេះនឹងបំពាក់ជាមួយ ប្រព័ន្ធប្រតិបត្តិការ 10-Nanometer Lakefield។ វាក៏ត្រូវបានគេរំពឹងថានឹងមានប្រព័ន្ធតំណភ្ជាប់ Always-On Connectivity តាមរយៈប្រព័ន្ធ LTE ឬ 5G។

យើងមិនដឹងថា Tablet អេក្រង់ភ្លោះនេះនឹងមានតម្លៃប៉ុន្មានទេ ហើយយើងក៏មិនដឹងថាតើវានឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកឈ្នះលើផលិតផលដែលកំពុងមានវត្តមាននៅលើទីផ្សារនាពេលបច្ចុប្បន្ននេះឬអត់ដែរ។ ប៉ុន្តែក្រុមហ៊ុនដទៃទៀត ប្រាកដណាស់ថាកំពុងមានចំណាប់អារម្មណ៍លើការផលិតម៉ាស៊ីន ឬឧបករណ៍មានអេក្រង់ភ្លោះ ដូច្នេះវាមិនមែនជារឿងភ្ញាក់ផ្អើលទេ ក្នុងការបានឃើញក្រុមហ៊ុន Microsoft ប្រឡូកចូលនៅក្នុងវិស័យបច្ចេកវិទ្យាថ្មីនេះដែរ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ថេបប្លេត

អត្ថបទអ្នកចង់អាន

iPhone 7 អាច Pre-Order ចាប់ពី​ថ្ងៃទី 9 កញ្ញា​ ខាងមុខនេះ​ហេីយ!

ដោយ: WangSang 12 AM, Saturday, 30 Jul, 2016

iPhone7 និង iPhone7 Pro អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅកំឡុុងខែ កញ្ញា ព្រមជាមួយនឹងកក់ទុកជាមុន ចាប់ពីថ្ងៃទី 9 កញ្ញា ហើយ Apple នឹងបញ្ចេញលក់សប្តាហ៍បន្ទា...

Apple បង្ហើបពីបច្ចេកវិទ្យា Touch ID ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Saturday, 26 Jan, 2019

ព័ត៌មានបែបធ្លាយអំពីទូរសព្ទ iPhone ធំជាងគេកាលពីពេលថ្មីៗនេះ បានចេញពីក្រុមហ៊ុន Apple ផ្ទាល់តែម្តង ហើយវាដូចជាកើតឡើងគាប់ជួនគ្នាពេក។ នាពេលនេះ ជាមួយនឹងចំន...

ឧបករណ៍ ពិនិត្យសម្ពាធខ្យល់ ក្នុងកង់

ដោយ: ដួងច័ន្ទ 1 PM, Friday, 29 Sep, 2017

តើអ្នកធ្លាប់ឆ្ងល់ដែរ ឬទេថាមានអ្វីកើតឡើងនៅខាងក្នុងកង់? តើអ្នកធ្លាប់បារម្ភថា សំបកកង់របស់អ្នក អាចនឹងខូច មិនមានសម្ពាធខ្យល់ត្រឹមត្រូវ ឬធ្លាយខ្យល់ចេញតាមក...

ស្វែងយល់ ពីគុណសម្បត្តិរបស់ USB4

ដោយ: ដួងច័ន្ទ 8 AM, Saturday, 09 Mar, 2019

ទើបតែសប្តាហ៍មុនប៉ុណ្ណោះដែលយើងបានលឺថាបច្ចេកវិទ្យាតំណភ្ជាប់ 20Gbps USB 3.2 ប្រហែលជានឹងបង្ហាញខ្លួននៅលើឧបករណ៍ជំនាន់ថ្មីនៅពេលណាមួយនៅក្នុងឆ្នាំនេះ ប៉ុន្ត...

Tomnerb.Com - YouTube Channel