ចូលចិត្តទំនើប

Mercedes-Benz ផលិតរថយន្ត ដែលស្គាល់ផ្លូវច្បាស់ជាងអ្នកបើកបរ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 23 May, 2017

នៅពេលដែលអ្នកបើកបររថយន្ត ឆ្ពោះទៅកាន់ជ្រុង ដែលអ្នកមិនអាចមើលឃើញផ្លូវកោង តាមជម្រាលភ្នំ អ្នកប្រហែលជាត្រូវបន្ថយល្បឿន និងត្រូវបន្ថែមការប្រុងប្រយ័ត្ន។ ក្នុងស្ថានភាពផ្លូវបែបនេះ រថយន្តជំនាន់ថ្មី Mercedes-Benz S-Class ដើរតួនាទីបានយ៉ាងប្រសើរ ជាមួយបច្ចេកវិទ្យា Intelligent Drive ដែលនឹងបន្ថយល្បឿនរថយន្ត នៅពេលអ្នកធ្វើដំណើរមកដល់ចំណុចពិបាកខាងលើនេះ និងគ្រប់ជ្រុងកែង ឬផ្លូវបត់។ វាគឺជាការបោះជំហានដ៏អស្ចារ្យមួយ នៅក្នុងវិស័យយានយន្ត ដែលឈានឆ្ពោះទៅរកយានយន្តស្វ័យបញ្ជារ។

រថយន្តនេះត្រូវបានបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ Shanghai Auto Show កាលពីខែមេសាកន្លងទៅ។ ការវិវត្តថ្មីបាននាំមកនូវមុខងារថ្មីៗ មកកាន់បច្ចេកវិទ្យា Active Distance Assist Distronic និង Active Steering។ នាពេលនេះ ចង្កូតរថយន្តកាន់តែមានភាពឆ្លាតវៃ នៅក្នុងការផ្លាស់ប្តូរគន្លងផ្លូវដោយស្វ័យប្រវត្តិ ដោយគ្រាន់តែប៉ះចង្កឹះបញ្ជារ ដើម្បីដំណើរការមុខងារនេះ។ បើសិនជារថយន្តមិន អាចស្វែងរកទីតាំងទូលាយក្នុងរយៈពេល 10 វិនាទី វានឹងបោះបង់បេសកកម្មរបស់វា។ ប៉ុន្តែអ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍គឺ សមត្ថភាព Distronic គឺអាចចាប់យកទិន្នន័យផែនទីពីក្រុមហ៊ុន Here ដែលជាដៃគូរបស់ Mercedes ហើយកែតម្រូវល្បឿនរថយន្ត នៅពេលវាចូល និងចេញពីផ្លូវបត់។ អ្នក បើកបរមិនចាំបាច់ប្រើប្រាស់ហ្វ្រាំង និងឈ្នាន់ល្បឿនទេ។ គ្រាន់តែកាន់ចង្កូតរថយន្ត និងរីករាយជាមួយការបើកបរបានហើយ។

កម្មវិធីនេះកំណត់ល្បឿន ដែលរថយន្ត S-Class ត្រូវមាននៅពេលមកដល់ផ្លូវកែង ឬផ្លូវបត់ អាស្រ័យលើចរាចរណ៍ ល្បឿនកំពុងដំណើរការ និងទិន្នន័យដែលផ្តល់ដោយ Here ដែលទិន្នន័យទាំងនោះនឹងប្រាប់ពីជ្រុង និងរបាំងនៃផ្លូវបត់។ ជាលទ្ធផល គឺការប្រើប្រាស់ការចាប់ហ្វ្រាំង និងការបង្កើនល្បឿន ដែលមានភាពរលូនជាងការរំពឹងទុក។

មុខងារ Active Distance Assist Distronic ដំណើរការដោយភ្ជាប់ជាមួយនឹងលក្ខណៈនៃការបើកបររបស់យានយន្ត។ នៅក្នុង Sport Mode វាធ្វើបង្វិលយ៉ាងអស្ចារ្យនៅលើផ្លូវកោង។ នៅក្នុង Comfort Mode វាបើកបរយ៉ាងស្ងប់ស្ងាត់។ នៅក្នុង Eco Mode វាបន្ថយល្បឿនស្ទើរតែអស់ ស្របពេលវាភ្ជាប់ផ្លូវបត់និមួយៗ ឱ្យបានកាន់តែងាយស្រួល។

បើសិនជាអ្នកចង់ទិញរថយន្តម៉ូដែល S-Class អ្នកនឹងមានលទ្ធភាពប្រើប្រាស់មុខងារណាមួយដែលអ្នកយល់ថាសមស្របសម្រាប់អ្នក។ ប៉ុន្តែតម្លៃរបស់វាក៏នឹងមិនទាបដែរ ជាមួយនឹងមុខងារ Distronic បន្ថែមទៀត តម្លៃនឹងកាន់តែខ្ពស់ទ្វេឡើង។

