ចូលចិត្តទំនើប

MEIZU M3 Note Review ដោយ Tomnerb.com

ដោយ: ម៉ូនី 1 AM, Friday, 10 Jun, 2016

ថ្ងៃនេះ ទំនើប សូមធ្វើការបង្ហាញអំពី​ស្មាត​ហ្វូន​ថ្មី​មួយ​ដែល​ទើប​នឹង​ចេញ​លក់​នៅលើ​ទី​ប្រទេស​កម្ពុជា​យើង នោះគឺ Meizu M3 Note ។ និយាយ​ពី​ Meizu មនុស្ស​មួយ​ចំនួន​ពិ​ជា​បាន​ស្គាល់​អំពី​ក្រុមហ៊ុន​មួយ​នេះហើយ ​ថា​ជាក្រុម​ហ៊ុន​ទូរស័ព្ទ​ដ៏​ពេញ​និយម​មួយ​ ដែល​មាន​ដើមកំណើត​នៅ​ប្រទេស​ចិន ហើយ​វា​ក៏​ជា​ដៃ​គូរប្រគួត​ប្រជែង​ផង​ដែរ​ជាមួយ​នឹង​ Xaomi។ ហើយនេះគឺជា​ Meizu M3 Note ដែល​ជា​ស្មាត​ហ្វូន​ធន់​មធ្យម​មួយ​របស់​ខ្សែ​ស្រឡាយ​ត្រកូល  M របស់ Meizu។ វា​មាន​តម្លៃត្រឹម​តែ 676,000 រៀល ឬ ស្មើរនឹង $169 USD ប៉ុណ្ណោះ សម្រាប់ម៉ូដែល 16BG ។ ត្បិតវា​ជា​ស្មាតហ្វូន​ដែល​មាន​តម្លៃធូរថ្លៃ​ក៏ពិត​មែន ប៉ុន្តែវាមាន​លក្ខណៈសម្បត្តិ រូបរាង និង​គុណសម្បត្តិមិនអន់ដូចនឹង​តម្លៃរបស់វានោះទេ។ ដើម្បី​ឲ្យ​ដឹង​ច្បាស់​ តោះមក​តាមដាន​ទាំង​អស់​គ្នា​ជាមួយ​នឹង ទំនើប

0001

លក្ខណៈសម្បត្តិ និងរូបរាង

តួទាំង​មូលរបស់​ Meizu M3 Note ត្រូវបាន​ស្រោប​ដោយលោហៈ ប្រភេទ អាលុយមីញ៉ូម 6000 ដែល​មើល​វា​ហាក់​មាន​រូបរាង​ដូច​ទៅ​នឹង​ iPhone អញ្ចឹង​ដែរ។

  • ផ្ទៃអេក្រង់​មាន​ទំហ៊ំ 5.5 អ៊ីញ ប្រភេទ IPS។
  • ដំណើរការ​ដោយអង្គប្រតិបត្តិការ 8គ្រាប់ ល្បឿន 1.8GHz  ប្រភេទ Media tek Helio P10
  • អង្គក្រាហ្វិក ARM Mali-T860 MP2។
  • អង្គចងចាំ RAM 2GB/16GB ROM, RAM3GB/32GBROM
  • ប្រព័ន្ធសេវ៉ា 4G LTE និង Vol LTE
  • ថាមពលថ្មយក្ស 4,000 mAh អាចប្រើប្រាស់ពេញមួយថ្ងៃ
  • មានមុខងារស្កេនក្រយ៉ៅដៃ
  • ប្រើប្រាស់ស៊ីមកាតបាន 2 និង​អាច​បន្ថែម អង្គចងចាំក្រៅបាន​ថែមទៀត

-ផ្នែក​ខាង​មុខ​មាន មាន​ប៊ូតុងចុចមួយ​ ដែលអាចធ្វើការ​ស្កេន​ក្រយ៉ៅដៃបាន​យ៉ាង​រហ័ស និង​អាចធ្វើការស្កេន​បាន​ 360 ដឺក្រេ មានកាមេរ៉ា សេនស៊័រ Speaker និងអំពូល LED តូចមួយ។                    

