ចូលចិត្តទំនើប

Messenger ជា App ដំបូងរបស់ Facebook ដែលមាន Dark Mode

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 06 Mar, 2019

ជាច្រើនថ្ងៃបន្ទាប់ពីកម្មវិធី Messenger របស់ Facebook បានបញ្ចេញមុខងារ Dark Mode នៅលើ Reddit បណ្តាញទំនាក់ទំនងសង្គមមួយនេះបានធ្វើការ Update ជាផ្លូវការសម្រាប់ប្រព័ន្ធ iOS និង Android ហើយ។

នាពេលនេះ អ្នកអាចដំណើរការវាដោយគ្រាន់តែបញ្ជូនរូប Emoji រូបព្រះច័ន្ទមួយចំនិតទៅក្នុងកិច្ចសន្ទនាដែលមានស្រាប់ ឬសារថ្មី។ វាជាវិធីសាស្រ្តដំណើរការដ៏ឆ្លាតវៃមួយរបស់ក្រុមហ៊ុន Facebook ដើម្បីឱ្យអ្នកប្រើប្រាស់ដំណើរការកិច្ចសន្ទនាក្នុងពេលតែមួយ ជំនួសឱ្យការចូលទៅដំណើរការមុខងារនេះនៅក្នុង Setting ស្របពេលដែលវាកំពុងប្រឈមមុខជាមួយការប្រកួតប្រជែងពីដៃគូប្រជែងដូចជា TikTok ជាដើម។

កម្មវិធី Messenger ក៏ជាកម្មវិធីសង្គមដំបូងរបស់ក្រុមហ៊ុន Facebook ក្នុងការដាក់ឱ្យដំណើរការមុខងារ Dark Theme ជាផ្លូវការ។ ក្រុមហ៊ុន Facebook បានសរសេរនៅក្នុង Blog របស់ខ្លួនថា «មុខងារ Dark Mode កាត់បន្ថយការពន្លឺចេញពីទូរសព្ទដៃរបស់អ្នកសម្រាប់ការប្រើប្រាស់នៅក្នុងស្ថានភាពមានកម្រិតពន្លឺទាប ដូច្នេះអ្នកអាចប្រើប្រាស់មុខងាររបស់ Messenger ដែលអ្នកពេញចិត្ត បាននៅគ្រប់ពេលវេលា ឬគ្រប់ទីកន្លែង»។

ក្រុមហ៊ុនបានធ្វើការសន្យាថានឹងធ្វើឱ្យមុខងារនេះដំណើរការបានដោយការចូលទៅដំណើរការនៅក្នុង Setting នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។
ក្រុមហ៊ុន Facebook បានធ្វើការប្រកាសពីមុខងារ Dark Mode ជាលើកដំបូងនៅក្នុងខែតុលា ឆ្នាំមុន ជាផ្នែកមួយនៃការ update កម្មវិធី Messenger 4 ដែលក្រុមហ៊ុនបាននិយាយថានឹងធ្វើការបញ្ចេញឱ្យដំណើរការជាដំណាក់កាល។

ការវិវត្តថ្មីនេះ ដំបូងឡើយធ្វើការផ្តោតលើការកាត់បន្ថយភាពស៊ាំញ៉ាំនៅក្នុង App ដោយកាត់បន្ថយចំនួន Tab ពី 9 មកនៅត្រឹម 3 រួមមាន Chats Tab សម្រាប់គ្រប់ការសន្ទនារបស់អ្នក People Tab សម្រាប់បង្ហាញពីអ្នកប្រើប្រាស់ដែលកំពុង Online និង Discover Tab សម្រាប់ភ្ជាប់អ្នកទៅកាន់អាជីវកម្មជាច្រើន។

កាលពីខែមុន កម្មវិធី Messenger ក៏បានណែនាំពីជម្រើសនៃការបញ្ឈប់ការបញ្ជូនសារក្នុងអំឡុងពេល 10 នាទី។
ការវិវត្តថ្មីៗទាំងនេះធ្វើឱ្យការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមកាន់តែងាយស្រួល និងកាន់តែរីករាយ៕

អត្ថបទអ្នកចង់អាន

អ្វីខ្លះដែលអាចសម្អាត ក្នុងម៉ាស៊ីនបោកគក់បាន?

ដោយ: ដួងច័ន្ទ 8 AM, Saturday, 06 Oct, 2018

តើអ្នកធ្លាប់ឆ្ងល់ទេថា ក្រៅពីសម្លៀកបំពាក់ តើអ្នកអាចបោកគក់អ្វីបានទៀតខ្លះនៅក្នុងម៉ាស៊ីនបោកគក់? ចង់ដឹងចម្លើយ សូមអានអត្ថបទខាងក្រោម។ សម្ភារៈកីឡា អ្នកដឹងច...

មកដឹង! គន្លឹះក្នុងការប្រើប្រាស់ សេវាកម្មដឹកជញ្ជូនអេឡិចត្រូនិច WeGo App

ដោយ: ភារុន 9 AM, Thursday, 24 Jan, 2019

ទីផ្សារដឹកជញ្ជូនសព្វថ្ងៃ គឺមានភាពសម្បូរបែបខ្លាំងមែនទែន គាប់ផ្សំជាមួយការជឿនលឿនខាងបច្ចេកវិទ្យាផងនោះ បានធ្វើឱ្យសម័យថ្មីនេះ បើសិនជាប្រិយមិត្តចង់ហៅ សេវា...

ជម្រើសនាឡិកា សម្រាប់សុភាពបុរស

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 25 Oct, 2017

សម្រាប់បុរស សម្ភារៈតុបតែងខ្លួនពុំសូវស៊ាំញ៉ាំដូចនារីទេ ប៉ុន្តែការបន្ថែមសម្ភារៈលម្អលើខ្លួនប្រាណ បន្តិចបន្តួចនឹងធ្វើឱ្យអ្នកកាន់តែលេចធ្លោ។ អ្វីដែលបុរសម...

ជម្រើសទូរទស្សន៍ 4K សម្រាប់លេងហ្គេម

ដោយ: ដួងច័ន្ទ 5 PM, Monday, 18 Dec, 2017

ថ្មីៗនេះក្រុមហ៊ុន Sony បានបញ្ចេញហ្គេមជំនាន់ថ្មី PS4 Pro និង Xbox One X ដែលជាប្រភេទ ហ្គេម 4K។ ប៉ុន្តែហ្គេមដែលមានរូបភាពភ្លឺច្បាស់ កម្រិតខ្ពស់ដូច្នេះ ...

Tomnerb.Com - YouTube Channel