ចូលចិត្តទំនើប

Mercedes បានបង្កើតរថយន្តក្រុង សម្រាប់អនាគតកាល

ដោយ: ដួងច័ន្ទ 8 PM, Monday, 19 Jun, 2017

ក្រុមហ៊ុន Mercedes-Benz ចង់នាំយកប្រព័ន្ធដឹកជញ្ជូន ស្វយ័តមកជូនមហាជនទាំងអស់។

កាលពីឆ្នាំមុន ក្រុមហ៊ុនបានបង្កើតរថយន្តក្រុង ពាក់កណ្តាលស្វយ័ត មានឈ្មោះថា the Future Bus ដែលបានបើកបរលើវិថីចម្ងាយប្រមាណ 19 គីឡូម៉ែត្រពីអាកាសយានដ្ឋាន Schiphol ក្នុងទីក្រុង Amsterdam ទៅកាន់ទីក្រុង Haarlem ដែលជាទីក្រុងនៅឆ្ងាយពី Amsterdam។ ដំណើររបស់រថយន្តក្រុងមួយគ្រឿងនេះ ពិតជាមានលក្ខណៈពិសេសគួរឱ្យកត់សម្គាល់ ពីព្រោះដងផ្លូវ រួមមានភ្លើងសញ្ញាចរាចរណ៍ ផ្លូវក្រោមដី និងការតម្រូវឱ្យរថយន្តក្រុង បើកបរនាំផ្លូវជុំវិញខ្លួនមនុស្ស។

ក្រុមហ៊ុន Mercedes រំពឹងថារថយន្តក្រុង ដែលបើកបរដោយស្វ័យប្រវត្តិដូចជា Future Bus នឹងរីក លូតលាស់កាន់តែច្រើន ដោយសារកំណើនប្រជាជន នៅក្នុងទីក្រុងបន្តកើនឡើង ហើយតម្រូវការមធ្យោបាយដឹកជញ្ជូនសាធារណៈកាន់តែកើនឡើង។

នៅពេលដែលរថយន្តក្រុងថ្មីនេះ បានចាប់ដំណើរការដំបូង កាលពីខែកក្កដា ឆ្នាំ2016 លោក Wolfgang Bernhard, CEO របស់ក្រុមហ៊ុន Daimler Trucks and Buses បាននិយាយថា «យើងកំពុងរស់នៅក្នុងពិភពលោក ដែលកំពុងមានកំណើនទីក្រុង។ ទីក្រុងជាច្រើនមានលំនៅដ្ឋាន ច្រើនជាង 50% នៃចំនួនប្រជាជនសរុបទូទាំងពិភពលោក។ ហើយតួលេខនេះ នៅតែបន្តកើនឡើង យ៉ាងឆាប់រហ័ស។ បើសិនជាចំនួនមនុស្សទទួលទានអាហារ គេង និងធ្វើការនៅក្នុងទីក្រុង កាន់តែច្រើន នោះចំនួននៃបញ្ហាដ៏ធំនឹងលេចឡើង។ ក្នុងនោះបញ្ហាដ៏ធំចម្បង គឺការបំលាស់ទីរបស់ប្រជា ជន និងការបំលាស់ទីឱ្យបានឆាប់រហ័ស ដោយសុវត្ថិភាព និងងាយស្រួល។ ទាំងនេះមានន័យថា យើងត្រូវការមធ្យោបាយដឹកជញ្ជូន សាធារណៈដ៏ទាក់ទាញមួយ» ។

ខាងក្រោមនេះ គឺជារូបភាពលម្អិតនៃរថយន្តក្រុង Mercedes Future Bus ដែលបំពាក់ប្រព័ន្ធបើកបរ ដោយស្វ័យប្រវត្តិ និងដំណើរការរបស់រថយន្ត។

ក្រុមហ៊ុន Mercedes ពុំចាំបាច់ចាប់ផ្តើមគំនូសព្រាងលើរថយន្ត Future Bus ឡើយ។ ក្រុមហ៊ុនគឺ ជាអ្នកផ្តួចផ្តើមគំនិត ផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិ ដូច្នេះក្រុមហ៊ុនមានលទ្ធភាពផលិតផ្អែក លើប្រព័ន្ធ Highway Pilot ដើម្បីបង្កើត City Pilot ដែលជាប្រព័ន្ធដាក់បំពាក់លើរថយន្តក្រុង។

