ចូលចិត្តទំនើប

Mazda CX-3 ស៊េរីឆ្នាំ 2018 រំលេចរូបរាងដ៏ទាក់ទាញ

ដោយ: ដួងច័ន្ទ 6 PM, Monday, 05 Feb, 2018

រថយន្ត Mazda កូនកាត់មានទំហំដ៏តូចបំផុត ផលិតឡើងក្នុងគោលបំណងបង្ហាញពីភា ពលេច ធ្លោខុសពីម៉ូដែលរថយន្តដទៃទៀត របស់គូប្រជែងក្នុងទីផ្សា ដោយនាំមកជូននូវរថយន្ត ដែលមានរូបរាងរំលេច Style ដ៏ស្រស់ស្អាត បំពាក់ជាមួយលោហៈរលើបរលោង និងរាងកោងលេចឡើងលើតួរថយន្ត។ នៅផ្នែកខាងក្នុង ក៏មានរំលេចការរចនាដ៏ល្អប្រណិត ជាមួយនឹងកម្ពស់ Trim ខ្ពស់ជាងមុន និងតុបតែងជាមួយស្បែកមានគុណភាពខ្ពស់ ដែលធ្វើឱ្យរថយន្តមួយគ្រឿងនេះហាក់ដូចជា ស្ថិតនៅក្នុងចំណោមម៉ូដែលរថយន្តប្រណិត។ មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលថាម៉ូដែល CX-3 គឺជាម៉ូដែលរថយន្តតម្លៃថ្លៃជាងគេ ក្នុងចំណោមស៊េរីរថយន្តដូចគ្នានេះរបស់ ក្រុមហ៊ុនMazda។

2018_mazda_cx-3_car_news_cambodia_tomnerb-01
រថយន្តមួយគ្រឿងនេះ មានបំពាក់បច្ចេកវិទ្យាការពារសុវត្ថិភាពឈានមុខគេ និងបច្ចេកវិទ្យាផ្តល់នូវ ផាសុកភាពជាច្រើនទៀត រួមមានប្រព័ន្ធគ្រប់គ្រង Radar Cruise, ប្រព័ន្ធ Lane Departure Warning និងប្រព័ន្ធផ្តល់សញ្ញា Rear Cross-Traffic ជាដើម។ ចង្កូតរថយន្តបំពាក់ដោយ Heated Steering Wheel ធ្វើឱ្យអ្នកកាន់តែងាយស្រួល និងរីករាយក្នុងការកាន់ចង្កូតបញ្ជា រថយន្ត។
រថយន្តដ៏តូច CX-3 ស្ទើរតែក្លាយជាប្រភេទរថយន្ត សម្រាប់ជិះតែម្នាក់ឯង (Personal Crossover) ទោះបីជាវាមានកន្លែង សម្រាប់អ្នកអង្គុយបាន 4 នាក់ក្តី ប៉ុន្តែវាមានលក្ខណៈតូចចង្អៀតពេក។ នេះជាប្រភេទរថយន្តដែលមានទំហំខាងក្នុង តូចជាងម៉ូដែលរថយន្តដទៃទៀត ជាពិសេសនៅកន្លែងទុកដាក់សម្ភារៈ។ ប៉ុន្តែយ៉ាងណាក្តី ជាមួយការរចនាម៉ូដ និងការប្រើប្រាស់សម្ភារៈទំនើបៗ បំពាក់ក្នុងរថយន្ត ធ្វើឱ្យ Mazda CX-3 ក្លាយជាម៉ូដែលរថយន្តដ៏ពេញនិយម។ នេះជាប្រភេទរថយន្តដែល មានភាពពេញនិយមលើរូបរាង ជាជាងទំហំរបស់វា។

