ចូលចិត្តទំនើប

Microsoft វិនិយោគគម្រោង AI សម្រាប់ជួយជនពិការ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 21 May, 2019

ថ្ងៃនេះ ជាគម្រប់ខួប 8 ឆ្នាំនៃទិវា Global Accessibility Awareness ហើយក៏ជាឆ្នាំទី 2 ដែលក្រុមហ៊ុន Microsoft កំពុងផ្តល់ជំនួយដល់គម្រោង AI មានន័យថា នឹងធ្វើឱ្យពិភពលោកទាំងមូលកាន់តែរួបរួមបញ្ចូលគ្នាតែមួយ។
ការផ្តល់ជំនួយនៃ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរយៈពេល 5 ឆ្នាំ ដែលនឹងវិនិយោគថវិកាចំនួន $25 លាន នៅក្នុងឧបករណ៍ AI-Based Accessibility។ នៅក្នុងឆ្នាំនេះ បេក្ខភាពចំនួន 7 គម្រោង នឹងទទួលបានការចូលទៅក្នុង Azure AI Platform តាមរយៈ Azure Compute Credits និងការគាំទ្រពីវិស្វកម្មរបស់ Microsoft។

ក្នុងរយៈពេលនៃឆ្នាំបន្ទាប់ បេក្ខភាពទាំងអស់នឹងធ្វើការងារនៅលើឧបករណ៍ជាច្រើនដូចជា ខ្សែដៃ Nerve-Sensing ជាដើម។ នេះជាឧបករណ៍ដែលអាចតាមដានការធ្វើចលនានៃភាគល្អិតតូចៗនៃតួដៃ និងប្រអប់ដៃ ហើយធ្វើការបកប្រែចលនាទាំងនោះឱ្យទៅជាសកម្មភាព ដូចជាការចុចលើ Mouse ជាដើម។
គម្រោងមួយផ្សេងទៀត មានបំណងចង់អភិវឌ្ឍន៍លើមួក ដែលអាចអានទិន្នន័យ EEG របស់មនុស្សម្នាក់ និងធ្វើការទំនាក់ទំនងទិន្នន័យនោះជាមួយទិន្នន័យ Cloud ដើម្បីផ្តល់នូវការតាស់តឿន និងព្រមាននានា។ ឧបករណ៍មួយទៀតនឹងពឹងអាស្រ័យលើការកំណត់ចំណាំសម្លេងនិយាយ ដែលជាប្រភេទឧបករណ៍ Chatbots ផ្តល់ថាមពលដោយបច្ចេកវិទ្យា AI និង App មួយចំនួន សម្រាប់មនុស្សដែលមានបញ្ហាចក្ខុវិញ្ញាណ។

ក្នុងឆ្នាំនេះ ការផ្តល់ជំនួយរួមបញ្ចូលទាំងការសិក្សានៅសាកលវិទ្យាល័យ University of California, Berkeley Massachusetts Eye and Ear សាលាពេទ្យ នៃសាលា Harvard Medical School, សាលា Voiceitt នៅក្នុងប្រទេសអ៊ីស្រាអ៊ែល សាកលវិទ្យាល័យ Birmingham City University នៅចក្រភពអង់គ្លេស សាកលវិទ្យាល័យ University of Sydney នៅអូស្រ្តាលី សាលា Pison Technology នៃទីក្រុង Boston និងសាលា Our Ability នៃតំបន់ Glenmont ទីក្រុងញូយ៉ក។ ប្រធានជាន់ខ្ពស់ផ្នែក Accessibility Architect នៃក្រុមហ៊ុន Microsoft លោក Mary Bellard បានរៀបរាប់ថា អ្វីដែលលេចធ្លោជាងគេនៅក្នុងការផ្តល់ជំនួយលើកនេះគឺ ជនពិការជាច្រើន នឹងទទួលបានសមត្ថភាព AI ស្តង់ដា ដូចជា Chatbot ឬការប្រមូលទិន្នន័យ និងការផ្លាស់ប្តូរតម្លៃនៃបច្ចេកវិទ្យាយ៉ាងពិតប្រាកដ។

នៅផ្នែកខាងក្នុងវិញ ក្រុមហ៊ុន Microsoft កំពុងបំពេញការងារផ្ទាល់ខ្លួន ក្នុងការបង្កើតឱ្យពិភពលោក កាន់តែចូលទៅកៀកជាមួយជនពិការ។ កាលពីដើមខែនេះ យើងបានឃើញប័ណ្ណប៉ាតង់នៃការរចនាម៉ូដ សម្រាប់ឧបករណ៍បញ្ជារ Xbox ជាមួយការដាក់បញ្ចូលបច្ចេកវិទ្យា Braille។ ក្រុមហ៊ុនបានធ្វើការបង្ហាញអំពីមធ្យោបាយងាយស្រួល នៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម Super Bowl របស់ក្រុមហ៊ុនផ្ទាល់ ហើយក៏បានបេ្តជ្ញាថានឹងពង្រឹង VR សម្រាប់មនុស្សដែលមានបញ្ហាផ្នែកចក្ខុផងដែរ៕

អត្ថបទអ្នកចង់អាន

iPhone ណាខ្លះអត់មាន iOS 13?

ដោយ: ដួងច័ន្ទ 8 AM, Thursday, 13 Jun, 2019

នេះជាដំណឹងអាក្រក់មួយ បើសិនជាអ្នកកំពុងបន្តប្រើប្រាស់ទូរសព្ទ iPhone 5S, iPhone 6 ឬ iPhone 6 Plus ហើយរំពឹងថានឹងអាចតំឡើងប្រព័ន្ធប្រតិបត្តិការថ្មី iOS 1...

ហេតុផល 3 យ៉ាងដែលអ្នកគួរពាក់ស្រោមដៃនៅពេលសម្អាត

ដោយ: ភារុន 8 AM, Tuesday, 04 Sep, 2018

ទោះបីជាអ្នកប្រើដៃលាងសម្អាតចាន ឬ ជូតសម្អាតអ្វីផ្សេងៗទៀតក៏ដោយ អ្នកគួរតែពាក់ស្រោមដៃដើម្បីថែរក្សាសុខភាពស្បែក និង មានអនាម័យល្អក្នុងការរស់នៅ។ ស្រោមដៃគឺរប...

HomePod មានមុខងារអ្វីថ្មី?

ដោយ: ដួងច័ន្ទ 8 AM, Friday, 14 Jun, 2019

ក្រុមហ៊ុន Apple ទើបនឹងបង្ហាញអំពីដំណោះស្រាយចំពោះពាក្យបណ្តឹងមួយចំនួន អំពីផលិតផល HomePod ។ ការ Update នាពេលអនាគតមួយសម្រាប់ឧបករណ៍បំពងសម្លេងឆ្លាតវៃមួយនេ...

តិចនិចថ្មីៗ សម្រាប់ប្រើប្រាស់ សម្ភារៈផ្ទះបាយ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 02 Feb, 2017

នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ យើងត្រូវការប្រើប្រាស់ឧបករណ៍នានា ដើម្បីជាជំនួយ។ ក្នុងន័យនេះ ឧបករណ៍ផ្ទះបាយ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រាលបន្ទុ...

Tomnerb.Com - YouTube Channel