ចូលចិត្តទំនើប

ក្រុមហ៊ុន Microsoft នឹងបញ្ចប់ការគាំទ្រសម្រាប់ Skype classic

ដោយ: ភារុន 8 AM, Wednesday, 16 Jan, 2019

ក្រុមហ៊ុន Microsoft គ្រោងនឹងបញ្ឈប់ការគាំទ្រកម្មវិធី Skype 7.0 ឬ Skype Classic នៅថ្ងៃទី 1 ខែ វិច្ឆិកា ឆ្នាំ 2018 ហើយដំណឹងនេះទំនងដូចជាត្រូវបានចង្អុលបង្ហាញមកពីអ្នកប្រើប្រាស់ផ្ទាល់។ ខណៈពេលដែលការ Update Version Skype នៅក្នុងទូរស័ព្ទដៃ និងTablet ត្រូវបានកាត់ផ្តាច់នៅថ្ងៃទី 15 ខែ វិច្ឆិកា ឆ្នាំ 2018 ផងដែរ។ ម្យ៉ាងទៀតក្រុមហ៊ុនក៏បានប្រកាសថា ការផ្លាស់ប្តូរ Skype Blog នឹងចាប់ផ្តើមពីថ្ងៃនេះតទៅ ដោយបានជូនដំណឹងដល់អ្នកប្រើប្រាស់ថា «ទោះបីជាអ្នកបានប្រើ Version ចាស់អស់មួយរយះក្តី ប៉ុន្តែយើងសូមឱ្យអ្នកប្រើទាំងអស់ធ្វើការ Update Version 8.0 នៅថ្ងៃនេះ ដើម្បីជៀសវាងការរំខានផ្សេងៗ»។

បច្ចេកវិទ្យា Skype saga បានក្លាយជាផ្នែកមួយនៃការរំខានសម្រាប់អ្នកបង្កើត Windows ក្នុងកំឡុងរយះពេល 2-3 ឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុន Microsoft បានបញ្ចេញសេចក្តីថ្លែងការណ៍ អំពីការរៀបចំឡើងវិញនូវកម្មវិធី Skype ដ៏ធំមួយ កាលពីឆ្នាំ 2017 ដែលមានរួមបញ្ចូលកម្មវិធីជាច្រើនទៀតដូចជា Snapchat ជាដើម។ ម្យ៉ាងទៀតការផ្លាស់ប្តូរ Core Messaging Product នេះ ក៏ដើម្បីធ្វើឱ្យមានភាពទាក់ទាញចំពោះអតិថិជនវ័យក្មេងបន្ថែមផង ព្រមទាំងអ្នកជំនួញដែលមានវ័យចំនាស់ និង អ្នកប្រើស្ទាត់ជំនាញ ដែលបង្កើតមូលដ្ឋានសម្រាប់អ្នកប្រើកម្មវិធី Skype ផងដែរ។
ក្រុមហ៊ុន Microsoft ក៏បានចំណាយពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្នុងការបង្កើតកម្មវិធី Skype នៅលើទូរស័ព្ទដៃ និងកុំព្យូទ័រលើតុ ដើម្បីផ្តល់ភាពកាន់តែសប្បាយរីករាយដល់អ្នកប្រើប្រាស់វា។ កាលពីខែ សីហា ឆ្នាំ 2018 ក្រុមហ៊ុនក៏បានប្រកាសថាខ្លួននឹងរក្សា Skype Classic ទុកឱ្យដំណើរការមួយរយះ ប៉ុន្តែខណៈពេលដែលប្រើកម្មវិធីនេះ រួមជាមួយនឹងលក្ខណៈពិសេសមួយចំនួន មានអារម្មណ៍ថាខ្លួនខកខានក្នុងការចុះឈ្មោះចូលទៅក្នុងកម្មវិធី Skype 8.0 ទៅវិញ។ នេះជាហេតុផលធ្វើឱ្យក្រុមហ៊ុន នៅដើមខែកញ្ញា ឆ្នាំ 2018 គឺត្រូវបានដកចេញ និងកែប្រែបន្ថែមនូវលក្ខណៈចល័តដំបូង និងរចនាថ្មីទៅលើការរចនាផ្សេងទៀតឡើងវិញ ដែលមិនទាន់បានធ្វើជាមុននៅឡើយ ទាំងនេះមានក្រុមហ៊ុនមានគោលបំណង ដើម្បីសម្រួលដល់អ្នកប្រើប្រាស់ ឱ្យធ្វើការ Update កម្មវិធីដែលមានស្រាប់ជាជាងប្រើកម្មវិធីបង្កើតថ្មីផ្សេងៗទៀតជំនួស។

