ចូលចិត្តទំនើប

សូមណែនាំកាសស្តាប់ MW65 របស់ Master & Dynamic

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 08 May, 2019

កាលពីឆ្នាំមុន ក្រុមហ៊ុន Master & Dynamic បានបំពេញចន្លោះប្រហោងនៅក្នុងផលិតផលកាសស្តាប់របស់ខ្លួន ជាមួយផលិតផលកាសស្តាប់ Earbuds ម៉ូដែល MW07 True Wireless ប៉ុន្តែក្រុមហ៊ុននេះនៅតែមានចន្លោះប្រហោងនៅលើចំណុចគន្លឹះមួយដដែល គឺមុខងារលុបសម្លេង រំខាន។
ចំណុចកង្វះខាតនេះត្រូវបានផ្លាស់ប្តូរនៅថ្ងៃនេះ ដោយសារក្រុមហ៊ុន M&D បានប្រកាសអំពីផលិតផលថ្មីគឺម៉ូដែល MW65 ដែលជាឈុតកាសស្តាប់ប្រភេទ Over-Ear គ្មានខ្សែ ជាមួយមុខងារ Active Noise Cancellation (ANC)។
ការយកចិត្តទុកដាក់របស់ក្រុមហ៊ុននៅលើចំណុចលម្អិតនានា ត្រូវបានបង្ហាញជាថ្មីម្តងទៀត ជាមួយនឹងសោភណ្ឌភាពស្លាកយីហោដ៏ល្បីល្បាញ ដែលលាយបញ្ចូលគ្នារវាងស្បែក និងលោហៈ។ ការបន្ថែមមុខងារ ANC និងប៊ូតុងបញ្ជារ Google Assistant ធ្វើឱ្យតម្លៃរបស់កាសស្តាប់ម៉ូដែលថ្មីមួយនេះកើនឡើងដល់ $499។

កាស MW65 មានបំពាក់នៅការរចនាម៉ូដ និងទម្រង់ដូចគ្នានឹងម៉ូដែលចាស់ MW60។ វានៅតែមានកងពីលើហ៊ុំព័ទ្ធដោយស្បែក មាន Lambskin Earpad និងមានគ្រោងលោហៈ ដែលផ្តល់ឱ្យផលិតផលកាសស្តាប់របស់ M&D នូវរូបរាងដ៏ប្រណិត។
ដូចគ្នានឹងម៉ូដែលដទៃទៀតរបស់ក្រុមហ៊ុន កាស MW65 នឹងផលិតឡើងក្នុងជម្រើសស្បែកពណ៌ត្នោត លាយជាមួយនឹងលោហៈពណ៌ប្រាក់ និងជម្រើសស្បែកពណ៌ខ្មៅ លាយជាមួយជម្រើសពណ៌ Gunmetal នៅពេលវាបង្ហាញវត្តមានជាផ្លូវការ។ ជាទូទៅក្រុមហ៊ុន M&D តែងបន្ថែមជម្រើសពណ៌កាន់តែច្រើនបន្តបន្ទាប់ទៀត ក្រោយការចេញលក់ ដូច្នេះបើសិនជាអ្នកចង់បានស្បែកពណ៌ក្រហម ឬពណ៌ Navy ដូចដែលមាននៅលើកាស MW60 ដូច្នេះអ្នកនឹងត្រូវរងចាំសិន។

ក្រុមហ៊ុន Master & Dynamic ប្រើប្រាស់បច្ចេកវិទ្យា Bluetooth 4.2 សម្រាប់ការភ្ជាប់ដោយគ្មានខ្សែ នៅលើម៉ូដែល MW65 និងសន្យាថានឹងបន្ថែមរយៈចម្ងាយសម្រាប់ការភ្ជាប់ជាមួយឧបករណ៍ដទៃរហូតដល់ 19.8 ម៉ែត្រ។
នៅក្នុងផ្នែកថាមពល ក្រុមហ៊ុនបានលើកឡើងថា អ្នកប្រើប្រាស់អាចរំពឹងថានឹងទទួលបានរយៈពេល 24 ម៉ោងសម្រាប់ការស្តាប់តន្រ្តី នៅលើការបញ្ចូលថាមពលម្តង។ អ្វីដែលកាន់តែពិសេសគឺ មុខងារបញ្ចូលថាមពលល្បឿនលឿននឹងផ្តល់ជូននូវថាមពល 50% ក្នុងរយៈពេល 15 នាទី។ ភ្លើងសញ្ញាបង្ហាញកម្រិតថាមពលនឹងបញ្ចេញពន្លឺពណ៌ខៀវ នៅពេលវាមានថាមពលពេញ ពណ៌ទឹកក្រូចនៅពេលវាមានត្រឹមពាក់កណ្តាល និងពណ៌ក្រហមនៅពេលជិតអស់ថាមពល។

