ចូលចិត្តទំនើប

កាសស្តាប់គ្មានខ្សែរបស់ LV ថ្លៃកប់ពពក

ដោយ: ដួងច័ន្ទ 8 AM, Monday, 21 Jan, 2019

ក្រុមហ៊ុន Louis Vuitton បាននឹងកំពុងនាំយកម៉ាកសញ្ញាផលិតផលលំដាប់ខ្ពស់របស់ខ្លួនមកកាន់ពិភពផលិតផល Audio។ ក្រុមហ៊ុន Fashion មានដើមកំណើតនៅក្នុងប្រទេសបារាំងមួយនេះកំពុងធ្វើការសហការជាមួយក្រុមហ៊ុន Audio ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងញូយ៉ក គឺក្រុមហ៊ុន Mater & Dynamic ដើម្បីផលិតកាសស្តាប់ បំពាក់ម៉ាកសញ្ញា Louis Vuitton ដំបូង បង្អស់។

យោងតាមគេហទំព័រ High Snobiety បានឱ្យយើងដឹងថា ផលិតផលកាសស្តាប់ថ្មីនេះមានឈ្មោះថា Louis Vuitton Horizon។ វានឹងត្រូវបានផលិតជាជម្រើស 4 ពណ៌ និងម៉ូដ និងត្រូវបានគេរំពឹងថានឹងមានដាក់លក់រាយក្នុងតម្លៃ $995។
បើសិនជាអ្នកពិនិត្យមើលលើលក្ខណៈពិសេសរបស់កាសស្តាប់ LV Horizon ថ្មីនេះ អ្នកនឹងបានឃើញថាវាជាផលិតផលកាសស្តាប់ ដែលមានលក្ខណៈជាមូលដ្ឋានដូចគ្នានឹងកាសស្តាប់ម៉ូដែល MW07 របស់ Master & Dynamic ដែលមានវត្តមាននៅក្នុងទីផ្សាររួចជាស្រេចហើយ។
ផលិតផលកាសស្តាប់ទាំងពីរនេះមានបំពាក់ជាមួយឧបករណ៍ Beryllium ដែលមានសមត្ថភាពខ្លាំង ទំហំ 10mm និងផ្តល់នូវថាមពលសម្រាប់ការប្រើប្រាស់ក្នុងការស្តាប់បទចម្រៀងសារចុះសារឡើងរហូតដល់ 3.5 ម៉ោង។
ចំណុចខុសគ្នាធំជាងគេ គឺកាសស្តាប់ Horizon មានបង្ហាញនូវរូបសញ្ញាតំណាងរបស់ក្រុមហ៊ុន Louis Vuitton គឺសញ្ញា L V និងផលិតឡើងជាមួយនឹងប្រអប់បញ្ចូលថាមពលដែលមានការរចនាម៉ូដខុសគ្នាបន្តិចបន្តួច។
រីឯតម្លៃរបស់កាសស្តាប់ទាំងពីរប្រភេទនេះក៏មានភាពខុសគ្នាឆ្ងាយដែរ។ សម្រាប់កាសស្តាប់ MW07 របស់ក្រុមហ៊ុន Master & Dynamic មានតម្លៃត្រឹមតែ $299 ប៉ុណ្ណោះ។

បើសិនជាអ្នកជាប្រិយមិត្តស្មោះស្ម័គ្ររបស់ម៉ាកសញ្ញាផលិតផល LV ហើយអ្នកចង់ក្លាយខ្លួនជាអ្នកប្រើប្រាស់ដ៏ងុបងល់នៅក្នុងប្រព័ន្ធ Ecosystem របស់ក្រុមហ៊ុន Louis Vuitton កាលពីខែមុន ក្រុមហ៊ុនក៏បានប្រកាសពីផលិតផលជំនាន់ទី 2 នៃនាឡិកា Smartwatch ម៉ូដែល Tambour Horizon ដែលដំណើរការដោយប្រព័ន្ធ Wear OS ផងដែរ។ ផលិតផលនាឡិកាដៃថ្មីមួយនេះត្រូវបានគេរំពឹងថានឹងត្រូវដាក់លក់រាយក្នុងតម្លៃចន្លោះពី $2,250 និង $8,500 នៅក្នុងសេចក្តីរាយការណ៍ថ្មីចេញពីគេហទំព័រ Hypebeast ហើយនាឡិកា Smartwatch ជំនាន់ថ្មីនេះ នឹងមានសមត្ថភាពដំណើរការជាមួយកាសស្តាប់ Horizon ផងដែរ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

៤ ចំណុច ដែលអ្នកត្រូវត្រួតពិនិត្យរថយន្ត ក្រោយការបើកបរផ្លូវឆ្ងាយ

ដោយ: ចរិយា 11 PM, Friday, 13 Jan, 2017

រថយន្តធ្វើដំណើរផ្លូវឆ្ងាយវែងអន្លាយ ត្រូវជួបជារឿយៗនឹងការស្ទះចរាចរ ជង្ហុកធំ ដីគ្រួសជាដើម ដែលជាកត្តានាំឲ្យរថយន្តទ្រុឌទ្រោមទៅៗ។ ហេតុនេះ ទំនើប សូមផ្តល់ក...

ឃើញជួបបញ្ហាមួយ ទូរស័ព្ទ iPhone មិនអាចភ្ជាប់ Wi Fi តើគួរដោះស្រាយតាមវិធីណា?

ដោយ: ភារុន 9 AM, Monday, 31 Dec, 2018

ទូរស័ព្ទជាឧបករណ៍អេឡិចត្រូនិចមួយ ដែលមនុស្សគ្រប់គ្នាមិនអាចខ្វះបាននាពេលបច្ចុប្បន្ន។ វាអាចជួយសម្រួលក្នុងការងារប្រចាំថ្ងៃរបស់យើងជាច្រើន មិនថាតូច ឫធំឡើយ។...

Apple នឹងបង្ហាញ iPad តម្លៃទាបនៅសប្តាហ៍ក្រោយ

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 23 May, 2018

ក្រុមហ៊ុន Apple បាននឹងកំពុងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ ដែលជាព្រឹត្តិការណ៍ផ្តោតលើប្រធានបទអប់រំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ សប្តាហ៍ក្រោយនេះហើយ។ ក្រុ...

តម្លៃ iphone 6S និង 6S plus បន្តធ្លាក់ជាកំហុកនៅចុងខែនេះ

ដោយ: ម៉ូនី 11 AM, Saturday, 31 Oct, 2015

តម្លៃ iphone 6S និង 6S plus បន្តធ្លាក់ជាកំហុកនៅចុងខែនេះ ខណៈពេល ដែលSmart និង iOne ជិតចេញលក់ តម្លៃរបស់ទូរស័ព្ទដៃ iPhone ស៊េរីថ្មី កំពុងបន្តធ្លាក់ច...

Tomnerb.Com - YouTube Channel