សរុបមក បច្ចេកវិទ្យា Intelligent Drive គឺជាជំហានដ៏ធំមួយ ឆ្ពោះទៅសម្រេចគោលដៅរបស់ក្រុមហ៊ុន គឺការបញ្ជារដោយស្វ័យប្រវត្តិ។ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តទាំងអស់ នៅតែទទូចឱ្យអ្នកបើកបរ បន្តការបញ្ជារ និងយកចិត្តទុកដាក់នៅពេលបើកបរ។

បន្ថែមលើនេះទៀត រថយន្ត S-Class មានមុខងារឆ្លាតវៃមួយចំនួនទៀតដូចជា Emergency Stop, Evasive Steering Assistance, Infrared Camera សម្រាប់ការពារមនុស្ស ឬសត្វធំៗនៅពេលយប់ និងបង្ហាញរូបភាពនៅលើតាបឡូខាងមុខ។ ទាំងអស់នេះជាបច្ចេកវិទ្យា ដើម្បីការពារសុវត្ថិភាពរបស់អ្នក និងអ្នករួមដំណើរជាមួយ។ រថយន្ត S-Class នាពេលបច្ចុប្បន្ន ជាប្រភេទយានយន្តដែលមានបច្ចេកវិទ្យាទំនាក់ទំនងរវាងរថយន្ត និងរថយន្ត ដូច្នេះយានយន្តរបស់អ្នកនឹងដឹងពីសកម្មភាព ដែលកើតឡើងនៅខាងមុខ ទោះបីជាអ្នកមិនបានដឹងក៏ដោយ។ នៅក្នុងការបើកបរសាកល្បង យើងសង្កេតឃើញថាប្រព័ន្ធបញ្ឈប់ ដើម្បីពិនិត្យថាតើអ្នកបើកបរបានដាក់ជើងលើឈ្នាន់ នឹងហ្វ្រាំងឬទេ ពិតជាដំណើរការបានយ៉ាងល្អ។

នៅមានពេលវេលាដ៏វែងឆ្ងាយទៀត មុនពេលក្រុមហ៊ុន Mercedes ឬក្រុមហ៊ុនផលិតរថយន្តណាមួយអាចបង្កើតរថយន្តបញ្ជារ ដោយស្វ័យប្រវត្តិបានពេញលេញ ដើម្បីដំណើរការលើដងវិថី ប៉ុន្តែសម្រាប់ពេលឥឡូវនេះ អ្នកដែលមានលទ្ធភាពទិញរថយន្ត S-Class នឹងមានបច្ចេកវិទ្យាដ៏អស្ចារ្យនេះពាក់កណ្តាលនៅក្នុងដៃ។

mercedes-benz-s-class-Tomnerb-03

mercedes-benz-s-class-Tomnerb-02

mercedes-benz-s-class-Tomnerb-01

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, យានយន្ត, Appliances

អត្ថបទអ្នកចង់អាន

ទូរទស្សន៍ SAMSUNG ថ្មី បញ្ចេញពន្លឺ នៅពេលងងឹត

ដោយ: ដួងច័ន្ទ 6 PM, Friday, 30 Jun, 2017

សាកល្បងក្រឡេកមើលទិដ្ឋភាព ជុំវិញផ្ទះរបស់អ្នក និងសាកល្បងរាប់កញ្ចក់អេក្រង់ នៅក្នុងផ្ទះមានដូចជា ទូរទស្សន៍នៅលើជញ្ជាំង Tablet នៅលើតុកាហ្វេ Monitor កុំព្យ...

Oppo R1 បង្ហាញខ្លួនហើយ ម៉ូដស្អាត កាមេរ៉ាក្រោយ f/2.0 ច្បាស់ជាង Lumia 1020

ដោយ: ដាលីស 12 AM, Sunday, 10 May, 2015

បន្ទាប់ពីរបូតចេញរូបភាព ឱ្យឃើញកាលពីពេលមុនម្តងហើយនោះ ពេលនេះ Oppo R1 ស្មាតហ្វូន ស៊េរីថ្មីបំផុតរបស់ Oppo បានបង្ហាញខ្លួនជាផ្លូវការហើយ ដោយត្រូវបានគេចាត់ទ...

ឧបករណ៍ Speaker ប្រើប្រាស់ក្នុងបន្ទប់ទឹក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 05 Jul, 2017

តោះ! មកប្រែក្លាយពេលវេលាពេលព្រឹក ដ៏ងោកងុយរបស់អ្នក ឱ្យទៅជាការប្រគុំតន្រ្តីដ៏កក្រើកមួយ ជាមួយនឹង XXL Shower Speaker។ សម្លេងតន្ត្រីប្រគុំផ្ទាល់ ក្នុងពេល...

ក្រុមហ៊ុន Apple នឹងអនុញ្ញាតឱ្យជ្រើសរើស រូបតំណាងកម្មវិធី «Bigger» ឬ «More» នៅលើអេក្រង់ Home របស់ iPad

ដោយ: ភារុន 8 AM, Thursday, 01 Aug, 2019

Beta iOS 13 Version ចុងក្រោយបង្អស់របស់ Apple ត្រូវបានចេញផ្សាយនៅថ្ងៃនេះហើយ ព្រមជាមួយនឹងនាំមកនូវភាពភ្ញាក់ផ្អើលមួយចំនួនផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់ប...

Tomnerb.Com - YouTube Channel