ចូលចិត្តទំនើប

ឥលូវ Microsoft Word ក៏ប្រើ AI ដែរ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 08 May, 2019

ក្រុមហ៊ុន Microsoft កំពុងត្រៀមខ្លួនប្រកួតប្រជែងជាមួយក្រុមហ៊ុន Grammarly នៅលើកម្មវិធីផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន។ ក្រុមហ៊ុននេះកំពុងអភិវឌ្ឍន៍មុខងារមួយដែលមានឈ្មោះថា Ideas ដែលបំពាក់សម្រាប់កម្មវិធី Word ប្រើប្រាស់តាម Online ដោយប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីណែនាំការត្រួតពិនិត្យលើកំហុសវេយ្យាករណ៍ ក្នុងចំណោមមុខងារជំនួយដទៃទៀត។

បន្ថែមលើការត្រួតពិនិត្យលើកំហុសមូលដ្ឋាននានា មុខងារថ្មីនេះអាចណែនាំការសរសេរឃ្លាឡើងវិញ ដើម្បីពង្រឹងការកែកំហុស ភាពច្បាស់លាស់ និងការរួមបញ្ចូលគ្នា។ ឯកសាររបាយការណ៍របស់អ្នកប្រហែលជាកាន់តែមានភាពជាក់លាក់ត្រឹមត្រូវ ដោយពុំចាំបាច់ទាមទារអំណះអំណាងច្រើនពេកទេ។
មុខងារ Ideas អាចក្លាយជាសារៈប្រយោជន៍ធំមួយសម្រាប់ការអាន។

គ្រឿងម៉ាស៊ីនប្រើប្រាស់សម្រាប់ជំនួយដល់ការសិក្សាអាចប៉ាន់ប្រមាណរយៈពេលនៃការអាន គូសបង្ហាញពីចំណុចគន្លឹះសំខាន់ៗចេញពីក្នុងអត្ថបទ និងថែមទាំងអាចពន្យល់ន័យពាក្យកាត់បានទៀតផង។ បច្ចេកវិទ្យាថ្មីនេះនឹងធ្វើឱ្យអ្នកប្រហែលជាមិនចាំបាច់អានអត្ថបទ ឬស្វែងរកអត្ថបទសង្ខេបទេ បើសិនជាអ្នកមិនមានពេលវេលាច្រើនសម្រាប់ការអាន។
មុខងារ Word Designer នឹងជួយអ្នកតុបតែងរចនាបទលើតារាង និងផ្នែកដទៃទៀតនៅលើឯកសារមួយ។
បច្ចេកវិទ្យាថ្មីនេះនឹងបង្ហាញវត្តមាននៅក្នុងទម្រង់ Preview នៅពេលណាមួយនៅក្នុងខែមិថុនាខាងមុខ ហើយសម្រាប់អ្នកប្រើប្រាស់ប្រចាំថ្ងៃ នឹងត្រូវដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះ។

បច្ចេកវិទ្យា និងមុខងារថ្មីៗទាំងនេះមិនមែនជាវត្ថុល្បួងដ៏សំខាន់ឱ្យអ្នកប្រើប្រាស់កម្មវិធី Word ឡើយ បើសិនជាអ្នកកំពុងប្រើប្រាស់ឧបករណ៍ដទៃទៀត ដូចជា Google Docs ជាដើម។ ប៉ុន្តែយ៉ាងណាមិញ មនុស្សជាច្រើននៅតែប្រើប្រាស់កម្មវិធី Word សម្រាប់បំពេញការងារប្រចាំថ្ងៃ។
មុខងារ Ideas អាចនឹងមានឥទ្ធិពលខ្លាំងទៅលើផលិតភាពការងារ តាមរយៈឥទ្ធិពលដ៏ខ្លាំងរបស់ក្រុមហ៊ុន Microsoft នៅក្នុងពិភពបច្ចេកវិទ្យាកុំព្យូទ័រ៕

អត្ថបទអ្នកចង់អាន

លក្ខណៈពិសេស របស់ទូរទស្សន៍ LG OLED 4K

ដោយ: ដួងច័ន្ទ 9 AM, Saturday, 16 Mar, 2019

តើអ្នកកំពុងស្វែងរកទិញទូរទស្សន៍ថ្មីមួយគ្រឿងមែនទេ? តែមិនដឹងថាគួរជ្រើសយកទូរទស្សន៍ប្រភេទណា ឬម៉ូដែលណា? ដូច្នេះថ្ងៃនេះ ទំនើប សូមណែនាំម៉ូដែលទូរទស្សន៍មួយពី...

តើអ្នកគួរជ្រើសរើស ម៉ាស៊ីនបោកគក់ប្រភេទណា?

ដោយ: ដួងច័ន្ទ 9 AM, Monday, 03 Dec, 2018

ដល់ពេលវេលាដែលអ្នកត្រូវទិញម៉ាស៊ីនបោកគក់ថ្មីមែនទេ? អ្នកមិនដឹងថាតើគួរជ្រើសយកម៉ាស៊ីន Top Load ឬ Front Load មែនទេ? បច្ចុប្បន្ននេះមានជម្រើសម៉ាស៊ីនបោកគក់ជ...

រថយន្តខូច កណ្តាលផ្លូវ ធ្វើម៉េចទៅ?

ដោយ: ចរិយា 8 PM, Thursday, 12 Jan, 2017

ទំនើប ជឿថា គ្មាននរណាចង់ឲ្យមានរឿងកើតឡើងទេ ជាពិសេសពេលធ្វើដំណើរទៅផ្លូវឆ្ងាយ។ ការខូចរថយន្ត នៅតាមផ្លូវបណ្តាលមកពីអ្នក ជាម្ចាស់ធ្វេសប្រហែស មិនបានត្រួតពិនិ...

UE Wonderboom ពណ៌ចម្រុះថ្មី ស្អាតខ្លាំង!!

ដោយ: Belle 9 PM, Saturday, 02 Jun, 2018

ក្រុមហ៊ុន Ultimate Ears (UE) ជាក្រុមហ៊ុនផលិតបាសប៊្លូធូសល្បីឈ្មោះ ព្រោះសមត្ថភាពមិនជ្រៀបទឹក ជាពិសេសបំពងសំឡេងច្បាស់ដល់ទៅ360ដឺក្រេ បានបញ្ចេញ UE Wonderb...

Tomnerb.Com - YouTube Channel