ចូលចិត្តទំនើប

MacBook Pro ជាប់គាំង Loading Screen តើគួរដោះស្រាយយ៉ាងណា?

ដោយ: ភារុន 8 AM, Wednesday, 27 Feb, 2019

តើ MacBook Pro របស់អ្នកជាប់គាំង Loading Screen ជាមួយនឹងឡូហ្គូ Apple មែនទេ? ទោះបីជា អ្នកបានរងចាំអស់ ជាច្រើននាទី វានៅតែមិនទាន់បង្ហាញពីដំណើរការឆ្ពោះទៅមុខណាមួយទាល់តែសោះ ដោយសារជាធម្មតាវាត្រូវការពេលត្រឹមតែ 30វិនាទីប៉ុណ្ណោះ ដែល Mac នឹងចាប់ផ្តើមដំណើរការ។ ប៉ុន្តែប្រសិនបើវាមិនដំណើរការ នៅក្រោយរយៈពេលនេះទេ បានន័យថា Mac របស់អ្នកកំពុងជាប់គាំង Loading Screen ហើយ។ ដូច្នេះថ្ងៃនេះ ទំនើប សូមណែនាំនូវដំណោះស្រាយមួយចំនួន ដែលបានរាយ នៅខាងក្រោមនេះ៖
1. Shut Down នៅលើ Mac របស់អ្នក
នៅពេលអ្នកឃើញថា MacBook Pro កំពុងជាប់គាំង Loading Screen ដូច្នេះអ្នកមិនអាច Shut Down ដោយផ្ទាល់នៅលើម៉ីនុយ Apple បានទេ ប៉ុន្តែអ្វីដែលអ្នកអាចធ្វើបាននោះគឺ ចុចប៊ូតុង Power ប្រហែល 2-3វិនាទីរហូតដល់ Mac បិទ។ បន្ទាប់មកផ្តាច់ឧបករណ៍អេឡិចត្រូនិចទាំងអស់ចេញពី Mac របស់អ្នក ហើយនឹងត្រូវរង់ចាំប្រហែលជា 30វិនាទីរហូតដល់ មួយនាទី ក្រោយមកចុចប៊ូតុង Power នៅលើ MacBook Pro ដើម្បីបើកវាវិញ។

2. Reset NVRAM
ដំបូងអ្នកត្រូវ Shut Down នៅលើ Mac ជាមុនសិន បន្ទាប់មកបើកវាឡើងវិញ ហើយចុច និងសង្កត់នៅលើ Keys ៖ Option, Command, P និង R ក្នុងពេលដំណាលគ្នា បន្ទាប់មកប្រលែង Keys ទាំងនេះបន្ទាប់ពីរយៈពេលប្រហែល 20វិនាទី ឬក៏ នៅពេលអ្នកបានឮសម្លេង Startup ឬក៏ នៅពេលដែលឡូហ្គូ Apple លេចចេញឡើង។

3. Reset SMC
បញ្ហារបស់ MacBook ជាច្រើន អាចត្រូវបានដោះស្រាយតាមរយៈការ Reset ប្រព័ន្ធត្រួតពិនិត្យផ្នែកគ្រប់គ្រង (SMC)។ ជាពិសេស បញ្ហាដែលទាក់ទងទៅនឹងមុខងារ ដែលធ្លាក់ចុះមកដល់កម្រិតទាបមួយ នៅលើ Intel ដែលជាមូលដ្ឋានរបស់ Mac របស់អ្នក។ ការ Reset SMC ត្រូវធ្វើជំហាន៖
• Shut down នៅក្នុង MacBook Pro
• ចុច និងសង្កត់ Keys ៖ Shift, Option, Command នៅផ្នែកខាងឆ្វេង និងចុចប៊ូតុង Power ជាមួយគ្នាប្រហែល រយៈពេល 10វិនាទី
• បន្ទាប់លែង Keys ទាំងអស់នេះ ហើយបើក Mac របស់អ្នក

4. ចាប់ផ្តើមបើកកម្មវិធី Safe Mode
អ្នកអាចប្រើវិធីសាស្រ្ត Safe Mode ដើម្បីពិនិត្យមើលថាតើ MacBook របស់អ្នកមានបញ្ហាអ្វីផ្សេងទៀតដែរឬអត់? ប្រសិនបើមិនឃើញមានទេ អ្នកអាចព្យាយាមចាប់ផ្តើម Mac ដូចធម្មតា។ ដើម្បីចាប់ផ្តើម Mac នៅក្នុង Safe Mode ដោយគ្រាន់តែចុច Shift Key និងសង្កត់ឱ្យជាប់រហូតដល់ Login Window លេចឡើង ហើយបន្ទាប់មកលែងម្រាមដៃចេញ។

