ចូលចិត្តទំនើប

Microsoft បង្ហាញម៉ូដែល Surface Hub 2 កាន់តែធំ

ដោយ: ដួងច័ន្ទ 4 PM, Monday, 22 Apr, 2019

ក្រុមហ៊ុន Microsoft កំពុងផលិត Version ថ្មីមួយនៃម៉ូដែល Surface Hub 2 ដែលមានទំហំកាន់តែធំ។ នៅក្នុងព្រឹត្តិការណ៍សន្និសីទមួយនៅក្នុងទីក្រុងញូយ៉ក នៅថ្ងៃនេះ ក្រុមហ៊ុនផលិត Software ដ៏ល្បីល្បាញមួយនេះ បានបង្ហាញអំពីម៉ូដែល Surface Hub 2 ថ្មីទំហំកាន់តែធំរហូតដល់ 85 inch។
មិនដូចម៉ូដែលតូចទំហំ 50 inch ឡើយ ម៉ូដែលធំថ្មីនេះមានអេក្រង់មាន Ratio 16:9 ដែលកាន់តែស្របគ្នាជាមួយនឹង Surface Hub ដើមដំបូង។ ក្រុមហ៊ុន Microsoft កំពុងប្រើប្រាស់ Ratio 3:2 នៅលើ Surface Hub 2S ថ្មីទំហំ 50 inch។

ខណៈដែលម៉ូដែល Surface Hub 2 ដែលតូចជាងម៉ូដែលថ្មីនេះ អាចប្រើប្រាស់ភ្ជាប់ជាមួយផ្ទាំងអេក្រង់ទំហំ 50 inch បានចំនួន 4 គ្រឿងជាប់ៗគ្នា ម៉ូដែលធំ 85 inch នេះត្រូវបានរចនាឡើង សម្រាប់មុខជំនួញទាំងឡាយណា ដែលកំពុងសម្លឹងរកអ្វីដែលកាន់តែធំជាងនេះ។

ប្រធានផ្នែក Surface លោក Panos Panay បានណែនាំម៉ូដែល 85 inch ថ្មីនេះនៅក្នុងថ្ងៃនេះ និងបានបង្ហាញខ្លីៗអំពីម៉ូដែលថ្មីនេះ ដែលស្ថិតនៅកណ្តាលអេក្រង់ទំហំ 50 inch ចំនួន 2 គ្រឿង។ ក្រុមហ៊ុន Microsoft មិនបានផ្តល់នូវព័ត៌មានទាក់ទងនឹងតម្លៃពិតប្រាកដ សម្រាប់ Surface Hub 2 ធំថ្មីនេះនៅឡើយទេ ដោយគ្រាន់តែបង្ហើបថា ម៉ូដែលថ្មីនេះនឹងត្រូវដឹកជញ្ជូនដាក់លក់ក្នុងទីផ្សារក្នុងពេលណាមួយក្នុងឆ្នាំ 2020។
ក្រុមហ៊ុន Microsoft បានបញ្ចេញលក់ម៉ូដែល Surface Hub 2S នៅក្នុងថ្ងៃនេះដែរ ក្នុងតម្លៃ $9,000 ដែលរួមមាន Cartridge ដែលអាចដោះចេញបានមួយគ្រឿង ដែលនឹងត្រូវ Upgrade នៅឆ្នាំក្រោយ។

ក្រុមហ៊ុន Microsoft នឹងផលិត Cartridge ដែល Upgrade ថ្មី គឺ Surface Hub 2X ដែលនឹងជួយពង្រឹងសមត្ថភាព CPU, RAM និង GPU នៅលើ Surface Hub 2 ហើយនិងធ្វើការ update វា សម្រាប់ប្រព័ន្ធប្រតិបត្តិការថ្មីៗផងដែរ។ មុខងារមួយចំនួន ដូចជា ការបង្វិល និងការភ្ជាប់ Surface Hub 2 ចំនួន 4 គ្រឿងរួមគ្នា ក៏នឹងអាចដំណើរការបានជាមួយ Cartridge 2X នេះដែរ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

មកស្គាល់ MacBook Pro ថ្មីពី Samsung

ដោយ: ដួងច័ន្ទ 8 AM, Saturday, 08 Jun, 2019

នៅមុនព្រឹត្តិការណ៍ WWDC 2019 មកដល់ ក្រុមហ៊ុន Samsung បានប្រកាសពីផលិតផល Laptop ថ្មីចំនួន 2 ម៉ូដែល។ ម៉ូដែលទាំងពីរថ្មីនេះមានឈ្មោះថា Notebook 7 ប៉ុន្តែ...

LG បង្ហាញទូរទស្សន៍ 8K OLED ទំហំ 88 inch ដំបូងបង្អស់

ដោយ: ដួងច័ន្ទ 8 PM, Thursday, 04 Jan, 2018

ស្របពេលដែលកម្មវិធីចាក់ផ្សាយ ដំណើរការជាមួយវីដេអូប្រភេទ 4K និង HDR ក្រុមអ្នកផលិតអេក្រង់ទូរទស្សន៍ ដ៏មានមហិច្ឆតាខ្ពស់របស់ក្រុមហ៊ុន LG ក៏បាននឹងកំពុងមមាញ...

បាស JBL Boombox ឡូយខ្លាំងប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 26 Feb, 2019

ថ្ងៃនេះ គេហទំព័រទំនើប សូមណែនាំផលិតផលបាសមួយប្រភេទពីក្រុមហ៊ុន JBL ដែលជាក្រុមហ៊ុនមានកិត្តិស័ព្ទល្បីលើផ្នែកឧបករណ៍សម្លេងគ្រប់ប្រភេទ។ ផលិតផលដែលយើងយកមកបង្...

ត្រឹមរយៈពេល ១១ខែ រថយន្ត Vitara Brezza របស់ក្រុមហ៊ុន Maruti Suzuki នៅឥណ្ឌា ទទួលបានការកក់រហូតដល់ ២សែនគ្រឿង

ដោយ: ដួងច័ន្ទ 6 PM, Monday, 30 Jan, 2017

បន្ទាប់ពីការប្រកាសជាផ្លូវការ នៃរថយន្ត Vitara Brezza របស់ក្រុមហ៊ុន Maruti Suzuki នៅក្នុងខែមីនា ឆ្នាំ២០១៦ ក្រុមហ៊ុនផលិតរថយន្តប្រភេទ SUV មួយគ្រឿងនេះ ប...

Tomnerb.Com - YouTube Channel