ចូលចិត្តទំនើប

Logitech MX ជាប្រភេទ Mouse ប្រើប្រាស់ជាមួយកុំព្យូទ័រពហុកម្មវិធី

ដោយ: ដួងច័ន្ទ 8 PM, Monday, 05 Jun, 2017

Mouse កុំព្យូទ័រភាគច្រើនត្រូវបានបង្កើតឡើង ជាមួយនឹងការសន្មត់ថា អ្នកនឹងប្រើប្រាស់វាជាគូនឹងកុំព្យូទ័រមួយគ្រឿង។ ប៉ុន្តែវាមិនមែនជាធាតុពិត សម្រាប់បច្ចេកវិទ្យាសព្វថ្ងៃនេះទេ ព្រោះសព្វថ្ងៃនេះអ្នក អាចមានឱកាសប្រើប្រាស់ប្រព័ន្ធពហុបច្ចេកវិទ្យា។ ក្រុមហ៊ុន Logitech គិតថាក្រុមហ៊ុនគួរធ្វើអ្វីម្យ៉ាង ឱ្យបានសមស្របនឹងភាពជឿនលឿននេះ ដោយបំពាក់បច្ចេកវិទ្យាថ្មី នៅលើផលិតផល Mouse ថ្មីរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនកំពុងណែនាំពីផលិតផលថ្មី MX Master 2S (រូបខាងឆ្វេង) និង MX Anywhere 2S ដែលផលិតផលទាំងពីរនេះ គាំទ្រជាមួយកម្មវិធី Flow Software ថ្មី ដែលនឹងអនុញ្ញាតិឱ្យអ្នកបញ្ជារ កុំព្យូទ័របានបីគ្រឿង ជាមួយ Mouse តែមួយ។ អ្នកក៏អាចប្រើប្រាស់ឧបករណ៍តែមួយនេះ សម្រាប់ចម្លងឯកសារពីកុំព្យូទ័រមួយ ទៅកុំព្យូទ័រមួយទៀតផងដែរ ដូច្នេះវាអាចក្លាយជាអត្ថប្រយោជន៍បើសិនជា អ្នកចង់ផ្ទេរឯកសារទៅកាន់កុំព្យូទ័រយួរដៃរបស់អ្នក មុនពេលអ្នកចាកចេញពីការិយាល័យ។

ប្រាកដណាស់ថា Mouse មិនគ្រាន់តែប្រើប្រាស់សម្រាប់បម្រើការជាមួយកម្មវិធីប៉ុណ្ណោះទេ។ ម៉ូដែល MX ទាំងពីរបានផ្តល់នូវការវិវត្តដ៏ធំមួយ ជាក់ស្តែងវាប្រែក្លាយពី Mouse 1,600DPI ទៅ ជា 4,000 DPI ហើយអ្នកនឹងទទួលបានថាមពលថ្មមានថាមពលកាន់តែយូរ ដែលក្រុមហ៊ុនអះអាងថាអាចប្រើប្រាស់បានរហូតដល់ 70 ថ្ងៃ នៃរយៈពេលប្រើប្រាស់ពេញលេញ ជាមួយនឹងការសាកថ្មម្តង។

ភាពខុសប្លែកនៃម៉ូដែល MX ទាំងពីរ គឺទីកន្លែងដែលអ្នកប្រើប្រាស់ពួកវា។ Master 2S ត្រូវបានបង្កើតសម្រាប់កុំព្យូទ័រលើតុ ជាមួយនឹងរូបរាងរចនាឡើង ផ្តល់នូវការកាន់ក្តាប់ដ៏ងាយស្រួល ធំទូលាយ និងប្រើប្រាស់បច្ចេកវិទ្យា Speed-Adaptive សម្រាប់ការអូសចុះឡើង។ រីឯ Anywhere S2 គឺប្រើប្រាស់សម្រាប់កុំព្យូទ័រចល័ត ឬកុំព្យូទ័រយួរដៃ និងមិនមានមុខងារកាន់ក្តាប់ងាយស្រួល និងបច្ចេកវិទ្យា អូសចុះឡើងដូច Master 2S ទេ។

