ចូលចិត្តទំនើប

ឆ្នាំ 2019 មានអ្វីថ្មីសម្រាប់ LV Smartwatch?

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 02 Jan, 2019

ក្រុមហ៊ុន Louis Vuitton បានធ្វើការ Upgrade នៅលើផលិតផលនាឡិកាដៃ Smartwatch របស់ខ្លួននៅលើ Wear OS ជាមួយនឹងបន្ទះឈីបថ្មីរបស់ Qualcomm។ ផលិតផល Smartwatch ម៉ូដែល LV Tambour Horizon ថ្មី នាពេលនេះត្រូវបានគាំទ្រដំណើរការប្រតិបត្តិាការដោយបន្ទះឈីប Snapdragon Wear 3100 ដែលជាបន្ទះឈីបដូចគ្នា ដែលក្រុមហ៊ុន Qualcomm បានដាក់ឱ្យដំណើរការជាច្រើនឆ្នាំមកហើយ ជាមួយជំនួយពីក្រុមហ៊ុន Google។
ដោយសារមុខងារមួយក្នុងចំណោមមុខងាររបស់បន្ទះឈីបថ្មីនេះ គឺជាថាមពលថ្មកាន់តែខ្លាំង មានន័យថាការ Upgrade នៅលើនាឡិកាដៃ Tambour នាពេលនេះនឹងអាចធ្វើឱ្យដំណើរការបានពេញមួយថ្ងៃ និងអាចប្រើប្រាស់បានរហូតដល់ 5 ថ្ងៃ បើសិនជាអ្នកគ្រាន់តែប្រើប្រាស់វាសម្រាប់ប្រាប់ពីពេលវេលា។

អ្នករចនាម៉ូដនាឡិកាដៃថ្មីនេះ ក៏បានបំពាក់បច្ចេកវិទ្យាថ្មីនៅលើនាឡិកានេះ ដែលបានពង្រឹងគុណភាពអេក្រង់ កាន់តែខ្លាំងជាងមុន។ លើសពីនេះទៀត ម៉ូដែលថ្មីនេះក៏មានបំពាក់ជាមួយកងរង្វង់ 24 Hour Ring ថ្មី ដែលមានបង្ហាញ Day/Night នៅលើផ្ទៃអេក្រង់ ដែលអ្នកនឹងអាចមើលឃើញទោះបីស្ថិតនៅក្នុងមុខងារ Ambient Mode ក្តី។

បើយើងរំលឹកឡើងវិញ មុខងារ Ambient Mode គឺជាមុខងារមួយរបស់ប្រព័ន្ធប្រតិបត្តិការ Wear 3100 ថ្មី ដែលវាធ្វើការបង្ហាញពេលវេលា និងព័ត៌មាន ដូចជាចង្វាក់បេះដូង ឬជំហានដើរ នៅលើផ្ទៃអេក្រង់ ខណៈដែលវាត្រូវការប្រើប្រាស់ថាមពលកាន់តែតិច។
បន្ថែមពីលើការ Upgrade ផលិតផល Tambour Horizon ទាំងនៅលើការរចនាម៉ូដ និងពណ៌ ជាមួយនឹងបន្ទះឈីបថ្មី ក្រុមហ៊ុន LV ក៏បានបន្ថែមជម្រើស White Ceramic មួយថ្មីផងដែរ។

ជាការសោកស្តាយ ក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់លំដាប់ខ្ពស់មួយនេះ មិនបានបង្ហាញពីកាលបរិច្ឆេទចេញលក់ ឬតម្លៃរបស់ផលិតផលថ្មីនេះនៅឡើយទេ ប៉ុន្តែយើងរំពឹងថានាឡិកាដៃ Smartwatch ដ៏ប្រណិតនេះ នឹងមិនមានតម្លៃទាបឡើយ។
គួររំលឹកផងដែរថា ម៉ូដែលចាស់របស់ Tambour Horizon មានតម្លៃរហូតដល់ $2,490 ដូច្នេះយើងអាចប៉ាន់ប្រមាណថា ម៉ូដែលថ្មី បន្ថែមជាមួយបច្ចេកវិទ្យាកាន់តែទំនើប ក៏នឹងមានតម្លៃខ្ពស់ដូចគ្នា៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, នាឡិកា

អត្ថបទអ្នកចង់អាន

ចែករំលែកតំណក់ឈាមរបស់អ្នក ដើម្បីជួយសង្រោះជីវិតស្រ្តី និងម្ដាយ ដែលរៀបចំដោយក្រុមហ៊ុន ជីហ្គៀ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 01 Jul, 2017

នៅថ្ងៃទី 17 ខែ មិថុនា ឆ្នាំ 2017 កន្លងទៅថ្មីៗនេះក្រុមហ៊ុន Ggear និង សមាគមសហគ្រិនសាខាខេត្តសៀមរាប បានរៀបចំកម្មវិធីការបរិច្ចាកឈាម ក្រោមប្រធានបទ “ ចែករ...

មុខងារកាមេរ៉ាថ្មីសម្រាប់ iPhone ថ្មី

ដោយ: ដួងច័ន្ទ 8 AM, Friday, 25 Jan, 2019

ផលិតផលទូរសព្ទ iPhone នឹងត្រូវបានធ្វើការរចនារូបរាងឡើងវិញទាំងស្រុងនៅក្នុងឆ្នាំ 2020 ប៉ុន្តែទម្រាំពេលនោះមកដល់ យើងដឹងថាផែនការរចនារូបរាងទូរសព្ទរបស់ក្រុម...

ហេតុអ្វីត្រូវប្រើប្រាស់សោរ Smart Lock?

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 08 Aug, 2018

សោរ Smart Lock គឺជាឧបករណ៍ប្រើប្រាស់មួយក្នុងចំណោមឧបករណ៍ប្រើប្រាស់ Smart Home នាពេលបច្ចុប្បន្ន។ វាជាឧបករណ៍ប្រើប្រាស់ ដែលរួមបញ្ចូលនូវការរចនារូបរាងដ៏ទា...

បាស JBL Boombox ឡូយខ្លាំងប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 26 Feb, 2019

ថ្ងៃនេះ គេហទំព័រទំនើប សូមណែនាំផលិតផលបាសមួយប្រភេទពីក្រុមហ៊ុន JBL ដែលជាក្រុមហ៊ុនមានកិត្តិស័ព្ទល្បីលើផ្នែកឧបករណ៍សម្លេងគ្រប់ប្រភេទ។ ផលិតផលដែលយើងយកមកបង្...

Tomnerb.Com - YouTube Channel