ចូលចិត្តទំនើប

Gaming Mice ថ្មីពី Logitech

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 19 Jun, 2019

ក្រុមហ៊ុន Logitech បាននឹងកំពុងរួមចំណែកក្នុងទំនោរផលិតផលហ្គេមអេឡិចត្រូនិច នៅក្នុងព្រឹត្តិការណ៍ E3 ជាមួយនឹងផលិតផលចំនួន 3 ចេញពីក្រុមហ៊ុនផ្ទាល់។

ក្រុមហ៊ុនបាននឹងកំពុង Update ផលិតផល Gaming Mice ចំនួន 3 ម៉ូដែល មានដូចជាម៉ូដែល G903 Lightspeed, G703 Lightspeed និងម៉ូដែល G403 ជាមួយនឹង Sensor ប្រភេទ 16,000DPI HERO កម្រិតខ្ពស់ដូចគ្នា ដែលអ្នកធ្លាប់បានឃើញនៅក្នុងផលិតផលលំដាប់ខ្ពស់របស់ក្រុមហ៊ុន បន្ថែមជាមួយនឹងមុខងារសំខាន់ៗមួយចំនួនទៀត។

ម៉ូដែល G930 ថ្មី មានការរចនា Low-Lag Wireless និង Plethora of Buttons ស្រដៀងគ្នានឹងម៉ូដែលចាស់ ប៉ុន្តែការពង្រឹងប្រសិទ្ធភាព Sensor ផ្តល់ឱ្យវានូវថាមពលថ្មកាន់តែយូររហូតដល់ 140 ម៉ោង។ កត្តានេះធ្វើឱ្យអ្នកពុំចាំបាច់បញ្ចូលថាមពលញឹកញាប់ពេកទេ។ ចំណែកម៉ូដែលថ្នាក់កណ្តាល G703 មិនអាចដំណើរការក្នុងរយៈពេលយូរទេ។ វាមានថាមពលថ្មដំណើរការបានត្រឹមតែ 35 ម៉ោងប៉ុណ្ណោះ ប៉ុន្តែវាត្រូវបានគេចាត់ទុកថាជាផលិតផលមានទម្ងន់ស្រាលជាងមុន ត្រឹមតែ 95 ក្រាម ស្រាលជាងម៉ូដែលចាស់ដែលមានទម្ងន់ 107 ក្រាម។

រីឯម៉ូដែល G403 ដ៏សាមញ្ញ គ្រាន់តែទទួលបានការពង្រឹងគុណភាពខ្សែឱ្យប្រសើរជាងមុន ដូច្នេះវាផ្តោតជាសំខាន់លើការពង្រឹងមុខងារ Tracking របស់វាផ្ទាល់។ Mice ថ្មីទាំងបីម៉ូដែលនេះអាចនឹងបង្ហាញវត្តមានក្នុងពេលណាមួយនៅក្នុងខែមិថុនានេះ ជាមួយនឹងតម្លៃ $70 សម្រាប់ម៉ូដែល G403 តម្លៃ $100 សម្រាប់ម៉ូដែល G703 និងតម្លៃ $150 សម្រាប់ម៉ូដែល G903។

ផលិតផល Mice ថ្មីទាំងនេះ នៅតែមានតម្លៃថ្លៃ ប៉ុន្តែវាងាយនឹងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់ ដោយសារនាពេលនេះ Hardware របស់ពួកវា បាននឹងកំពុងតាមទាន់ទំនើបកម្មរបស់ដៃគូប្រជែងហើយ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ចែករំលែកតំណក់ឈាមរបស់អ្នក ដើម្បីជួយសង្រោះជីវិតស្រ្តី និងម្ដាយ ដែលរៀបចំដោយក្រុមហ៊ុន ជីហ្គៀ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 01 Jul, 2017

នៅថ្ងៃទី 17 ខែ មិថុនា ឆ្នាំ 2017 កន្លងទៅថ្មីៗនេះក្រុមហ៊ុន Ggear និង សមាគមសហគ្រិនសាខាខេត្តសៀមរាប បានរៀបចំកម្មវិធីការបរិច្ចាកឈាម ក្រោមប្រធានបទ “ ចែករ...

Android នឹងមានកម្មវិធីស្រដៀងគ្នានឹង AirDrop ដែរ

ដោយ: ដួងច័ន្ទ 9 AM, Monday, 08 Jul, 2019

បើសិនជាអ្នកសាកសួរទៅកាន់អ្នកប្រើប្រាស់ទូរសព្ទ iPhone អំពីកម្មវិធីដែលងាយស្រួលប្រើប្រាស់ និងជាកម្មវិធីដែលពួកគេពេញចិត្ត ចម្លើយភាគច្រើនប្រាកដជាឆ្លើយថាគឺ...

ឧបករណ៍ Smart Home អស្ចារ្យទាំង11

ដោយ: ដួងច័ន្ទ 7 AM, Friday, 18 Aug, 2017

ជាមួយនឹងកំណើនប្រជាប្រិយភាពផលិតផល ដូចជា Nest និង Amazon Echo ជាដើម នាំឱ្យឧប ករណ៍ Smart Home បានចាប់ផ្តើមរួមចំណែក ក្នុងទីផ្សារកាន់តែទូលំទូលាយ។ ស្របពេ...

តើ USB-C ជាអ្វី?

ដោយ: ដួងច័ន្ទ 9 PM, Monday, 26 Feb, 2018

អ្នកប្រហែលជាគិតថា Laptop មិនអាចផលិតបានស្តើងជាង Laptop នាពេលបច្ចុប្បន្ននេះទេ ប៉ុន្តែក្រុមហ៊ុនផលិត Laptop ទាំងនោះបាននឹងកំពុងស្វែងរកវិធីធ្វើវាឱ្យបាន។ ...

Tomnerb.Com - YouTube Channel