ចូលចិត្តទំនើប

Microsoft ចាប់ដៃគូយ៉ាងជិតស្និទ្ធជាមួយនឹង Samsung ដើម្បីភ្ជាប់ប្រព័ន្ធប្រតិបត្តិការ Android និង Windows

ដោយ: ភារុន 9 AM, Friday, 09 Aug, 2019

ក្រុមហ៊ុន Microsoft និង Samsung កំពុងបង្កើតភាពជាដៃគូយ៉ាងជិតស្និទ្ធជាងមុន សម្រាប់កញ្ចប់កម្មវិធីទូរស័ព្ទចល័ត ដែលដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android ដែលអាចតភ្ជាប់ជាមួយនឹងកុំព្យូទ័រ Windows។ នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បានបង្ហាញខ្លួននៅលើវេទិកាសម្ពោធទូរស័ព្ទ Samsung Galaxy Note 10 ។ ហើយត្រូវបានកត់សម្គាល់ឃើញថា ភាពជាដៃគូនេះគឺជា ជំពូកថ្មីមួយនៃការប្តេជ្ញាចិត្តរយៈពេលវែង ដើម្បីបង្កើនផលិតភាព និងលុបបំបាត់គម្លាតឧបករណ៍ចល័ត និងកុំព្យូទ័រ។


ក្រុមហ៊ុន Samsung កំពុងបញ្ចូលកម្មវិធីទូរស័ព្ទទៅក្នុងទូរស័ព្ទ Galaxy Note 10 ដោយឆ្លុះបញ្ជាំងសារជាអក្សរ ការជូនដំណឹង និងបច្ចុប្បន្នភាពនៅលើអេក្រង់ទូរស័ព្ទទាំងមូល ទៅកុំព្យូទ័រ Windows 10 ។ ម្យ៉ាងទៀត ក្រុមហ៊ុន Samsung ក៏កំពុងបង្កើតការគាំទ្រសមកាលកម្ម OneDrive ដោយផ្ទាល់ នៅក្នុងកម្មវិធី Gallery Android របស់ខ្លួន ដែលអនុញ្ញាតធ្វើសមកាលកម្មរូបថត ដោយផ្ទាល់ទៅកាន់សេវាកម្មឃ្លាំងផ្ទុក Cloud ។ អ្នកស្រី Shilpa Ranganathan ដែលជាប្រធានផ្នែកអភិវឌ្ឍន៍ ទូរស័ព្ទ និងឧបករណ៍ឆ្លងកាត់របស់ក្រុមហ៊ុន Microsoft ក៏បានបង្ហាញខ្លួននៅលើឆាក ដើម្បីធ្វើការចង្អុលបង្ហាញឱ្យកាន់តែច្បាស់លាស់ ចំពោះកម្មវិធីរបស់ទូរស័ព្ទ។ អ្នកស្រី Ranganathan បានបង្ហាញថាក្រុមហ៊ុន Microsoft នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទូរស័ព្ទ ដើម្បីធ្វើការហៅ និងទទួលទូរស័ព្ទដោយផ្ទាល់ពីកុំព្យូទ័ររបស់ខ្លួន នាចុងឆ្នាំនេះហើយ។


បន្ថែមលើនេះ អ្នកស្រី Ranganathan បាននិយាយថា «នេះគឺជាការចាប់ផ្តើមថ្មីនៃកិច្ចសហការដ៏អស្ចារ្យរវាងក្រុមហ៊ុន Microsoft និង Samsung»។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន Samsung ក៏កំពុងធ្វើការកែលម្អ DeX Interface ឡើងវិញ ដើម្បីដាក់បញ្ចូល Galaxy Note 10 ទៅក្នុងកុំព្យូទ័រ Windows ដែលអាចបើកបង្ហាញផ្ទាំង Windows ជាមួយនឹងកម្មវិធីទូរស័ព្ទរបស់អ្នកទាំងអស់ ដែលអាចចូលទៅដំណើរការបាន នៅក្នុងកុំព្យូទ័រលើតុ ឬ កុំព្យូទ័រយួរដៃរបស់អ្នក។


