ចូលចិត្តទំនើប

TV Cam HD របស់ Logitech មានអ្វីពិសេស?

ដោយ: ដួងច័ន្ទ 9 AM, Saturday, 05 Jan, 2019

ផលិតផលកាមេរ៉ាប្រើប្រាស់សម្រាប់ការសន្ទនាវីដេអូនៅលើកម្មវិធី Skype កំពុងពេញនិយម ហើយកំពុងធ្វើដំណើរទៅកាន់ការប្រើប្រាស់ជាមួយទូរទស្សន៍ ក្នុងនាមជាជម្រើសបន្ថែម ឬជាសម្ភារៈរួមផ្សំជាមួយគ្នា។ នាពេលនេះផងដែរ ក្រុមហ៊ុន Logitech បានប្រឡូកចូលទៅក្នុងទីផ្សារនេះដែរ ជាមួយផលិតផល Logitech TV Cam HD ដែលមានតម្លៃ $199.99។

ដូចជាឈ្មោះរបស់វា កាមេរ៉ានេះអាចចាប់យកវីដេអូ HD និងធ្វើប្រតិបត្តិការលើគ្រប់ទូរទស្សន៍ HDTV ដែលមានបំពាក់ជាមួយរន្ធដោត HDMI។
ជាមួយកម្មវិធី Skype និង Wi-Fi បំពាក់រួចជាស្រេចនៅក្នុងកាមេរ៉ា អ្នកនឹងមិនមានតម្រូវការប្រើប្រាស់កុំព្យូទ័រទេ ហើយអ្នកអាចដំណើរការកម្មវិធី HD Skype Video Call ខណៈដែលអ្នកនៅអង្គុយពីមុខអេក្រង់ទូរទស្សន៍។ កាមេរ៉ានេះក៏មានរន្ធដោត Ethernet ផងដែរ បើសិនជាអ្នកចង់ប្រើប្រាស់វា ដោយភ្ជាប់ជាមួយខ្សែ។

បន្ទាប់ពីអ្នកបញ្ចូលព័ត៌មានអំពីគណនេយ្យ Skype របស់អ្នករួចហើយ អ្នកអាចដំណើរការមុខងារ Skype Video ឬ Voice Call បានដូចដែលអ្នកបានអនុវត្តជាមួយកុំព្យូទ័រ ទូរសព្ទដៃ ឬ Tablet ហើយអ្នកអាចធ្វើការបញ្ជារនៅលើអេក្រង់បានជាមួយឧបករណ៍បញ្ជារដែលមានភ្ជាប់មកជាមួយកាមេរ៉ា។
ក្រុមហ៊ុន Logitech បញ្ជាក់ថាកាមេរ៉ានេះមាន Wide-Angle Lens ផលិតឡើងភ្ជាប់ជាមួយកញ្ចក់ អុបទិចពីក្រុមហ៊ុនជំនាញរបស់អាល្លឺម៉ង់ Carl Zeiss ហើយនៅក្នុងនោះក៏មានបំពាក់ឧបករណ៍បន្លឺសម្លេង ដែលអាចឱ្យដឹងនៅពេលមានគេហៅទូរសព្ទចូល មិនថាទូរទស្សន៍របស់អ្នកកំពុងបើក ឬបិទក្តី។ លក្ខណៈពិសេសចុងក្រោយ កាមេរ៉ានេះមាន Microphone ចំនួន 4 គ្រឿង ដែលរចនាឡើងដើម្បីជួយកាត់បន្ថយសម្លេងរំខាន និងសម្លេងអេកូ សម្រាប់ឱ្យអ្នកទទួលបាន សម្លេងសន្ទនាកាន់តែច្បាស់។

យ៉ាងណាមិញ Logitech នៅតែមានដៃគូប្រជែងមួយចំនួនដែរ នៅក្នុងទីផ្សារ ដោយនៅដើមឆ្នាំនេះ ក្រុមហ៊ុនថ្មី Tely Labs បានបញ្ចេញផលិតផលកាមេរ៉ា TelyHD ដែលដំណើរការដោយប្រព័ន្ធ Android។ ក្នុងតម្លៃ $249 កាមេរ៉ា HD នេះ មានបំពាក់សមត្ថភាពសន្ទនាលើ Skype ព្រមជាមួយសមត្ថភាពបន្ថែមមួយចំនួនទៀត ដូចជាជម្រើសចែករំលែករូបថត ដែលអាចឱ្យអ្នកបង្ហាញរូបថត ចេញពីទូរទស្សន៍ទៅកាន់ទូរសព្ទ iPhone ដោយប្រើប្រាស់ AirPlay៕

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

សម្ភារៈ សម្រាប់ថតរូបទាំង 6 គួរយកតាមពេលដើរកំសាន្ត

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 24 May, 2017

អ្នកកំពុងត្រៀមខ្លួនធ្វើដំណើរកំសាន្ត ហើយអ្នកចង់ត្រឡប់មកវិញ ជាមួយរូបថតដ៏ស្រស់ស្អាត។ ប៉ុន្តែ ក្រៅពីកាមេរ៉ា និង Lenses តើអ្នកគួរយកសម្ភារៈអ្វីបន្ថែម? ជា...

Mercedes-Benz នឹងបញ្ចេញរថយន្ត X-Class Pickup ក្នុងខែកក្កដានេះ

ដោយ: ដួងច័ន្ទ 11 PM, Saturday, 08 Jul, 2017

កាលពីចុងឆ្នាំ 2016 ក្រុមហ៊ុន Mercedes-Benz បានបង្ហាញរូបរាងរថយន្តប្រភេទ Pickup ដ៏ប្រណិត ជាមួយនឹងបច្ចេកវិទ្យា Concept X-Class។ នាសប្តាហ៍ខាងមុខនេះ ក្រ...

8 ចំណុចជួយពង្រឹងថាមពលថ្ម MacBook

ដោយ: ដួងច័ន្ទ 9 AM, Saturday, 29 Dec, 2018

គុណសម្បត្តិមួយផ្នែកធំនៃប្រព័ន្ធប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព អាយុកាលថាមពលថ្មរបស់ MacBook ត្រូវបានពង្រឹង នៅគ្រប់ម៉ូដែលនីមួយៗជារៀងរាល់ឆ្នាំ។ យ៉ាង...

កម្មវិធីល្អបំផុតសម្រាប់ Android ក្នុងឆ្នាំ 2018

ដោយ: ដួងច័ន្ទ 6 PM, Thursday, 07 Jun, 2018

ថ្ងៃនេះ ទំនើប សូមបង្ហាញមិត្តអ្នកអានអំពីកម្មវិធីល្អៗ សម្រាប់អ្នកប្រើប្រាស់ទូរសព្ទដំណើរការដោយប្រព័ន្ធ Android ហើយទាំងនេះ ក៏ជាកម្មវិធីដ៏ពេញនិយមក្នុងឆ្...

Tomnerb.Com - YouTube Channel