ផលិតផលទាំងពីរនេះនឹងបង្ហាញខ្លួន លើទីផ្សាក្នុងខែមិថុនានេះ ជាមួយជម្រើសបីពណ៌គឺ ខ្មៅ ស និង ខៀវ។ MX Anywhere S2 នឹងមានតម្លៃប្រមាណ $80 ដុល្លារក្នុងមួយគ្រឿង ហើយ Master S2 មានតម្លៃកាន់តែខ្ពស់គឺ $100។ ជាក់ស្តែង អ្នកមិនចាំបាច់ចំណាយថវិកាច្រើនលើ Mouse តម្លៃថ្លៃ ដើម្បីប្រើប្រាស់កម្មវិធី Flow ទេ។ អ្នកមានជម្រើសផលិតផលដូចជា M585 និង M590 ដែលផ្តល់នូវការបញ្ជារស្រដៀងគ្នា និងមានតម្លៃត្រឹមតែ $40 ប៉ុណ្ណោះ។ ប៉ុន្តែបើសិនជាអ្នកកំពុងស្វែងរកឧបករណ៍ ដែលមានសមត្ថភាពច្រើនយ៉ាង ជាពិសេសអាចប្រើប្រាស់ជាមួយប្រព័ន្ធពហុកុំព្យូទ័រ ផលិតផលថ្មីទាំងពីរនេះ ជាជម្រើសដ៏ប្រសើរសម្រាប់អ្នក។

Logitech-Mx-Mouse-Tomnerb-01

Logitech-Mx-Mouse-Tomnerb-02

អត្ថបទអ្នកចង់អាន

Janus One ទូរស័ព្ទដៃ ដែលសាកថ្មម្តងប្រើបាន 3ខែ!

ដោយ: ដាលីស 11 PM, Thursday, 03 Mar, 2016

ទោះជា​ស្មា​ត​ហ្វូ​ន​ ក្នុងពេល​បច្ចុប្បន្ននេះ​មាន Feature ពិសេសៗជាច្រើន​មែន តែបើ​ឱ្យ​យើង​ជ្រើស​រើសយក​ទូរស័ព្ទដៃ​ឱ្យ​ល្អបំផុត​ ក្នុង​ផ្នែក​ណាមួយ​នោះ ...

របស់ ១១ យ៉ាង ដែលចោរពេញនិយម ពេលអ្នកចតឡាន

ដោយ: ស. លីង 7 PM, Saturday, 10 Jun, 2017

ម្ចាស់រថយន្តភាគច្រើនជឿជាក់ថា ការចតរថយន្តនៅក្នុងចំណតផ្សារ ចំណតសណ្ឋាគារ ចំណតភោជនីយដ្ឋាន ដែលមានអ្នកយាម គឺមានសុវត្ថិភាពចំពោះរថយន្ត និងសម្ភារក្នុងនោះមួយ...

Vivo ប្រកាស ទូរស័ព្ទ Nex 3 5G នឹងមានអេក្រង់កោងទឹកជ្រោះ ជាមួយនឹងកាមេរ៉ាទំហំ 64មេហ្គាភិចស៊ែល និងប៊ូតុងនិមិ្មត

ដោយ: ភារុន 10 AM, Wednesday, 18 Sep, 2019

បន្ទាប់ពីការបែកធ្លាយព័ត៌មានចចាមអារាមអស់ជាច្រើនខែមក ទីបំផុតទូរទស្សន៍ Nex 3 របស់ Vivo បានចេញជាផ្លូវការហើយ។ ដូចគ្នានឹងអ្វីដែលអតិថិជនបានរំពឹងទុកថា មុខង...

ហ្គេម Monster Hunter នឹងមកដល់ Nintendo Switch

ដោយ: ដួងច័ន្ទ 5 PM, Saturday, 27 May, 2017

ម៉ាស៊ីនហ្គេម Nintendo Switch ទើបនឹងសហការជាមួយក្រុមហ៊ុនភាគីទីបីធំមួយ គឺ Capcom។ ពួកគេបានប្រកាសថា នឹងនាំមកនូវហ្គេម Monster Hunter XX មកកាន់ប្រព័ន្ធហ្...

Tomnerb.Com - YouTube Channel