ចូលចិត្តទំនើប

MX Master 3 ថ្មីរបស់ Logitech ប្រើមេដែកសម្រាប់រមូរចុះ/ឡើង កាន់តែប្រសើរជាងមុន

ដោយ: ភារុន 8 AM, Saturday, 07 Sep, 2019

ប្រិយមិត្តណាខ្លះជាគាំទ្រផលិតផល Mouse របស់ក្រុមហ៊ុន Logitech ? ឥឡូវនេះកាន់តែគួរឱ្យចាប់អារម្មណ៍ចំពោះផលិតផល Mouse ស៊េរីថ្មីរបស់ក្រុមហ៊ុនមួយនេះ នោះគឺ Mouse ម៉ូដែល MX Master 3 ដែលផ្តល់ការជឿទុកចិត្តដល់អ្នកប្រើប្រាស់ក្នុងការរមូរចុះ/ឡើង កាន់តែប្រសើរជាងមុន។ ម្យ៉ាងទៀត ថ្ងៃនេះក្រុមហ៊ុន Logitech ក៏ដាក់បង្ហាញក្តារចុច MX ដ៏ល្អបំផុតរបស់ខ្លួនផងដែរ។

Mouse ស៊េរីថ្មីនេះ ត្រូវបានរចនាម៉ូតកងរមូរជាមេដែក ដើម្បីធ្វើឱ្យដំណើរការរមូរចុះ/ឡើង កាន់តែងាយស្រួលជាងមុន។ នេះគឺជាចំណុងចម្បង ដែលធ្វើឱ្យ MX Master 3 មានប្រជាប្រិយភាពខ្លាំង សម្រាប់ប្រើប្រាស់ជាមួយនឹងកុំព្យូទ័រនៅលើតុ។ ម្យ៉ាងទៀត កងរមូរនៅលើ Mouse ស៊េរីថ្មីនេះ មានប៊ូតុងពីរនៅផ្នែកខាងលើ និងផ្នែកខាងក្រោមត្រូវបានរចនាជា 4000 dpi Darkfield ដែលអាចប្រើប្រាស់បាន ទោះបីជានៅលើផ្ទៃកញ្ចក់ក៏ដោយ។
ទន្ទឹមនឹងនេះផងដែរ ក្តារចុច MX Master 3 ក៏ត្រូវបានរចនាម៉ូតឱ្យមានទំហំធំទូលាយ ប៉ុន្តែសម្រាប់គ្រាប់ចុច ត្រូវបានរចនាឡើង ដែលមិនធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ថាពិបាកចុច ពីព្រោះទំហំរបស់វាមិនធំពេកនោះទេ ម្យ៉ាងទផត ក្តារចុចថ្មីនេះក៏មានរាងស្តើង ដ៏មិនគួរឱ្យជឿផងដែរ។


ទាំងក្តារចុច និង Mouse «MX Master 3» ក៏មានបន្ថែមការគាំទ្រ Bluetooth រួមជាមួយនឹងសមត្ថភាពប្រើប្រាស់ដ៏អស្ចារ្យបំផុត។ លើសពីនេះ ទាំងក្តារចុច និង Mouse ស៊េរីថ្មីនេះ ក៏មានភ្ជាប់ជាមួយនឹងរន្ធ USB-C ដើម្បីផ្តល់ភាពងាយស្រួល សម្រាប់ការប្រើប្រាស់ជាមួយនឹងកុំព្យូទ័រយួរដៃស៊េរីឆ្នាំ 2019 ដ៏ទំនើបៗផងដែរ។ ដោយសារតែ ចំនួននៃអ្នកប្រើប្រាស់កុំព្យូទ័រយួរដៃ បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយកុំព្យូទ័រយួរដៃទាំងនេះ សុទ្ធមានបំពាក់រន្ធ USB-C។


MX Master 3 មានថាមពលថ្មខ្លាំង អាចប្រើប្រាស់បានជុំវិញរយៈពេល 70ថ្ងៃ និងអាចបញ្ចូលថាមពលថ្មត្រឹមតែមួយនាទី នឹងអាចប្រើប្រាស់បានរយៈពេល 3ម៉ោង។ សម្រាប់ក្តារចុច «MX Master 3» ផ្តល់ថាមពលប្រើប្រាស់រយៈពេល 10ថ្ងៃ ជាមួយនឹងការបើកដំណើរការប្រព័ន្ធពន្លឺភ្លើងហ្វារ សម្រាប់ការសាកថ្មពេញម្តង ប៉ុន្តែប្រសិនបិទដំណើរការពន្លឺភ្លើងហ្វារនេះ អ្នកនឹងប្រើប្រាស់ក្តារចុចនេះបានរហូតដល់រយៈពេល 5ខែ។ ហើយសម្រាប់តម្លៃរបស់ទាំងពីរមុខនេះ នឹងដាក់លក់ក្នុងតម្លៃត្រឹមតែ100ដុល្លារប៉ុណ្ណោះ នាចុងខែនេះហើយ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

តើអ្នកធ្លាប់ស្គាល់កម្មវិធី SmartEdu ទេ?

ដោយ: ដួងច័ន្ទ 8 AM, Monday, 25 Mar, 2019

ប្រហែលជាមិនមានមនុស្សច្រើនទេ ដែលស្គាល់អំពីកម្មវិធី SmartEdu។ នៅក្នុងអត្ថបទខាងក្រោម ទំនើប នឹងពន្យល់លម្អិតអំពីកម្មវិធី SmartEdu ដើម្បីអនុញ្ញាតឱ្យមិត្ត...

ចង់ទិញវ៉ែនតាកុំព្យូទ័រមែនទេ? អានអត្ថបទនេះសិនទៅ!

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 07 May, 2019

អ្នកធ្វើការក្នុងការិយាល័យភាពច្រើន ចំណាយពេល 1,700 ម៉ោង ក្នុងមួយឆ្នាំ អង្គុយនៅពីមុខអេក្រង់កុំព្យូទ័រ។ លើសពីនេះ យើងតែងចំណាយពេលច្រើនម៉ោងនៅចំពោះមុខអេក្រ...

សំណាងផ្ទួនៗ ជាមួួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

ដោយ: ទំនើប 2 PM, Tuesday, 22 Jan, 2019

ដើម្បីទទួលស្វាគមន៍ នូវពិធីបុណ្យចូលឆ្នាំចិន ដែលនឹងខិតជិតមកដល់ក្នុងពេលឆាប់ៗនេះ ហាងលក់គ្រឿងអេឡិចត្រូនិច LG Brandshop បានផ្ដល់ជូននូវការលក់បញ្ចុះតម្លៃដ៏...

Samsung នឹងផលិត Laptop មានអេក្រង់ 4K OLED?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 05 Feb, 2019

យើងទាំងអស់គ្នាបានទន្ទឹងរងចាំយ៉ាងអន្ទះសារសម្រាប់ការមកដល់នៃអេក្រង់ 4K OLED មាន Resolution ខ្ពស់ នៅលើផលិតផលកុំព្យូទ័រយួរដៃ ហើយនៅទីបំផុតវាពិតជាបានកើតឡើ...

Tomnerb.Com - YouTube Channel