ចូលចិត្តទំនើប

Microsoft បង្ហាញកុំព្យូទ័រ ARM-Powered Windows 10 ថ្មី

ដោយ: ដួងច័ន្ទ 6 PM, Thursday, 21 Dec, 2017

ក្រុមហ៊ុន Microsoft និង Qualcomm បានបង្ហាញជាផ្លូវការនូវកុំព្យូទ័រយួរដៃ ដំណើរការដោយ ARM-Powered Windows 10 ដំបូងនៅថ្ងៃនេះ។ ដូចដែលបានរំពឹងទុកក្រុមហ៊ុន HP, Lenovo និង Asus ជាក្រុមហ៊ុនផលិតម៉ូដែលកុំព្យូទ័រថ្មីទាំងនេះ ដែលរួមបញ្ចូលនូវប្រព័ន្ធប្រតិបត្តិការ Qualcomm Snapdragon 835។ កុំព្យូទ័រដំបូងមានរូបរាងស្រដៀងនឹង 2-in-1 Tablet ឬ Laptop ដែលយើងធ្លាប់បានឃើញមានបំពាក់ជាមួយប្រព័ន្ធ Intel ប៉ុន្តែពេលនេះមានលក្ខណៈខុសគ្នា នៅត្រង់ថាវាជា Version របស់ Windows 10 និងមានប្រព័ន្ធ Qualcomm ជាម៉ាស៊ីនដំណើរការ។
Microsoft ធ្លាប់បានបង្ហាញពីកម្មវិធី Photoshop ដំណើរការជាមួយ ARM Version របស់ Windows 10 ហើយក្រុមហ៊ុនបានអភិវឌ្ឍកម្មវិធីពិសេសនេះ ដើម្បីដំណើរការនៅលើកម្មវិធីដើម x86 នៅលើផលិតផលថ្មីទាំងនេះ។ ពួកវារូបរាងដូចជាកុំព្យូទ័រ Laptop ធម្មតា ហើយនឹងដំណើរការកម្មវិធី Software ភាគច្រើនដែលអ្នកធ្លាប់បានប្រើប្រាស់នៅលើ Laptop។ ក្រុមហ៊ុន HP និង Asus បានប្រកាសពីផលិតផលរបស់ពួកគេនាថ្ងៃនេះ រីឯ Lenovo ត្រូវបានគេរំពឹងថា នឹងដាក់បង្ហាញនៅក្នុងសប្តាហ៍បន្ទាប់។
ហេតុអ្វីវាត្រូវបានគេ ផលិតឡើង?
ក្រុមហ៊ុន Microsoft បានសហការជាមួយ Qualcomm ដើម្បីបង្កើតកុំព្យូទ័រ Always-On ទាំងនេះ ដូច្នេះវាអាចភ្ជាប់ជាមួយប្រព័ន្ធ LTE បានជានិច្ច និងបំពេញមុខងារដូចជា iPad។ នេះមានន័យថា ពេលអ្នកបើកកុំព្យូទ័រ វាអាចបន្តកិច្ចការបានភ្លាមៗ ឬនៅពេលបិទគម្រប អ្នកនឹងមិនចាំបាច់បារម្ភពីការស្រូបយកថាមពលថ្មទេ។ ម៉ូដែល Laptop ទាំងនេះគួរតែជាអត្ថប្រយោជន៍ដ៏ធំ ចំពោះកម្លាំងថាមពលថ្ម និងការភ្ជាប់ជាមួយប្រព័ន្ធ LTE ដែលយើងមិនធ្លាប់បានឃើញនៅលើកុំព្យូទ័រ Window ធម្មតា។
ផលិតផលរបស់ HP និង Asus នឹងរួមបញ្ចូលជាមួយ Window 10 S ផលិតឡើងសម្រាប់តែដំណើរការជាមួយកម្មវិធីបានមកពី Window Store ប៉ុន្តែអ្នកអាច Upgrade វាទៅជា Window 10 Pro ដោយឥតគិតថ្លៃ (នាពេលនេះ) ដើម្បីអាចប្រើប្រាស់កម្មវិធីកុំព្យូទ័រទាំងអស់។ Microsoft បានផលិតនូវកម្មវិធីដែលធ្វើឱ្យ Window 10 ដំណើរការលើបន្ទះឈីប ARM ដូច្នេះគ្រប់ដំណើរការ Windows និង Edge នឹងដំណើរការដោយគ្មានការតម្រាប់តាម។ Microsoft ក៏បានសម្លឹងមើលឃើញដៃគូទីបី ពាក់ព័ន្ធនឹងកម្មវិធី Desktop និងបានចងក្រងឡើងវិញនូវប្រព័ន្ធ DLLs ដែលដំណើរការដើម្បីធានាថា ប្រតិបត្តិការរបស់កុំព្យូទ័រគឺខ្លាំង។