Mercedes-Benz-Furture-Bus-Tomnerb-03

រថយន្ត Future Bus ជាមួយនឹងប្រព័ន្ធ City Pilot អាចបើកបរដោយស្វ័យប្រវត្តិ ប្រៀបដូចរថយន្តដែលបំពាក់ប្រព័ន្ធ Highway Pilot ដូច្នេះដែរ។ ប៉ុន្តែវាអាចស្គាល់ភ្លើងចរាចរណ៍ ការបើកបរឆ្លង កាត់ផ្លូវក្រោមដី និងអាចស្គាល់ពីផ្លូវថ្មើរជើង និងផ្លូវកង់ទៀតផង។

រថយន្ត Future Bus ក៏មានបំពាក់កម្មវិធីនាំផ្លូវ ទៅកាន់ចំណតរថយន្តក្រុង ជាមួយសមត្ថភាពដឹង យ៉ាងច្បាស់លាស់។ ប្រព័ន្ធ City Pilot អនុញ្ញាតឱ្យរថយន្តរត់ចូលទៅក្នុងចំណត ក្នុងចន្លោះចម្ងាយ 10 សង់ទីម៉ែត្រ ពីរថយន្តនិមួយៗ និង ចិញ្ចើមថ្នល់ដែលកត្តានេះ ផ្តល់ភាពងាយស្រួលដល់អ្នកដំណើរក្នុងការឡើង ចុះរថយន្ត។

នាពេលនេះ រថយន្ត Mercedes Future Bus មានល្បឿនលឿនបំផុតក្នុងចម្ងាយ 69 គីឡូម៉ែត្រក្នុង មួយម៉ោង និងជាកម្មវិធីដែលប្រតិបត្តិការ តែនៅលើផ្លូវរបស់រថយន្តក្រុងប៉ុណ្ណោះ។ នេះដោយសារតែផ្លូវទាំងនោះតែងមានភាពងាយស្រួល ក្នុងការបើកបរ ពីព្រោះចរាចរណ៍មានភាពស្មុគស្មាញតិចតួច។

ដើម្បីបំពេញមុខងារបើកបរ រថយន្តប្រើប្រាស់ប្រព័ន្ធកាមេរ៉ា រ៉ាដា Sensor និង GPS។

ក្រុមហ៊ុន Mercedes បានអះអាងថា Future Bus ក៏មានប្រព័ន្ធសន្សំសំចៃឥន្ធនៈបានកាន់តែច្រើន ជាងរថយន្តក្រុងធម្មតា ដែលប្រតិបត្តិការដោយមនុស្ស ពីព្រោះប្រព័ន្ធ City Pilot គ្រប់គ្រងប្រព័ន្ធហ្រ្វាំង ការបង្កើនល្បឿន និងការប្តូរលេខ ដើម្បីបង្កើនប្រសិទ្ធភាពអតិបរមា។

បទពិសោធន៍ខាងក្នុងរថយន្តក្រុង ដែលបញ្ជារដោយស្វ័យប្រវត្តិ មិនដូចគ្នានឹងបទពិសោធន៍នៅក្នុង រថយន្តក្រុងធម្មតា ដូច្នេះ Mercedes ផ្តល់នូវរថយន្តក្រុង Future Bus ដែលមានការរចនាដ៏អស្ចារ្យ ប្រៀបដូចជាកៅអីសាឡុង។ ការតុបតែងខាងក្នុងតួរថយន្ត បែងចែកជាបីផ្នែក។ តំបន់ទីមួយ ត្រូវបាន រចនាឡើង សម្រាប់អ្នកដំណើរដែលចង់ឡើង ចុះបានឆាប់រហ័ស។ តំបន់ទីពីរ សម្រាប់អ្នកដំណើរដែលចង់ស្វែងយល់ពីព័ត៌មានកាន់តែច្រើនអំពីផ្លូវថ្នល់ និងតំបន់ទីបី សម្រាប់អ្នកដំណើរដែលចង់ចំណាយពេលយូរនៅលើរថយន្តក្រុង។

