ចូលចិត្តទំនើប

MacBook Air និង Mac Mini ផលិតពីអាលុយពីញ៉ូមកែច្នៃ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 03 Nov, 2018

នៅក្នុងព្រឹត្តិការណ៍ប្រកាសពីផលិតផលថ្មី កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមហ៊ុន Appleបានធ្វើសេចក្តីប្រកាសយ៉ាងមោទនៈថាម៉ូដែលស៊េរីឆ្នាំ 2018 នៃផលិតផល MacBook Air និង Mac Mini ទាំងពីរនេះនឹងផលិតជាមួយនឹងអាលុយមីញ៉ូមកែច្នៃឡើងវិញ 100%។ បន្ថែមលើនេះ ក្រុមហ៊ុនបានប្រកាសថា ផលិតផល Mac Mini នឹងធ្វើការតំឡើងចេញពីផ្លាស្ទិចកែច្នៃឡើងវិញប្រមាណ 60%។
មានប្រភេទវត្ថុធាតុដើមជាច្រើនដែលធ្វើការកែច្នៃឡើងវិញ។ ជាពិសេសផ្លាស្ទិចកែច្នៃឡើងវិញ ដែលមានលក្ខណៈជា Post-Consumer មានន័យថាវាជាវត្ថុធាតុដើម ដែលធ្លាប់បានប្រើប្រាស់នៅក្នុងផលិតផលដទៃទៀត និងត្រូវបានកែច្នៃយកមកប្រើប្រាស់ឡើងវិញ។ សារធាតុអាលុយមី ញ៉ូម ដែលត្រូវបានកែច្នៃពីសំណល់វត្ថុធាតុដើម នៅសល់ពីផលិតផលរបស់ Apple ដែលធ្វើពីអាលុយមីញ៉ូមដទៃទៀត។ នេះមានន័យថាអ្នកមិនមែនទទួលបាន Laptop ដែលផលិតពីកំប៉ុង ភេសជ្ជៈចាស់ៗទេ។

នេះមិនមែនជាគម្រោងថែរក្សាបរិស្ថានលើកទីមួយរបស់ Apple ដែលត្រូវបានអនុវត្តនៅក្នុងឆ្នាំនេះទេ។ កាលពីខែមេសា ក្រុមហ៊ុនបានប្រកាសថា ថាមពលដែលក្រុមហ៊ុនប្រើប្រាស់ទទួលបានពីថាមពលកកើតឡើងវិញទាំងស្រុង ដែលត្រូវបានប្រើប្រាស់ជាសកល។ ហើយនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ក្រុមហ៊ុនបានបន្ថែមថា ភាពដូចគ្នានេះក៏កើតមាននៅទូទាំងហាងជាតំណាងចែកចាយរបស់ក្រុមហ៊ុនទាំងអស់ផងដែរ។ សម្រាប់សារជីវកម្មដ៏ធំដូចជាក្រុមហ៊ុន Apple នេះជាការលទ្ធផលសម្រេចបានដ៏ត្រចះត្រចង់មួយ។
ប៉ុន្តែផលប៉ះពាលលើបរិស្ថាន នៃផលិតផលមួយ មិនត្រឹមតែត្រូវបានកាត់បន្ថយទៅតាមវត្ថុធាតុដើមដែលវាប្រើប្រាស់ប៉ុណ្ណោះទេ។ ការប្រើប្រាស់អ្វីម្យ៉ាងដែលងាយក្នុងជួសជុល និងប្រើប្រាស់បានយូរ មានន័យថា អ្នកមិនចាំបាច់ធ្វើការចំណាយលើផលិតផលថ្មីទាំងស្រុងទេ ហើយនៅទីនេះ ក្រុមហ៊ុន Apple កំពុងដែលអនុវត្តគម្រោងផែនការនេះហើយ។