ឥឡូវនេះហាក់បីដូចជាក្រុមហ៊ុន Microsoft បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីនិយាយពាក្យលាហើយជាមួយកម្មវិធី Skype Version ចាស់ បើទោះបីជាមានការបង្ខំចិត្តបន្តិចបន្តួចក៏ដោយ ប៉ុន្តែក្រុមហ៊ុននៅតែសម្រេចចិត្តធ្វើបែបនេះ។ ដូច្នេះយើងទាំងអស់គ្នា គឺជាអ្នកប្រើប្រាស់កម្មវិធី Skype ក៏មិនច្បាស់ដែរ ថាតើកម្មវិធី Skype Classic នឹងបន្តប្រតិបត្តិការដោយរបៀបណាប្រសិនបើក្រុមហ៊ុន Microsoft ឈប់គាំទ្រនោះ។ ដូច្នេះប្រិយមិត្តដែលប្រើប្រាស់កម្មវិធី Skype Classic គួរតែតាមដាននូវព័ត៌មាននេះបន្ថែម នៅពេលដែលក្រុមហ៊ុន Microsoft ធ្វើការប្រកាសនៅលើកក្រោយទៀត។

អត្ថបទអ្នកចង់អាន

បង្ហាញរូបឆោម “ព្រះរាជវាំងមានកង់” តម្លៃថ្លៃជាងគេបំផុត លើពិភពលោក

ដោយ: ដាលីស 8 PM, Thursday, 07 May, 2015

ទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានរាយការណ៍កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន “Marchi Mobile” បាននាំយកប្រភេទ​រថយន្តដ៏ទំនើប “Elemment Palazzo” ដែលត្រូវបានគេដា...

បង្ហាញខ្លួនហើយ iPad Pro អេក្រង់ 12.9អុីញ

ដោយ: ដាលីស 11 PM, Thursday, 03 Mar, 2016

បង្ហាញខ្លួន​ចេញ​មកហើយ​សម្រាប់ iPad ​អេក្រង់​ធំ​បំផុត​តាម​ដែល Apple ធ្លាប់ធ្វើ​មក​នៅក្នុង​ឈ្មោះថា iPad Pro ដែល​​មកព្រមជាមួយ​អេក្រង់​ទំហំ​ធំ ​ដល់​ទៅ ...

ធ្វើដូចម្តេចដើម្បីធ្វើឲ្យ Google Home របស់អ្នកមានច្រើនភាសា?

ដោយ: ភារុន 11 AM, Sunday, 04 Nov, 2018

បច្ចុប្បន្ននេះមានឧបករណ៍អេឡិចត្រូនិចជាច្រើនត្រូវបានគេផលិតឡើង      នឹងបានដាក់ឲ្យប្រើប្រាស់ដោយការបញ្ជាដោយ  ​សម្លេង។ ដើម្បីឲ្យឧបករណ៍ប្រតិបត្តិតាមពាក្យប...

តើថ្ម Macbook Pro បញ្ចូលមិនចូលមែនទេ? តិចនិចទាំងនេះ អាចដោះស្រាយបាន!

ដោយ: ភារុន 8 AM, Tuesday, 12 Mar, 2019

តើថ្ម Macbook Pro របស់អ្នក បញ្ចូលថាមពលមិនចូលមែនទេ? ហើយអាចវាធ្វើឱ្យអ្នកមានអារម្មណ៍តានតឹងណាស់មែនទេ? ជាធម្មតានៅពេលសាកថ្ម ចូល គឺវាតែងមានលោតនូវពន្លឺភ្លើ...

Tomnerb.Com - YouTube Channel