រថយន្តក្រុងមួយគ្រឿងនេះក៏មានបំពាក់ WiFi និងមានអេក្រង់ទូរទស្សន៍ទំហំ 43 inch បំពាក់នៅ ផ្នែកម៉ាស៊ីនខាងមុខ សម្រាប់បង្ហាញផ្លូវ ព័ត៌មានប្រចាំថ្ងៃ និងព័ត៌មាននានា។

ទោះបីជារថយន្តក្រុង Future Bus ដែលមានបំពាក់ប្រព័ន្ធ City Pilot ទទួលបានចំណាប់អារម្មណ៍ ខ្លាំងយ៉ាងណាក្តី វាក៏ពុំទាន់ជារថយន្តស្វយ័តពេញលក្ខណៈនៅឡើយទេ។ អ្នកបើកបរនៅតែត្រូវការ ជាចាំបាច់ ដើម្បីគ្រប់គ្រងបរិវេណជុំវិញយានយន្ត។ មានន័យថា អ្នកបើកបរនៅតែមានទំនួលខុសត្រូវ លើយានយន្ត និងអាចគ្រប់គ្រងលើប្រព័ន្ធបញ្ជារបានគ្រប់ពេលវេលា។

Mercedes-Benz-Furture-Bus-Tomnerb-04

Mercedes-Benz-Furture-Bus-Tomnerb-01

ប្រភព: BusinessInsider ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

បញ្ហាទូទៅដែលជួបប្រទះ ពេលប្រើប្រាស់ម៉ាស៊ីនត្រជាក់

ដោយ: ទំនើប 6 PM, Tuesday, 20 Feb, 2018

ជាធម្មតា នៅពេលអ្នកប្រើប្រាស់ម៉ាស៊ីនត្រជាក់ អ្នកតែងតែប្រឈមនឹងការចំណាយបន្ថែម លើថ្លៃអគ្គិសនីច្រើនជាងមុន ជាហេតុធ្វើឲ្យប្រជាជនមួយចំនួន ពិបាកនឹងសម្រេចចិត...

ខ្លាំង!!! SUV ៦ សម្រាប់ ២០១៨

ដោយ: ស. លីង 10 PM, Friday, 11 Aug, 2017

ក្រុមហ៊ុនផលិតរថយន្ត SUV បានឌីហ្សាញឡាន ២០១៧ ឡើងវិញសម្រាប់ឆ្នាំ ២០១៨។ ហ្វេនរបស់ SUV មិនបាច់និយាយក៏ដឹងដែរថា ម៉ូដប្រាកជាពិសេសហើយ តែតម្លៃវិញម៉េចដែរ? អ៊ី...

តោះមកដឹង! តិចនិចជួសជុល ទូរស័ព្ទ Samsung Galaxy S9 មានបញ្ហាមិនកាន់ថ្ម

ដោយ: ភារុន 9 AM, Wednesday, 20 Feb, 2019

ទូរស័ព្ទ Galaxy S9 ត្រូវបានគេផលិតឡើងឱ្យមានលក្ខណៈពិសេសៗ ដ៏ល្អបំផុត គ្រប់បែបយ៉ាង និងបង្កើតគុណភាព និង ការរចនាម៉ូដដ៏ល្អឥតខ្ចោះផងដែរ។ ទាំងនេះគឺជាផ្នែកដ៏...

ទូរស័ព្ទ One ជំនាន់ក្រោយ របស់ Motorola អាចមានការពង្រីក «Hybrid» ទំហំ 5ដង!

ដោយ: ភារុន 9 AM, Wednesday, 28 Aug, 2019

អ្នកនិយមប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មីៗទាំងឡាយ មិនចាំបាច់ត្រូវចំណាយប្រាក់រហូតដល់ $1,100 ដើម្បីគ្រាន់តែចង់បានទូរស័ព្ទ ដែលមានសមត្ថភាពកាមេរ៉ាកម្រិតខ្ពស...

Tomnerb.Com - YouTube Channel