មិនថា វាជាកំសោយនៃសមត្ថភាពជួសជុលសម្រាប់ផលិត Laptop ថ្មី ឬការរឹតត្បិតលក្ខខណ្ឌចំពោះភាគីទីបីនៃសេវាកម្មជួសជុលក្តី ក្រុមហ៊ុន Apple ពិតជាមិនបានផ្តល់នូវភាពងាយស្រួល សម្រាប់អ្នក ក្នុងការរក្សាទុកផលិតផល Apple ឱ្យដំណើរការបានយូរឆ្នាំទេ។ អ្នកអាចយកផលិតផលរបស់អ្នកទៅជួសជុល បើសិនជាអ្នកត្រូវការចាំបាច់ ប៉ុន្តែអ្នកត្រូវស្វែងរកសេវាកម្មជួសជុលដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ។ ហើយដោយគ្មានជម្រើសច្រើន មនុស្សជាច្រើនតែងធ្វើការសម្រេចចិត្តទិញផលិតផលថ្មីជំនួសវិញ ទាំងនេះហើយជាផលប៉ះពាល់អវិជ្ជមានដែលផលិតផលទាំងនោះផ្តល់មក។

ក្រុមហ៊ុន Apple បានធ្វើការប្រកាសថា នេះជាការបោះជំហានដ៏មានសារៈសំខាន់មួយ ឆ្ពោះទៅរកទិសដៅដ៏ត្រឹមត្រូវ ប៉ុន្តែនៅមានរឿងរ៉ាវជាច្រើនទៀតដែលក្រុមហ៊ុនត្រូវសម្រេចឱ្យបាន៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

ចង់ដឹងពីមុខងារថ្មីពី Galaxy S8 Oreo ដែរ ឬទេ?

ដោយ: ដួងច័ន្ទ 11 PM, Sunday, 24 Dec, 2017

ថ្មីៗនេះ Samsung ទើបនឹងបញ្ចេញប្រព័ន្ធប្រតិបត្តិការថ្មី Android Oreo Beta Program សម្រាប់ ទូរសព្ទ Galaxy S8 និង S8+។ ទំនើប សូមបង្ហាញពីមុខងារថ្មីៗជាទ...

Nissan Xmotion SUV ដ៏អស្ចារ្យ លើសពីរថយន្តធម្មតា

ដោយ: ដួងច័ន្ទ 6 PM, Thursday, 18 Jan, 2018

រថយន្តម៉ូដែលថ្មី Nissan Xmotion ប្រហែលជាមានរូបរាងដូចជារថយន្ត SUV ទូទៅបើមើលពីសម្បកក្រៅ ប៉ុន្តែវាជាយានយន្ត ដែលមានគំនិតច្នៃប្រឌិតដើរហួសមួយជំហាន ឈានជើង...

កាសត្រចៀកស៊េរីថ្មីដំបូងរបស់ក្រុមហ៊ុន Microsoft មានអ្វីអស្ចារ្យ?

ដោយ: ភារុន 9 AM, Friday, 12 Apr, 2019

ការភ្ញាក់ផ្អើលដ៏ធំបំផុតក្នុងអំឡុងពេលព្រឹត្តិការណ៍សម្ពោធរបស់ក្រុមហ៊ុន Microsoft នោះគឺការបង្ហាញកាសត្រចៀកស៊េរីថ្មីដែលមិនមែនជាកុំព្យូទ័រ បែរជាកាសត្រចៀក...

តោះ! មកស្គាល់ ទូរទស្សន៍ OLED AI 4K ពី LG

ដោយ: ភារុន 9 AM, Tuesday, 13 Aug, 2019

បើនិយាយពីវិស័យផលិតទូរទស្សន៍វិញ យើងអាចនិយាយបានថាក្រុមហ៊ុន LG Electronic ជាក្រុមហ៊ុនដ៏ខ្លាំង និងតែងតែធ្វើបានល្អប្រសើរ ទៅលើផលិតកម្មទូរទស្សន៍ឆ្លាតវៃ ដែ...

Tomnerb.Com - YouTube Channel