ចូលចិត្តទំនើប

Mercedes-AMG GT 2008 បន្ថែមរូបរាង និង កម្លាំងម៉ាស៊ីនថ្មី

ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Jun, 2017

នៅពេលដែលរថយន្ត Mercedes-AMG GT បង្ហាញវត្តមាននៅក្នុងវេទិកា GT Roadster វាបានបង្ហាញរូបរាងកែច្នៃថ្មី គឺម៉ូដែល GT C។ មិនដល់មួយឆ្នាំទេ រូបរាងរថយន្តថ្មីមួយនេះ បានលេចឡើង នៅលើរថយន្តម៉ូដែលថ្មី សម្រាប់ឆ្នាំ2018។

គ្រប់ការផ្លាស់ប្តូររបស់ម៉ូដែល GT បានធ្វើឱ្យសោភណ្ឌភាព នៃរថយន្តកាន់តែប្រសើរឡើង។ ចំណុច កំណត់សម្គាល់ធំបំផុត នៃរថយន្តម៉ូដែលថ្មីនេះគឺ វាជារថយន្តបែបស្ព័រ ដូចគ្នានឹងម៉ូដែល Panamericana Grille ដែលមានគម្របម៉ាស៊ីនខាងមុខវែង។ ផ្នែកខាងមុខនៃរថយន្ត ក៏មានតម្រង់ ខ្យល់ចេញចូលកាន់តែធំផងដែរ។

រថយន្តស្រឡាយ GT ក៏មានបំពាក់នូវប្រព័ន្ធ AirPanel Active Aerodynamic ដែលមាននៅលើរថយន្តម៉ូដែល GT R ដែលធ្វើការផ្លាស់ប្តូរលំហូរខ្យល់ចេញចូល អាស្រ័យលើកម្រិតភាពត្រជាក់ដែល ត្រូវការ។ បរិមាណខ្យល់កាន់តែច្រើន កាន់តែប្រសើរ ប៉ុន្តែនៅពេលមុខងារ Active Aero បិទផែ្នកខ្លះនៃគម្របខាងមុខ វានឹងបង្កើនប្រសិទ្ធភាព។

ប្រាកដណាស់ចរន្តលំហូរខ្យល់កាន់តែច្រើន ទាមទារថាមពលកាន់តែខ្លាំង។ ក្រុមហ៊ុន Mercedes បានគិតគូរយ៉ាងម៉ត់ចត់លើចំណុចនេះ។ បច្ចុប្បន្ន រថយន្តម៉ូដែល AMG GT មានម៉ាស៊ីនដែលមានកម្លាំង 469 horsepower និងមានកម្លាំងបង្វិលជុំ 465 pound-feet បន្ថែមថាមពលលើម៉ាស៊ីន 13 ដង និងលើកម្លាំងវិលជុំ 22 ដង។ ម៉ូដែល GT S ថ្មីមានបំពាក់ម៉ាស៊ីនកម្លាំង 515 horsepower លើសមុន 12 ដង និងកម្លាំងវិលជុំ 494 pound-feet លើសមុន 15 ដង។ សម្រាប់រថយន្ត GT R នៅរក្សាកម្លាំង 577 horsepower និងកម្លាំងវិលជុំ 516 pound-feet។

រីឯរថយន្តម៉ូដែល GT C ដែលមានរូបរាងកូនកាត់រវាង GT S និង GT R មានកម្លាំងម៉ាស៊ីន 550 horsepower និងកម្លាំងវិលជុំ 502 pound-feet។ រថយន្តនេះសន្យានឹងផ្តល់នូវ ទំហំរថយន្តកាន់តែធំ ទូលាយ និងផ្តល់នូវប្រព័ន្ធហ្វ្រាំង Rear-Axle Steering របស់ម៉ូដែល GT R ភ្ជាប់មកជាមួយ នូវសន្ទះបិទបើកខ្យល់ដ៏វៃឆ្លាត និងបត់បែន។