ក្រុមហ៊ុន Microsoft ក៏កំពុងបញ្ចូលកញ្ចប់កម្មវិធីរបស់ Android នៅលើទូរស័ព្ទ Galaxy Note 10 ស៊េរីចុងក្រោយបង្អស់របស់ក្រុមហ៊ុន Samsung ។ កម្មវិធី Office ដូចជា Word, Excel, PowerPoint, និង Outlook នឹងត្រូវបានតំឡើងមុន។ ហើយនេះគឺជាអ្វី ដែលយើងទាំងអស់គ្នានឹងបានឃើញដំបូងនៅលើ Galaxy S6 កាលពី 4ឆ្នាំមុន ហើយក្រុមហ៊ុន Microsoft ថែមទាំងចាប់ផ្តើមលក់ «Microsoft Edition» Samsung Galaxy S8 នៅក្នុងហាងនានា រួមជាមួយនឹងកញ្ចប់កម្មវិធី និងសេវាកម្មរបស់ក្រុមហ៊ុនផងដែរ។ ទោះបីជា ក្រុមហ៊ុន Samsung មិនបានដាក់កម្មវិធីទាំងនេះនៅក្នុងទូរស័ព្ទ Galaxy S9 ក្តី៕

អត្ថបទអ្នកចង់អាន

អស្ចារ្យ! សាខា LG ខេត្តសៀមរាប គម្រប់ខួប ៤ឆ្នាំ លក់បញ្ចុះតម្លៃរហូតដល់ ៣០%!

ដោយ: ស៊ីវងីម 7 PM, Wednesday, 18 Jan, 2017

នៅថ្ងៃទី 20 ដល់ថ្ងៃទី 22 ខែមករា ឆ្នាំ 2017 ខាងមុខនេះ LG BrandShop សាខាខេត្តសៀមរាប នឹងរៀបចំកម្មវីធីគម្រប់ខួប 4 ឆ្នាំ នៃការបើកលក់ផលិតផល LG នៅខេត្តសៀម...

នាឡិកាដៃ Hublot ថ្មី ទិញបានដោយប្រើ Bitcoin ប៉ុណ្ណោះ

ដោយ: ដួងច័ន្ទ 8 AM, Monday, 12 Nov, 2018

ក្រុមហ៊ុនផលិតផលនាឡិកា Hublot បានបញ្ចេញនាឡិកាលំដាប់ខ្ពស់ថ្មីមួយ នៅក្រោមស៊េរីនាឡិកាដៃ Big Bang ដែលមានលក្ខណៈមិនដូចម៉ូដែលដទៃទៀតទេ។ អ្នកមិនអាចទិញវាដោយប្...

ក្រុមហ៊ុន KSLM បានចូលរួម ការតាំងពិព័រណ៍ Camfood 2018 នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រថ្ងៃទី 19-21 ខែ កញ្ញា ឆ្នាំ 2018

ដោយ: ទំនើប 4 PM, Friday, 30 Nov, 2018

កម្មវិធីតាំងពិព័រណ៍ អាហារ និងភេសជ្ជៈអន្ដរជាតិដ៏ធំបំផុត នៅឯមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលត្រូវបានហៅថាពិព័រណ៍ Camfood 2018 ដែលបានធ្វើឡើង...

អ្នកណាក៏អាចមានទូរសព្ទប្រើបានដែរ គ្រាន់តែមកហាងទូរសព្ទពិសិដ្ឋ16 ថ្ងៃនេះ

ដោយ: ស៊ីវងីម 3 PM, Sunday, 27 Jan, 2019

សម័យនេះ ជាសម័យបចេ្ចកវិទ្យាដែលមានកិច្ចការខ្លះ អ្នកអាចពឹងតែលើទូរសព្ទឆ្លាតវៃមួយប៉ុណ្ណោះ ក៏អាចសម្រេចបានដោយមិនបាច់ធ្វើដំណើរទៅណាឆ្ងាយ។ មិនថាទាក់ទងសាច់ញាត...

Tomnerb.Com - YouTube Channel