ចូលចិត្តទំនើប

Microsoft PowerPoint នឹងផ្តល់លក្ខណៈពិសេស ទៅលើចំណងជើងប្រធាន និងចំណងជើងរង

ដោយ: ភារុន 8 AM, Thursday, 11 Apr, 2019

ក្រុមហ៊ុន Microsoft កំពុងធ្វើការបន្ថែមទៅលើលក្ខណៈពិសេសទៅលើ ចំណងជើងប្រធាន និងចំណងជើងរង នៅក្នុងកម្មវិធី PowerPoint នៅដើមឆ្នាំនេះហើយ។ លក្ខណៈពិសេសនេះ នឹងបង្កើតឡើង ដើម្បីជួយគាំទ្រដល់សហគមន៍មនុស្សថ្លង់ និងមនុស្សខ្សោយក្នុងការស្តាប់ ហើយថែមទាំងអនុញ្ញាតឱ្យវាគ្មិន អាចរួមបញ្ចូលការបកប្រែទៅលើបទបង្ហាញ។ លើសពីនេះចំណងជើងប្រធាន និងចំណងជើងរង នឹងអាចគាំទ្រភាសានិយាយបាន 12 ភាសា ព្រមទាំងបង្ហាញច្រើនជាង 60 ភាសាផ្សេង ៗគ្នា នៅលើអេក្រង់ផងដែរ។

ចំណងជើងទាំងនេះ នឹងត្រូវពឹងផ្អែកទៅលើការងារច្នៃប្រឌិតដ៏ឆ្លាតវៃ ដែលកំពុងដំណើរការដោយក្រុមហ៊ុន Microsoft ។ ហើយក្រុមហ៊ុន ក៏បានប្រើប្រាស់កម្មវិធី Software ស្រដៀងគ្នានេះដែរ ដើម្បីផ្តល់ការគាំទ្រដល់ការធ្វើបទបង្ហាញផ្ទាល់ខ្លួន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយថ្មីៗនេះ ដើម្បីផ្តល់នូវចំណងជើងប្រធាន រួមទាំងការបកប្រែដល់ទស្សនិកជន។ ហើយម្យ៉ាងទៀត វាអនុញ្ញាតឱ្យអ្នកធ្វើបទបង្ហាញ អាចផ្លាស់ប្តូររូបរាងនៃចំណងជើងរង ដើម្បីផ្គូរផ្គងទៅនឹងបទបង្ហាញ។ លើសពីនេះការធ្វើបទបង្ហាញ គួរតែរៀបចំឱ្យមានភាពសមស្រប ក្នុងការប្រើពាក្យពេចន៍ ឱ្យត្រឹមត្រូវបន្ថែម ដោយផ្អែកលើបរិបទ។

មុននេះក្រុមហ៊ុន Microsoft បានផ្តល់លក្ខណៈពិសេសមួយ ដើម្បីផ្តល់ជូននូវប្រភេទនៃមុខងារពិសេសៗ នៅក្នុងកម្មវិធី PowerPoint កាលពីមុន។ ក្រោយមកក្រុមហ៊ុន Google ក៏បានផ្តល់លក្ខណៈពិសេសស្រដៀងគ្នានេះផងដែរ នៅក្នុងកម្មវិធី G Suite។ បន្ថែមលើនេះក្រុមហ៊ុន Microsoft ក៏មានគម្រោងនាំយកលក្ខណៈពិសេសទាំងនេះ បញ្ចូលទៅក្នុង PowerPoint Office 365 នៅចុងខែ មេសា ឆ្នាំ 2019 នេះ។ ហើយពួកវានឹងអាចប្រើប្រាស់បាន ដោយឆ្លងកាត់ Window, PowerPoint របស់ Mac, និង PowerPoint នៅក្នុង Version Online …។ល។

អត្ថបទអ្នកចង់អាន

តើ 4G VoLTE គឺជាអ្វី? ល្អជាងមុនយ៉ាងណាខ្លះ?

ដោយ: រីកា 11 PM, Sunday, 13 Mar, 2016

មួយរយៈ​នេះ​ មនុស្ស​ជាច្រើន​អាច​បានឮ​ឈ្មោះ​តិច​ណូ​ឡូ​ជី 4G VoLTE ឬ VoLTE ដែល​អ្នកផ្តល់​សេវាកម្ម​ខាង​ទូរស័ព្ទ​បានចាប់ផ្តើម​ ឱ្យ​សាកល្បង​ប្រើការខ្លះៗហ...

Baidu Antivirus 2015 ប្រសិទ្ធភាពខ្លាំង ហើយលឿន

ដោយ: ដាលីស 4 PM, Saturday, 11 Apr, 2015

“Baidu” អ្នកនាំមុខខាងស៊ើចអេនជិន លំដាប់ពិភពលោកមកពីប្រទេសចិន អ្នកអភិវឌ្ឍផលិតផលលើកុំព្យូទ័រ វេប​សាយ និងទូរស័ព្ទដៃ បានបង្ហាញប្រូក្រាមការពារមេរោគស៊េរីថ្...

Hangouts អាចនឹងត្រូវបិទនៅឆ្នាំ 2020

ដោយ: ដួងច័ន្ទ 9 AM, Monday, 17 Dec, 2018

ថ្ងៃអវសាន្តនៃការប្រើប្រាស់កម្មវិធី Google Hangouts អាចនឹងត្រូវមកដល់នៅដំណាច់ឆ្នាំ 2020 យោងទៅតាមសេចក្តីរាយការណ៍ចេញពីគេហទំព័រ 9to5Google នាថ្ងៃនេះ។ កម...

Gadget សម្រាប់អ្នកឈ្លក់វង្វេងនឹង iPhone

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 03 Oct, 2017

ការប្រើប្រាស់ទូរសព្ទ iPhone បានបង្ហាញពីភាពហ៊ឺហា ស៊ីវិល័យរបស់អ្នករួចជាស្រេចទៅហើយ ប៉ុន្តែដើម្បីបន្ថែមភាពងាយស្រួលក្នុងការប្រើប្រាស់ និងកាន់តែឡូយឆាយ អ្...

Tomnerb.Com - YouTube Channel