ជាមួយនឹងរថយន្តម៉ូដែលថ្មីៗ ក្នុងនោះក៏មានកម្មវិធីថ្មីមួយ មានឈ្មោះថា AMG Track Pace។ វាដំណើរការជាមួយម៉ូដែលរថយន្ត GT ទាំងអស់ និងភ្ជាប់ជាមួយរថយន្តដោយប្រើប្រាស់ប្រព័ន្ធ Wi-Fi។ កម្មវិធីនេះដំណើរការដោយ យានយន្តបញ្ជួនទិន្នន័យល្បឿន មុំរបស់ចង្កូត ទីតាំង ការបង្កើនល្បឿន រយៈពេលធ្វើដំណើរ និងទិន្នន័យផ្សេងៗទៀត ទៅកាន់ទូរសព្ទ ដែលអាចចែករំលែកបាននៅលើប្រព័ន្ធបណ្តាញសង្គម។ អ្នកប្រើប្រាស់ទូរសព្ទ iPhone អាចថតយកទិដ្ឋភាពនៃការធ្វើដំណើរជាមួយនឹងកាមេរ៉ាទូរសព្ទ ហើយកម្មវិធីថ្មីនេះនឹងថតយកវីដេអូនោះចម្លងទុកជាទិន្នន័យ។ មុខងារនេះ វាស្រដៀងនឹងមុខងារ Performance Data Recorder នៅលើរថយន្ត Chevrolet ដូច្នេះដែរ។

នាពេលនេះ យើងមិនទាន់ទទួលបានព័ត៌មានទាក់ទងនឹងតម្លៃរបស់រថយន្តស៊េរី GT 2018 នៅឡើយទេ ហើយស៊េរីរថយន្តថ្មីនេះ នឹងចាប់ផ្តើមមានវត្តមាននៅលើទីផ្សា ចាប់ពីពាក់កណ្តាលឆ្នាំនេះ បន្តរហូតដល់ដំណាច់ឆ្នាំ។

Mercedes-AMG-GT-2008-Tomnerb-02

ប្រភព: Cnet ផ្នែក: បច្ចេកវិទ្យា, យានយន្ត, Appliances

អត្ថបទអ្នកចង់អាន

ជំហាននៃការបង្កើត Mobile App

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 11 Oct, 2017

ហេតុអ្វីបានជាអ្នកចង់ បង្កើតកម្មវិធីលើទូរសព្ទដៃ? តើអ្នកចង់បង្កើតមុខជំនួញ ឬអ្នកជួបប្រទះនឹងបញ្ហាអ្វីមួយដែលអ្នកគិតថា អ្នកអាចដោះស្រាយបាន? ចម្លើយសម្រាប់ស...

កុំព្យូទ័រយួរដៃ Blade Stealth​ 13 ពី Razer ទទួលបាន CPUs ជំនាន់ទី10 របស់ Intel និង GTX 1650 របស់ NVIDIA

ដោយ: ភារុន 8 AM, Friday, 06 Sep, 2019

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលក្រុមហ៊ុន Razer បានធ្វើការប្រកួតប្រជែងជាមួយនឹងខ្លួនឯង ក្នុងការផលិតកុំព្យូទ័រយួរដៃសម្រាប់លេងហ្គេម ដែលអាចបញ្ជូនរូបភាពបា...

LG បង្ហាញស្មាតហ្វូនស៊េរីថ្មី K10 និង K8 2017 ជាផ្លូវការនៅការិយាល័យកណ្តាលក្រុមហ៊ុន Cellcard

ដោយ: ទំនើប 8 PM, Thursday, 04 May, 2017

ថ្ងៃទី 4 ខែ ឧសភា ឆ្នាំ 2017 ក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខទូរស័ព្ទ ម៉ាក LG ប្រចាំប្រទេសកម្ពុជា បានសហការជាមួយក្រុមហ៊ុន Cellcard ប្រ...

កាសស្តាប់ Sony ថ្មី កាន់តែល្អ តម្លៃកាន់តែទាប

ដោយ: ដួងច័ន្ទ 9 AM, Monday, 27 May, 2019

កាសស្តាប់ម៉ូដែល WH-1000XM3 របស់ក្រុមហ៊ុន Sony គឺជាស្តង់ដាកំពូល នៅក្នុងប្រភេទកាសស្តាប់ដែលគ្មានខ្សែ និងមានសមត្ថភាពលុបសម្លេងរំខាន។ លើសពីនេះទៀត វាមិនត្...

Tomnerb.Com - YouTube Channel