5. ជួសជុល The Disk
Hard-drive អាចជាហេតុផលដែល MacBook Pro របស់អ្នកត្រូវបានជាប់គាំង Loading screen ក្នុងករណីនេះ អ្នកអាចជួសជុល The Disk ទៅតាមជំហាន៖
• Restart
• នៅពេលដែលអ្នកឮសម្លេងរបស់ Chime បន្ទាប់មកចុចនៅលើ Keys ៖ Command និង R រួមគ្នា រហូតដល់មើលឃើញ Utility ម៉ីនុយនៅលើអេក្រង់
• ជ្រើសរើស Disk Utility និងចុចប៊ូតុង Continue
• ចុចពាក្យ View និងជ្រើសរើសពាក្យ Show All Devices
• ជ្រើសរើសពាក្យ The Disk ពីបញ្ជីនៅផ្នែកចំហៀង
• ជ្រើសរើសពាក្យ First Aid និងចុចពាក្យ Done

6. តំឡើង macOS សារជាថ្មី (Reinstall macOS)
Reinstall macOS អាចជួសជុលប្រព័ន្ធប្រតិបត្តិការនៅលើ MacBook Pro របស់អ្នក និងអាចជួសជុល File ខូចណាមួយបានផងដែរ។ ដូច្នេះអ្នកនឹងត្រូវការ ការតភ្ជាប់អ៊ីនធឺណិត ដែលអាចទុកចិត្តបានដើម្បីអនុវត្តវិធីសាស្រ្តនេះ។ ដំបូង Restart Mac ហើយសង្កត់នៅលើ Keys ៖ Command និង R រហូតដល់ម៉ីនុយ macOS Utilities លេចឡើង។ បន្ទាប់មកជ្រើសរើសពាក្យ Reinstall macOS ហើយចុចពាក្យ Continue ហើយបន្ទាប់មកធ្វើតាមការណែនាំនៅលើអេក្រង់។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

កាមេរ៉ាល្អៗ សម្រាប់កុមារ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Nov, 2017

ការថតរូបគ្មានព្រំដែនកំណត់ទេ ហើយអាយុ ក៏មិនមែនជាឧបសគ្គរាំងស្ទះ ដល់ចំណូលចិត្តថតរូបដែរ។ ចាស់ ឬក្មេង មិនមែនជាបញ្ហាចោទទេ ព្រោះកាមេរ៉ាមានគ្រប់ប្រភេទជម្រើស...

Samsung បញ្ចេញកាមេរ៉ា សម្រាប់ VR

ដោយ: ដួងច័ន្ទ 10 PM, Monday, 06 Nov, 2017

ពេលនេះក្រុមហ៊ុន Samsung ប្រហែលជានឹងមានកាមេរ៉ា VR សម្រាប់ធ្វើការប្រកួតប្រជែងក្នុងទីផ្សាហើយ។ ក្រុមហ៊ុន Samsung ទើបនឹងបញ្ចេញផលិតផលកាមេរ៉ាថ្មី ដែលជាកាម...

Router សម្រាប់ហ្គេមលឿនបំផុត

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 17 Oct, 2018

វាពិតជាមិនមែនជារឿងងាយស្រួលទេ សម្រាប់ការភ្ជាប់ម៉ាស៊ីនហ្គេម ឬកុំព្យូទ័រជាមួយនឹងបណ្តាញអ៊ីនធឺណេតប្រើប្រាស់ខ្សែ ដើម្បីធានាថាការលេងហ្គេម Online របស់អ្នកអ...

តើពិតជាមានឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលអាចប្រើជាមួយហ្គាសធម្មជាតិ?

ដោយ: ភារុន 9 AM, Tuesday, 28 Aug, 2018

ការប្រើប្រាស់ថាមពលជាមួយហ្គាសធម្មជាតិគឺជាជម្រើសដ៏ល្អ និង មានប្រជាប្រិយភាពសម្រាប់ការប្រើប្រាស់ជាមួយឧបករណ៍នៅខាងក្នុង និង ខាងក្រៅផ្ទះ។ វាក៏ជាហេតុផលល្...

Tomnerb.Com - YouTube Channel