ចូលចិត្តទំនើប

Louis Vuitton ផលិតនាឡិកា Smartwatch

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 10 Jan, 2018

និយមន័យ Smartwatch ត្រូវបានកំណត់ដោយកត្តាពីរ គឺមុខងារសម្រាប់ពង្រឹងកាយសម្បទា និងមួយផ្នែកទៀត គឺការបង្ហាញពីភាពឡូយឆាយ។
ថ្មីៗនេះ ម៉ាកសញ្ញាផលិតផលលំដាប់ខ្ពស់ Louis Vuitton បានបញ្ចេញផលិតផល Smartwatch ដំបូងរបស់ក្រុមហ៊ុន មានឈ្មោះថា Tambour Horizon Watch ដែលជាប្រភេទនាឡិកា Smartwatch ដែលមានទំនោរទៅរកផ្នែកម៉ូដ សម្រាប់លម្អលើរាងកាយ។
ក្រុមហ៊ុន Louis Vuitton បានផលិតនាឡិកាដៃមួយគ្រឿងនេះឡើង ដោយមានកិច្ចសហការជាមួយ ក្រុមហ៊ុន Google និង Qualcomm។ វាដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android Wear 2.0 ប៉ុន្តែការរចនាម៉ូដរបស់វា គឺផ្អែកលើម៉ូដនាឡិកា Tambour របស់ Louis Vuitton ដែលមានចេញលក់ តាំងពីឆ្នាំ 2002។

louis-vuitton-tambour-horizon-watch_technology_news_cambodia_tomnerb-02
នាឡិកា Tambour Horizon ដែលផលិតពីលោហៈធាតុអាលុយមីញ៉ូម មានទំហំមុខអេក្រង់ 1.2 inch ដែលបំពាក់ដោយអេក្រង់ប្រភេទ AMOLED ដែលហ៊ុំព័ទ្ធដោយទ្រនិចនាឡិកាប្រភេទ 24-Hour Dial អនុញ្ញាតឱ្យអ្នកប្រើប្រាស់យ៉ាងងាយស្រួល នៅក្នុងល្វែងម៉ោងក្នុងទីក្រុងធំៗមួយចំនួន នៅក្នុងពិភពលោក។ វាក៏មានផ្តល់នូវមុខងារស្តង់ដារបស់ Android Wear ដែលមានដូចជា នាឡិការោទិ៍ ការកំណត់ពេលវេលា អាកាសធាតុ ឧបករណ៍សម្រាប់វាស់វែងចម្ងាយ ឬជំហាននៃការធ្វើដំណើរ និងការជូនដំណឹងពីការហៅទូរសព្ទ ការផ្ញើអ៊ីម៉ែល និងការផ្ញើសារ ប៉ុន្តែវាមិនមានមុខងារតាមដានចង្វាក់បេះដូងឡើយ។

louis-vuitton-tambour-horizon-watch_technology_news_cambodia_tomnerb-03
កម្មវិធីផ្តាច់មុខពិសេសៗមួយចំនួនរួមមាន My Flight ដែលផ្តល់នូវព័ត៌មានបច្ចុប្បន្នភាពជើងហោះហើរ និងកម្មវិធី City Guide ជាកម្មវិធីណែនាំ និងសេវាកម្មរបស់ក្រុមហ៊ុន Louis Vuitton នាំអ្នកទៅ កាន់ភោជនីយដ្ឋាន សណ្ឋាគារ និងទីតាំងប្រវត្តិសាស្រ្តនានា។
នាឡិកា Tambour Horizon ដំណើរការបានទាំងនៅលើឧបករណ៍ iOS និង Android ដោយប្រើប្រាស់ Bluetooth ប៉ុន្តែក៏មានឧបករណ៍ Wi-Fi ផងដែរ។
នាឡិកាដៃទំនើបមួយគ្រឿងនេះមានដាក់លក់ Online និងនៅតាមហាងរបស់ Louis Vuitton និងមានតម្លៃចាប់ពី $2,450 ឡើងទៅ។ វាជាតម្លៃនាឡិកាដៃដ៏ខ្ពស់មួយ បើអ្នកធ្វើការប្រៀបធៀបជាមួយប្រភេទនាឡិកា Smartwatch ផ្សេងៗដូចជា TAG Heuer Connected Modular 45 Smartwatch ដែលមានតម្លៃ $1,600 និងនាឡិកា Apple Watch Series 2 ដែលមានតម្លៃត្រឹមតែ $1,500។ ប៉ុន្តែបើសិនជាអ្នកប្រៀបធៀប ជាមួយប្រភេទនាឡិកាផ្សេងទៀតរបស់ Louis Vuitton នោះ នាឡិកា Tambour Horizon ជានាឡិកាមានតម្លៃសមរម្យជាងគេ។
ខាងក្រោមនេះជាចំណុចសង្ខេបរបស់នាឡិកាដៃ Tambour Horizon ដែលមានដូចជា៖