ដូចគ្នានឹងកាសស្តាប់ដទៃទៀតនាពេលបច្ចុប្បន្ន កាស MW65 មានប៊ូតុងបញ្ជារមួយគ្រាប់សម្រាប់ប្រើប្រាស់ការបញ្ជារដោយសម្លេង។ វាត្រូវបានបំពាក់សម្រាប់ការប្រើប្រាស់ Google Assistant ឱ្យកាន់តែប្រសើរ ប៉ុន្តែយោងតាមការប្រើប្រាស់សាកល្បងបង្ហាញថាការបញ្ជារនៅលើតួកាសស្តាប់ក៏ដំណើរការប្រសើរដែរសម្រាប់កម្មវិធី Siri។ នៅក្នុងនោះក៏មានប៊ូតុងបញ្ជារមុខងារ ANC ដែលអនុញ្ញាតឱ្យអ្នកជ្រើសរើសរវាងជម្រើស High (សម្រាប់លុបសម្លេងយន្តហោះ និងកន្លែងមានសម្លេងរំខានខ្លាំង) Low (លុបសម្លេងខ្យល់ ឬកន្លែងមានសម្លេងរំខានទាប) និង Off។ វាក៏មានកន្លែងបញ្ជារសម្រាប់សម្រួលកម្រិតសម្លេង ប្តូរបទចម្រៀង ចាក់ឬផ្អាកបទចម្រៀង និងឆ្លើយតបការហៅទូរសព្ទ។

នៅក្នុងតម្លៃ $499 កាសម៉ូដែល MW65 មានតម្លៃខ្ពស់ជាងកាសស្តាប់លុបសម្លេងរំខានដទៃទៀត របស់ក្រុមហ៊ុន Sony និង Bose។ ទាំងកាសស្តាប់ Sony WH-1000XM3 និង Bose QuietComfort 35 II មានតម្លៃត្រឹមតែ $350 ប៉ុណ្ណោះ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Chrome បានសន្យាថាធ្វើឱ្យ កម្មវិធីបន្ថែម កាន់តែមានសុវត្ថិភាពជាងមុន

ដោយ: ភារុន 9 AM, Friday, 12 Apr, 2019

កម្មវិធី Web Brower បានក្លាយជាច្រកទ្វារ សម្រាប់ជួយឱ្យអ្នកអាចស្វែងរកព័ត៌មានជាច្រើននៅជុំវិញពិភពលោក។ កម្មវិធីរុករកមួយចំនួនដូចជា Chrome របស់ Google ក៏ជ...

ទូរទស្សន៍ LG ស៊េរីឆ្នាំ 2019 កាន់តែទំនើប

ដោយ: ដួងច័ន្ទ 9 AM, Monday, 28 Jan, 2019

ព្រឹត្តិការណ៍ CES ឆ្នាំ 2019 មិនទាន់ចាប់ផ្តើមនៅឡើយទេ ប៉ុន្តែក្រុមហ៊ុន LG បានត្រៀមខ្លួនរួចរាល់ សម្រាប់បង្ហាញជូនព័ត៌មានទាំងឡាយណាទាក់ទងនឹងផលិតផលទូរទស្...

តោះ! មកស្គាល់ Laptop ទម្ងន់ស្រាលបំផុតរបស់ LG

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

ផលិតផល Gram របស់ក្រុមហ៊ុន LG គឺជា Laptop មួយគ្រឿង ស្ថិតនៅក្នុងចំណោម Window Laptop មានទម្ងន់ស្រាលបំផុត និងស្តើងបំផុត។ នាពេលនេះ វាកំពុងធ្វើការប្រកួតប...

បើភ្លេចលេខសម្ងាត់ iCloud ធ្វើតាមវិធីនេះនឹងអាចដោះស្រាយបាន!!

ដោយ: ភារុន 10 AM, Monday, 03 Dec, 2018

រាល់ដំណើរការទូរស័ព្ទ Apple គឺត្រូវការប្រើកម្មវិធី iCloud ដែលអ្នកបានបង្កើតជាមួយនឹងក្រុមហ៊ុន Apple ដើម្បីអនុញ្ញាតឱ្យអ្នកអាចផ្ទុកទិន្នន័យសំខាន់ៗផ្សេងៗ...

Tomnerb.Com - YouTube Channel