-នៅផ្ទៃខាង​ក្រោយ​មាន​ កាមេរ៉ា ភ្លឺង Flash ចំនួន2 មាន​ខ្សែរឆ្នូតអង្គតែនពណ៌ទឹកប្រាក់ និង Logo Meizu។

-នៅផ្នែកខាង​ក្រោម​មាន​រន្ធដោយឆ្នាំង​សាក​ប្រភេទ Micro-USB រន្ធដោតកាស 3.5mm  Speakerខាង​ស្តាំ និង Mic នៅខាង​ឆ្វេង។

-នៅចំហៀងខាង​ស្តាំមាន​ប៊ូតុង​បិទ & បើក និងប៊ូតុងសំឡេង

-នៅ​ចំហៀង​ខាង​ឆ្វេង មាន​កន្លែង​ចាក់ស៊ីម​ដែលអាច​ដាក់ SIM Nano បាន​ពីរ និង អាចបន្ថែម Micro SD បាន។

0099

កាមេរ៉ា

Meizu M3 Note បំពាក់មកជាមួយ​កាមេរ៉ា​ទំហ៊ំ 13MP និង​មាន​កាមេរ៉ាមុខ​ទំហ៊ំ 5MP ដែល​វា​អាច​ថត​រូប​បាន​គុណ​ភាព​គួរសម តែបើធៀប​ជាមួយ​នឹង​ម៉ាដទៃ​ដែលមាន​តម្លៃប៉ុននេះ គឺ M3 Note មាន​ភាព​ប្រសេីរជាង។ វាក៏បាន​ភ្ជាប់មកជាមួយ​មុខងារ Manuel Mode, Beauty Mode, Panorama, វាយពន្លឺ, ចលនាយឺត, ម៉ាក្រូ, និង Gif ផងដែរ។ វាក៏អាចថត​វីដេអូដល់កម្រិត FullHD 1080p ផងដែរ។  

00099

កម្មវិធី

Meizu M3 Note ត្រូវបា​ន​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android Lollipop និងត្រូវបាន​កៃឆ្នៃដោយ Flyme UI ជំនាន់ 5.1.3 0G របស់ Meizu ផ្ទាល់។ រាល់ផ្តាំង​កម្មវីធី​ទាំង​អស់​មាន​លក្ខណៈសមញ្ញ និង​ងាយ​ស្រួលប្រើប្រាស់ ហើយ​វាពុំមាន​ Menu App នោះ​ទេ គឺ​វា​ស្រដៀង​ទៅនឹង ផ្ទាំង​កម្មវិធីរបស់ iPhone អញ្ចឹង​ដែរ។ វាក៏ពុំ​មាន​ App ស៊ាំញ៉ាំអី​ច្រើន​ដែរ គឺមាន​តែ កម្មវីធីតេ កាមេរ៉ា នាឡិកា ប្រតិទិន អ៊ីមែល ម៉ាស៊ីនគិតលេខ ជា​ប៉ុណ្ណោះ។ កម្មវិធីដែល​គួឲ្យចាប់អារម្មណ៍នោះ គឺមាន៖

-កម្មវិធី សុវត្ថិភាព  ដែលវា​អាច​ឲ្យធ្វើការ​សម្អាត​ RAM និង​កម្មវីធីគ្មាន​ប្រយោជន៍​ ឲ្យកាន់តែប្រសើរ ចាក់សោរកម្មវិធី ថាមពលថ្ម ឯកសារ Anti-Virus និង​មុខងារប្លុកសារ ឬរូបភាព​រំខាន​ជាដើម។

