ចូលចិត្តទំនើប

Keyboard មេកានិចថ្មីរបស់ Logitech ប្រើប្រាស់ងាយស្រួល និងផ្តល់ផាសុកភាព!!

ដោយ: ភារុន 9 AM, Monday, 19 Aug, 2019

ក្រុមហ៊ុន Logitech បានបង្ហាញក្តារចុច (Keyboard) ហ្គេមមេកានិចថ្មីមួយគូ នោះគឺក្តារចុច G815 និងក្តារចុច G915 ដែលប្រើប្រាស់ GL Switche កម្រិត Profile ទាប ហើយវាមានកម្ពស់ទាបជាងពាក់កណ្តាលនៃគ្រាប់ចុចមេកានិចធម្មតា។ ដោយសារតែ លក្ខណៈពិសេសនេះ អ្នកមិនចាំបាច់ខំប្រឹងចុចចុះក្រោមខ្លាំងពេក ក៏អ្នកអាចវាយបញ្ចូលអក្សរ រួមជាមួយនឹងការវាយបញ្ចូល បានកាន់តែលឿនជាងមុនរហូតដល់ 25% ថែមទៀត។ នេះគឺជាអ្វីដែលក្រុមហ៊ុន Logitech បាននិយាយថាវានឹងផ្តល់បទពិសោធន៍ វាយបញ្ចូលអក្សរបានកាន់តែងាយស្រួល និងមានផាសុកភាព។

គ្រាប់ចុចនេះ អាចរកបាននៅក្នុងកំណែថ្មីៗចំនួន 3 ៖ Linear, Tactile ឬ Clicky។ កំណែទីមួយៈ ផ្តល់នូវគ្រាប់ចុចដ៏រលោង ដូច្នេះខណៈពេលអ្នកចុចលើវា ទំនងជាអ្នកមានអារម្មណ៍ថា ចុងម្រាមដៃរបស់អ្នកកំពុងធ្វើចលនានៅលើក្តារចុចយ៉ាងរលូន។ សម្រាប់កំណែទីបី អ្នកនឹងទទួលបានក្តារចុច ដែលបញ្ចេញសម្លេងជាទីពេញចិត្ត សម្រាប់អ្នកនិយមលេងហ្គេម នេះបើយោងទៅតាមមតិយោបល់របស់អតិថិជនជាច្រើននាក់ ក្នុងការវាយតម្លៃទៅលើក្តារចុចមេកានិច។


ទាំងក្តារចុច G815 និងក្តារចុច G915 គឺមាន Quintet មួយ ដែលវាគឺជាកម្មវិធីគ្រាប់ចុច និងមានការគាំទ្រពណ៌ចម្រុះចំនួន 16.8 លានពណ៌ តាមរយៈប្រព័ន្ធភ្លើងបំភ្លឺ RBG ផងដែរ។ ម្យ៉ាងទៀត ភាពខុសគ្នាដ៏សំខាន់រវាងពីរម៉ូដែលនេះ នោះគឺ ក្តារចុច G915 អាចប្រើប្រាស់ដោយឥតខ្សែ រួមបញ្ចូលជាមួយនឹងបច្ចេកវិទ្យា Lightspeed កម្រិត Latency ទាប សម្រាប់ដំណើរការកម្រិតអប្បបរមា។

សម្រាប់ ថាមពលថ្មរបស់ក្តារចុច G915 ក៏អាចប្រើប្រាស់បាន12ថ្ងៃ ក្នុងពេលសាកថ្មពេញម្តង ខណៈពេលអ្នកកំពុងបើកដំណើរការប្រព័ន្ធភ្លើង RBG និងប្រើប្រាស់បានរហូតដល់135ថ្ងៃ ដោយបិទប្រព័ន្ធភ្លើង ។ សម្រាប់ក្តារចុច G815 មានតម្លៃ $199.99 និងម៉ូដែលក្តារចុចឥតខ្សែ មានតម្លៃ $249.99៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ណែនាំម៉ាស៊ីនបោកគក់ សម្រាប់មេផ្ទះឆ្លាតវៃ

ដោយ: ដួងច័ន្ទ 1 PM, Friday, 02 Nov, 2018

ថ្ងៃនេះ គេហទំព័រទំនើប សូមណែនាំជូនមិត្តអ្នកអាននូវម៉ាស៊ីនបោកគក់មួយគ្រឿងរបស់ក្រុមហ៊ុន LG ម៉ូដែល LUWD1CW ដែលជាម៉ាស៊ីនបោកគក់ប្រភេទ SIGNATURE Sidekick ច្...

កាមេរ៉ាថ្មី Hero 8 និង Max 360 របស់ GoPro បានបែកធ្លាយរូបភាពហើយ!!

ដោយ: ភារុន 9 AM, Monday, 19 Aug, 2019

កាមេរ៉ាស៊េរីថ្មីពីរម៉ូដែលរបស់ GoPro ដែលនឹងមកដល់នៅក្នុងពេលឆាប់ៗនេះ នោះគឺកាមេរ៉ា Hero 8 Action និង Max 360 ត្រូវបានបែកធ្លាយរូបភាពហើយ ពី Photo Rumor។ ...

រំពឹងថានឹងបានឃើញ Mac ជំនាន់ថ្មីនៅឆ្នាំ 2020

ដោយ: ដួងច័ន្ទ 9 AM, Monday, 17 Dec, 2018

ផលិតផល Mac របស់ក្រុមហ៊ុន Apple ដែលនឹងត្រូវផ្លាស់ប្តូរពីបន្ទះឈីប Intel ទៅប្រើប្រាស់បន្ទះឈីបផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន នឹងមិនទាន់បង្ហាញខ្លួនក្នុងពេលឆាប...

Apple កំពុងផលិត iPod Touch និង iPad ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Thursday, 31 Jan, 2019

យោងតាមគេហទំព័រ MacRumors បានឱ្យដឹងថា ផលិតផល iPad ថ្មីចំនួន 4 ម៉ូដែល និងផលិតផល iPod Touch ជំនាន់ទី 7 ត្រូវបានស្វែងរកឃើញនៅក្នុងប្រព័ន្ធ iOS 12.2 ថ្មី...

Tomnerb.Com - YouTube Channel