2018_mazda_cx-3_car_news_cambodia_tomnerb-04
ក្រុមហ៊ុន Mazda អះអាងថារថយន្ត CX-3 នឹងក្លាយជារថយន្ត ដែលផ្តល់នូវភាពរីករាយក្នុងការបើកបរយ៉ាងពិតប្រាកដ ហើយនេះជាកត្តា ដែលធ្វើឱ្យវាជាផលិតផលទទួលបានជោគជ័យ។ វាមិនមែនជាប្រភេទរថយន្តល្បឿនលឿនទេ ប៉ុន្តែក្រុមហ៊ុន Mazda នៅរក្សាប្រព័ន្ធម៉ាស៊ីនដើមរបស់ក្រុមហ៊ុន ជាមួយប្រព័ន្ធម៉ាស៊ីន Six-Speed Automatic។ នេះជាលក្ខណៈពិសេស ដែលធ្វើឱ្យរថយន្ត CX-3 ជួយឱ្យអ្នកបើកបរដោយរីករាយ មិនថាអ្នកប្រើប្រាស់ចង្កឹះលេខ ឬអត់ទេ។ ការបើកបរក្នុងលំនឹងដ៏ប្រសើរ ទោះស្ថិតនៅលើផ្លូវកោង ឬផ្លូវបត់ក្តី ដោយរថយន្តនេះមានបំពាក់ជាមួយប្រព័ន្ធ កង់ និងតួរថយន្តដែលផ្តល់នូវគម្លាតរថយន្ត ដ៏មានលំនឹង ងាយស្រួលសម្រាប់ការបើកបរ។

2018_mazda_cx-3_car_news_cambodia_tomnerb-02
ទំហំដ៏តូចរបស់រថយន្តអាចជាកត្តា ដែលធ្វើឱ្យចំនួនការលក់របស់ CX-3 មិនអាចសម្រេចបានតាម គោលដៅរបស់ក្រុមហ៊ុន បើប្រៀបធៀបជាមួយម៉ូដែលជំនាន់មុន CX-5 ដែលទទួលបានជោគជ័យ ខ្ពស់ក្នុងការលក់។ ប៉ុន្តែរថយន្ត CX-3 យ៉ាងហោចណាស់ក៏ជាម៉ូដែលរថយន្ត Semi-Luxurious ដែលជាចំណុចដ៏ទាក់ទាញមួយ សម្រាប់អ្នកបើកបរដែលចូលចិត្តប្រើប្រាស់រថយន្តប្រភេទ Crossover។

2018_mazda_cx-3_car_news_cambodia_tomnerb-03

2018_mazda_cx-3_car_news_cambodia_tomnerb-05

ប្រភព: autoweek ផ្នែក: បច្ចេកវិទ្យា, យានយន្ត, Appliances

អត្ថបទអ្នកចង់អាន

វិធីបិទការរំខាននៅលើ Instagram

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

កាលពីពេលថ្មីៗនេះ Instagram បានប្រកាសថា ឆាប់ៗនេះអ្នកទទួលបានមុខងារថ្មីសម្រាប់ការបិទសម្លេងរំខានពីអ្នកប្រើប្រាស់ដទៃទៀត។ នៅពេលមុខងារបិទសម្លេងនេះដំណើរការ...

កាមេរ៉ា Hasselblad H6D អស្ចារ្យប៉ុណ្ណាទៅ?

ដោយ: ដួងច័ន្ទ 11 PM, Friday, 26 Jan, 2018

បើសិនជាអ្នកកាត់ក្តី ផលិតផលកាមេរ៉ាអាស្រ័យលើចំនួន Megapixel និងតម្លៃជាសាច់ប្រាក់ នោះក្រុមហ៊ុន Hasselblad ទើបនឹងណែនាំពីផលិតផលកាមេរ៉ា ម៉ូដែលថ្មីដ៏អស្ចា...

កាសត្រចៀក SteelSeries Arctis 3 អាចភា្ជប់ Bluetooth និង មានខ្សែ audio

ដោយ: ភារុន 8 AM, Friday, 09 Nov, 2018

SteelSeries បាន Update កាសត្រចៀករបស់ខ្លួនទៅជា Arctic 3 មានខ្សែ នឹងអាចភ្ជាប់ Bluetooth បាន ដើម្បីដាក់រួមបញ្ចូលគ្នាក្នុងការបង្កើនគុណភាព audio ថ្មី នឹ...

វ៉ែនតាថ្មីរបស់ Google ដំណើរការបានកាន់តែយូរ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 25 May, 2019

ជំនាន់ទី 3 នៃផលិតផល Google Glass បានបង្ហាញវត្តមានហើយ ដែលនេះជាជម្រើសផលិតផលសម្រាប់អ្នកធ្វើការលើជំនាញបច្ចេកវិទ្យា។ ក្រុមហ៊ុន Google បានណែនាំផលិតផលវ៉ែន...

Tomnerb.Com - YouTube Channel