-ប្រអប់ ឧបករណ៍ ដែលមាន ពិល កញ្ចក់ឆ្លុះ ត្រីវិស័យ កម្រិត បន្ទាត់ និង​កែវពង្រីក។

-មុខងារស្កេន​ក្រយ៉ៅ​ដៃ បាន​យ៉ាង​រហ័ស

មិន​ត្រឹម​តែ ប៉ុណ្ណោះ Meizu M3 note ត្រូវ​ដំឡើង​នូវ​ភាសាខ្មែរ និង​ក្តាចុចអក្សរខ្មែរ​ហេីយ​ជាស្រេច ប៉ុន្តែ ក្តាចុចអក្សរខ្មែរនោះមិនទាន់នៅឡើយទេ។​

សរុប​មក Meizu M3 note ជាស្មាតហ្វូន​ធន​មធ្យម​មួយដែល​មាន​តម្លៃធូរថ្លៃ និង​មាន​លក្ខណៈសម្បត្តិ​ល្អ​ដូច​ទៅ​នឹង​កំពូល​ស្មាតហ្វូន​មួយចំនួន​ផងដែរ។ សម្រាប់​អ្នក​មិន​ចង់​ចំណាយ​ថវិការ​ច្រើន និង​ចង់​បាន​ទូរស័ព្ទ​ដែល​អាច​ប្រើប្រាស់​បាន​ស៊ីមពីរ មាន​តួរផលិត​ពីលោហៈ មាន​មុខងារ​ស្កេន​ក្រយ៉ៅដៃ​បាន​រហ័សនោះ ទំនើប​គិត​ថា​ Meizu M3 Note វាពិត​ជា​ជម្រើយ​មួយ​សម្រាប់​អ្នក។ 

សូមគាំទ្រផលិតផលដែល​មាន​ការបង់ពន្ធ​ត្រឹមត្រូវ និង​មាន​ការធានាច្បាស់លាស់។

អត្ថបទអ្នកចង់អាន

ជម្រើសនាឡិកា សម្រាប់សុភាពបុរស

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 25 Oct, 2017

សម្រាប់បុរស សម្ភារៈតុបតែងខ្លួនពុំសូវស៊ាំញ៉ាំដូចនារីទេ ប៉ុន្តែការបន្ថែមសម្ភារៈលម្អលើខ្លួនប្រាណ បន្តិចបន្តួចនឹងធ្វើឱ្យអ្នកកាន់តែលេចធ្លោ។ អ្វីដែលបុរសម...

Laptop ល្អបំផុតប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 26 Sep, 2017

គេហទំព័រទំនើប សូមបង្ហាញពីអត្ថបទទាក់ទងនឹងម៉ូដែលកុំព្យូទ័រ Laptop ល្អៗប្រចាំឆ្នាំ 2017 ដើម្បី ជួយអ្នកស្វែងរកកុំព្យូទ័រល្អបំផុត សម្រាប់បំពេញតម្រូវការផ...

កូនម៉ាស៊ីនត្រជាក់ដ៏តូច តែមានសមត្ថភាពមិនគួរឱ្យជឿ

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 05 Apr, 2017

នៅក្នុងអាកាសធាតុដ៏ក្តៅ ម៉ាស៊ីនត្រជាក់ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង។ ប៉ុន្តែតម្រូវការបច្ចេកវិទ្យាថ្មីមិនបានឈប់ នៅទ្រឹងមួយកន្ល...

តើ iPhone ថ្មីមានអ្វីប្លែក?

ដោយ: ដួងច័ន្ទ 8 AM, Friday, 26 Apr, 2019

ក្រុមហ៊ុន Apple ទទួលបានព័ត៌មានចចាមអារាមថានឹងប្រើប្រាស់ប្រព័ន្ធកាមេរ៉ា 3 គ្រាប់ នៅលើទូរសព្ទ iPhone ជំនាន់ថ្មីចំនួន 2 ម៉ូដែល ជំនួសឱ្យកាមេរ៉ាមួយគ្រាប់...

Tomnerb.Com - YouTube Channel