Microsoft-launches-arm_technology_news_cambodia-tomnerb-03
គុណវិបត្តិ
កម្មវិធីរបស់ Microsoft ថ្មីមួយនេះមានន័យថា អ្នកនឹងមិនអាចទាញយកឯកសារទំហំ 32-bit exe file ពីលើគេហទំព័រ និងតំឡើងវានៅលើ Laptop ដំណើរការដោយ ARM-Powered បានទេ។ កម្មវិធី 64-bit Windows មិនទាន់អាចដំណើរការបាននៅឡើយ ហើយ Microsoft មិនទាន់ដំណើរ ការកម្មវិធីដែលប្រើប្រាស់ Kernel Mode Drivers នៅឡើយ។ នេះមានន័យថាក្រុមហ៊ុនភាគីទីបី ផលិតកម្មវិធីកំចាត់មេរោគភាគច្រើន មិនអាចដំណើរការបានទេ ហើយប្រភេទហ្គេម ដែលប្រើប្រាស់កម្មវិធី Anti-Cheat ក៏នឹងមិនដំណើរការដែរ។ កម្មវិធីដទៃទៀតនៅតែអាចដំណើរការបានប្រក្រតី រួមមាន Photoshop, Office និង Chrome។ ដំណើរការរបស់កុំព្យូទ័រម៉ូដែលថ្មី នៅតែជាចម្ងល់ដ៏ធំមួយ ប្រៀបធៀបជាមួយប្រព័ន្ធ Intel។ ប៉ុន្តែគំនិតច្នៃប្រឌិតផលិតជាថ្ម ដែលអាចប្រើប្រាស់បានពេញ មួយថ្ងៃ និងមិនចាំបាច់សាកថាមពលញឹកញាប់ អាចនឹងធ្វើឱ្យវាបំពេញមុខងារបានកាន់តែប្រសើរ។ ម៉ាស៊ីនដំបូងអាចដំណើរការបានប្រមាណពី 20-22 ម៉ោង សម្រាប់ការបំពេញមុខងារពេញលេញ។ នាពេលនេះមានការព្រួយបារម្ភមួយលេចឡើង ជុំវីញប្រសិទ្ធភាពរបស់ ARM នៅលើ Window។ យើងធ្លាប់ជួបប្រទះពាក្យសន្យាស្រដៀងគ្នានេះអំពី Connected Mobile PC មុនពេលវាចេញជារូបរាង។ Microsoft ធ្លាប់សហការជាមួយ Nvidia ដើម្បីផលិត Window RT Tablet កាលពី 5 ឆ្នាំ មុន ប៉ុន្តែមុខងារ និងថាមពលថ្មរបស់វា មិនដូចការផ្សព្វផ្សាយឡើយ ហើយប្រព័ន្ធប្រតិបត្តិការ ក៏មិន អាចដំណើរការជាមួយកម្មវិធីដើមនៅលើ Desktop ទេ។