louis-vuitton-tambour-horizon-watch_technology_news_cambodia_tomnerb-04

  • អង្កត់ផ្ចិតសម្បក៖ 42 មីលីម៉ែត្រ
  • កម្រាស់សម្បក៖ 12.55 មីលីម៉ែត្រ
  • សម្បកផលិតពី លោហៈធាតុអាលុយមីញ៉ូម
  • ផ្នែកខាងមុខ និងខាងខ្នងផលិតពីកញ្ចក់ Sapphire
  • អេក្រង់ AMOLED Touch Screen ទំហំ 1.2 inch
  • Resolution របស់អេក្រង់៖ 390×390 Pixel
  • ថ្ម៖ 300mAH
  • ប្រព័ន្ធប្រតិបត្តិការ៖ Qualcomm Snapdragon Wear 2100
  • ទំហំ Storage៖ 4GB
  • RAM ៖ 512GB
  • ពណ៌៖ ខ្មៅ ត្នោត និង Graphite
    នេះពិតជាជម្រើសនាឡិកា Smartwatch ដ៏ពិសេស ជាមួយនឹងមុខងារទំនើប និងការរចនាម៉ូដដ៏ស្រស់ស្អាត បន្ថែមជាមួយផលិតផលរបស់ម៉ាកសញ្ញា Louis Vuitton ដ៏ល្បីល្បាញ។ តើនាឡិកាមួយគ្រឿងដែលអ្នកកំពុងស្វែងរកមែនទេ?

louis-vuitton-tambour-horizon-watch_technology_news_cambodia_tomnerb-05

louis-vuitton-tambour-horizon-watch_technology_news_cambodia_tomnerb-06

អត្ថបទអ្នកចង់អាន

នាឡិកា Adidas micoach ស្មាតវ៉ាត់ឆ៍ អំបូរ Android

ដោយ: ដាលីស 12 AM, Sunday, 10 May, 2015

ទីបំផុតកាលពីពេលកន្លងទៅនេះ ក្រុមហ៊ុនផលិតឧបករណ៍កីឡាដ៏ល្បីល្បាញ Adidas ក៏បានផលិត Gadget ថ្មីមួយ ដើម្បីយកចិត្តអ្នកស្រឡាញ់ និងថែទាំសុខភាពក្នុងការហាត់ប្រ...

4K Projector របស់ LG ទំហំតូច តែផ្តល់នូវទំហំអេក្រង់ដ៏ធំ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 01 Mar, 2018

ក្រុមហ៊ុន LG បានដាក់បង្ហាញផលិតផល Projector ស៊េរីឆ្នាំ 2018 នៅក្នុងព្រឹត្តិការណ៍ CES ហើយក្នុងចំណោមនោះមានម៉ូដែលផលិតផលថ្មីគឺជាឧបករណ៍ Projector ដំបូង ដ...

ម៉ាស៊ីនបោក នាពេលអនាគតគឺ នៅទីនេះ

ដោយ: ទំនើប 9 AM, Wednesday, 27 Jun, 2018

ម៉ាស៊ីនបោកគក់ LG ដែលជាអ្នកឈានមុខគេ ក្នុងផ្នែកម៉ាស៊ីនបោកគក់ បានគ្រប់គ្រង 37% នៃចំណែកទីផ្សារជាមួយនឹងបច្ចេកវិទ្យាច្នៃប្រឌិតថ្មីរបស់ខ្លួន។ ក្រុមហ៊ុន LG...

ជម្រើសទូរទឹកកកដ៏ឆ្លាតវៃពី LG

ដោយ: ដួងច័ន្ទ 12 PM, Monday, 03 Dec, 2018

ថ្ងៃនេះ ទំនើប សូមណែនាំមិត្តអ្នកអានឱ្យបានស្គាល់នូវទូរទឹកកកមួយប្រភេទ ដែលមានសមត្ថភាពធ្វើឱ្យម្ហូបអាហាររក្សាបាននូវភាពស្រស់បានកាន់តែយូរ ជាមួយនឹងដំណោះស្រា...

Tomnerb.Com - YouTube Channel