ចូលចិត្តទំនើប

Meizu ផលិត Smartphone គ្មានរន្ធដោត

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 30 Jan, 2019

ក្រុមហ៊ុនផលិតទូរសព្ទមួយចំនួន បានយកគំរូតាមក្រុមហ៊ុន Apple និងបានលុបបំបាត់ចោលរន្ធដោតកាសស្តាប់ ប៉ុន្តែសម្រាប់ក្រុមហ៊ុន Meizu វិញ បានធ្វើលើសពីនេះទៅទៀត។ ក្រុមហ៊ុន Meizu បានប្រកាសថា ទូរសព្ទម៉ូដែលថ្មី មានឈ្មោះថា Zero នឹងមិនមានរន្ធដោតកាសស្តាប់ រន្ធដោតឧបករណ៍បញ្ចូលថាមពល និងប្រហោង Speaker ឡើយ។ លើសពីនេះទៀត ទូរសព្ទថ្មីនេះក៏នឹងមិនមានរន្ធសម្រាប់ដាក់ SIM ដែរ។

អ្វីដែលអ្នកនឹងបានឃើញនៅលើតួទូរសព្ទដែលមានអេក្រង់ All-Display ធ្វើពី Ceramic Unibody កម្រាស់ 7.8 មីលីម៉ែត្រ គឺកាមេរ៉ាក្រោយទំហំ 12MP និង 20MP ជាមួយនឹង Pinhole ចំនួន 2 រន្ធ។ Pinhole ទាំងពីរនេះ មួយជា Microphone និងមួយទៀតជាកន្លែងបញ្ជារមុខងារ Hard Reset។
ព័ត៌មានដែលដកស្រង់ដោយសារព័ត៌មាន Engadget Chinese បានកត់សម្គាល់ថា ទូរសព្ទថ្មីនេះទំនងជាចម្លើយឆ្លើយតបរបស់ក្រុមហ៊ុន Meizu ទៅកាន់ផលិតផលទូរសព្ទគំរូ APEX FullView របស់ក្រុមហ៊ុន Vivo ទោះបីជាទូរសព្ទគំរូនេះនៅតែផលិតឡើងជាមួយរន្ធដោតកាសស្តាប់មួយ នៅពេលក្រុមហ៊ុនបង្ហាញវាជាលើកដំបូងកាលពីដើមឆ្នាំ 2018 ក្តី។

ដើម្បីជំនួសឱ្យកង្វះរន្ធដោត ទូរសព្ទ Meizu Zero នឹងគាំទ្រជាមួយបច្ចេកវិទ្យា Bluetooth 5.0 និងបច្ចេកវិទ្យាតំណភ្ជាប់ USB គ្មានខ្សែ ដែលនឹងមានលទ្ធភាពបញ្ជូនឯកសារបានលឿន ដូចនឹងការបញ្ជូនឯកសារដោយប្រើប្រាស់ USB 3.0 Standard ដែរ។
ទូរសព្ទម៉ូដែល Zero មានអេក្រង់ប្រភេទ QHD OLED ទំហំ 5.99 inch ដែលនឹងដើរតួនាទីជា Speaker ទំហំយក្ស និងដើរតួនាទីជំនួសឱ្យឧបករណ៍ស្តាប់នានា។ ទូរសព្ទនេះមាន Bezel ធំល្មម សម្រាប់ដាក់កាមេរ៉ាមុខទំហំ 20MP ប៉ុន្តែឧបករណ៍ Fingerprint Reader របស់វាគឺស្ថិតនៅលើអេក្រង់ទាំងស្រុង។

ទូរសព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Snapdragon 845 មួយនេះ ពឹងអាស្រ័យលើឧបករណ៍បញ្ចូលថាមពលគ្មានខ្សែ ប្រើប្រាស់ថាមពល 18W ដោយសារតែវាមិនមានរន្ធសម្រាប់ដោតឧបករណ៍សាកថ្ម។ មួយវិញទៀត វាប្រហែលជាមិនមានប៊ូតុងចុចណាមួយទេ ប៉ុន្តែវានឹងមាន Pressure-Sensing មួយចំនួន ជាមួយនឹងការឆ្លើយតបដ៏សកម្ម នៅលើគែមជុំវិញទូរសព្ទ។

ដូចដែលអ្វីដែលអ្នកប៉ាន់ស្មាន កង្វះរន្ធដាក់ SIM មានន័យថាទូរសព្ទ Meizu Zero នឹងប្រើប្រាស់បច្ចេកវិទ្យា Embedded SIM ឬ eSIM។
ក្រុមហ៊ុន Meizu បានបញ្ជាក់ថាទូរសព្ទថ្មីនេះនឹងត្រូវបានបញ្ចេញលក់នៅក្នុងប្រទេសចិន ភ្ជាប់ជាមួយការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនទូរសព្ទនៅក្នុងស្រុក ដែលប្រើប្រាស់បច្ចេកវិទ្យា eSIM ដូច្នេះវត្តមានរបស់ទូរសព្ទថ្មីនេះនៅក្នុងទីផ្សារ អាចមានដែនកំណត់ នៅពេលវាចេញលក់ជាលើកដំបូង៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

AirPods នឹងធ្វើការ Upgrade ក្នុងឆ្នាំ 2018 នេះ

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 06 Feb, 2018

កាសស្តាប់របស់ Apple នឹងទទួលបានការ Upgrade ថ្មី នៅពាក់កណ្តាលឆ្នាំ 2018 នេះហើយ ដោយយោងតាមកំណត់ត្រាការស្រាវជ្រាវថ្មីពីអ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ...

Instagram កំពុងធ្វើការនៅលើកម្មវិធីរឿងរ៉ាវរបស់សាលា

ដោយ: ដួងច័ន្ទ 4 PM, Friday, 30 Nov, 2018

ក្រុមហ៊ុន Instagram ហាក់ដូចជាកំពុងធ្វើការលើកម្មវិធីមួយដែលទាក់ទងទៅនឹងរឿងរ៉ាវដែលកើតមានជាមូលដ្ឋាននៅក្នុងសាលារៀន នោះគឺការបង្ហាញមាតិកាពីរូបរាងរបស់សិស្សន...

ជម្រើស SSD ល្អបំផុត

ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Mar, 2018

យោងតាមការសិក្សាស្រាវជ្រាវ និងការធ្វើតេស្តលើឧបករណ៍ Solid-State Drives (SSD) ចំនួន 28 គ្រឿងរួចមក យើងទទួលបានលទ្ធផលចេញជាឧបករណ៍ SSD ល្អបំផុត នោះគឺ Samsu...

សម្ភារៈប្រើប្រាស់ សម្រាប់សិស្សសម័យថ្មី

ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Nov, 2017

  សាលារៀនជាទីកន្លែង សម្រាប់ចងសម្ព័ន្ធភាពជាមួយមិត្តភក្តិ។ ប៉ុន្តែការចងមិត្តមិនងាយស្រួលទេ។ ក្នុងចំណោមតិចនិចនានា សម្រាប់ទាក់ទាញមនុស្សជុំវិញខ្លួន អ្នកអ...

Tomnerb.Com - YouTube Channel