Microsoft-launches-arm_technology_news_cambodia-tomnerb-04
ជម្រើសកុំព្យូទ័រ
ផលិតផលថ្មីៗទាំងនេះ មានលក់នៅតាមទីផ្សារដូចជា ផលិតផលទូទៅ ហើយពួកវាត្រូវបានរចនាឡើងកាន់តែស្តើង និងកាន់តែស្រាល ខណៈដែលថាមពលថ្ម និងសមត្ថភាពដំណើរការ App ត្រូវបានពង្រឹង។ ពួកវាមិនមានកង្ហា ដែលមានបំពាក់នៅលើ Laptop ធម្មតាទេ ដូច្នេះពួកវាដំណើរការបានដោយស្ងប់ស្ងាត់។
ម៉ូដែល Asus NovaGo 2-in-1 មានអេក្រង់ទំហំ 13.3 inch មាន RAM ទំហំ 8GB និងមានអង្គចងចាំទំហំ 256GB។ វាក៏មានជំនួយការពី Stylus ផងដែរ ជាមួយរន្ធដោត USB 3.1 ចំនួនពីរ រន្ធ HDMI មួយ និង MicroSD Reader។ ម៉ូដែលមួយនេះនឹងមានតម្លៃប្រមាណ $599 សម្រាប់ RAM ទំហំ 4GB និងអង្គចាំទំហំ 64GB។ សម្រាប់តម្លៃ $799 នឹងមាន RAM ទំហំ 8GB និងអង្គចង ចាំ 256GB។
ចំណែកម៉ូដែល HP Envy x2 មានទំហំតូចជាងបន្តិច មានទំហំអេក្រង់ 12.3 inch មាន RAM ទំហំ 8GB និងមានអង្គចងចាំទំហំ 256GB។ វាក៏មានដំណើរការជាមួយ Stylus ហើយអ្នកអាចភ្ជាប់ជាមួយប្រព័ន្ធ LTE ថែមទៀតផង។
បើសិនជាថាមពលថ្ម និងសមត្ថភាពរបស់កុំព្យូទ័រទាំងនេះ ដូចទៅនឹងអ្វីដែល Microsoft និង Qualcomm បានអះអាង ដូច្នេះវានឹងក្លាយជាម៉ូដែលដ៏ទាក់ទាញ សម្រាប់កុំព្យូទ័រយួរដៃប្រចាំឆ្នាំ។ នាពេលនេះយើងអាចខិតចូលកាន់តែកៀក ជាមួយនឹងកុំព្យូទ័រ Laptop ថ្មីប្រភេទ ARM-Based Window Laptops ជាមួយការបំពេញមុខងាររបស់ Qualcomm Snapdragon។ សូមរងចាំតាមដានជាមួយ ទំនើប នូវព័ត៌មានថ្មីៗបន្ថែមផ្សេងទៀត។

Microsoft-launches-arm_technology_news_cambodia-tomnerb-02

អត្ថបទអ្នកចង់អាន

Razer Blade ថ្មី មានអ្វីប្លែក?

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 01 May, 2019

ក្រុមហ៊ុន Razer បានបង្ហាញជំនាន់ថ្មីនៃម៉ូដែល Laptop ដ៏ពេញនិយមរបស់ក្រុមហ៊ុន ដែលត្រូវបានពង្រឹងសមត្ថភាព ជាគុណសម្បត្តិរបស់ CPU ជំនាន់ទី 9 ថ្មីរបស់ក្រុមហ...

Apple កំពុងស្រាវជ្រាវមុខងារថ្មី សម្រាប់ iPhone 2019

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Nov, 2017

ទូរសព្ទ iPhone X ទើបនឹងមានវត្តមាននៅលើទីផ្សារ ហើយមនុស្សជាច្រើនកំពុងជក់ចិត្តដិតអារម្មណ៍ជាមួយ Animoji Novelty ប៉ុន្តែព័ត៌មានលេចឡើងពីទូរសព្ទ iPhone ឆ្ន...

មុខងារថ្មីពី Instagram គឺជាអ្វី?

ដោយ: ដួងច័ន្ទ 9 AM, Monday, 03 Dec, 2018

កាលពីខែសីហា Facebook និង Instagram បានប្រកាសថាពួកគេនឹងបង្ហាញនូវមុខងារថ្មី គឺ Dashboard ដែលនឹងតាមដានអំពីថេរវេលាដែលអ្នកប្រើប្រាស់បានចំណាយនៅក្នុងកម្មវ...

ជម្រើសកម្មវិធីថតរូប សម្រាប់ Android

ដោយ: ដួងច័ន្ទ 9 PM, Thursday, 22 Feb, 2018

មុខងារកាមេរ៉ានៅលើទូរសព្ទ Smartphone កាន់តែពង្រីកវិសាលភាពធំជាងមុន ដែលក្រុមហ៊ុនផលិតទូរសព្ទភាគច្រើន បាននឹងកំពុងខិតខំធ្វើឱ្យមុខងារកាមេរ៉ារបស់ខ្លួន កាន់...

Tomnerb.Com - YouTube Channel