ចូលចិត្តទំនើប

Logitech បានបង្កើត Keyboard ហ្គេមចុងក្រោយបង្អស់ ជាមួយតួអង្គ Esports

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 14 Mar, 2017

ក្រុមហ៊ុន Logitech កំពុងដាក់បង្ហាញពីក្តារចុច Logitech G Pro Mechanical Gaming ដែលវាត្រូវបានបង្កើតឡើង ដោយមានកិច្ចសហការជាមួយតួអង្គ Esport កំពូលៗ។ ក្តារចុចនេះមានមុខងារ ខ្ពស់ផ្តោតសំខាន់លើការលេងហ្គេម ដែលមិនមានប៊ូតុងលេខទាំង ១០នៅជំហៀងទេ។ វាត្រូវបានបង្កើតឡើង ដើម្បីក្លាយជាអ្នកប្រកួតប្រជែងអាជីព។ វាមានបំពាក់មុខងារពិសេសរបស់ Logitech គឺ Romer-G ដែលផ្តល់ល្បឿនប្រតិបត្តិការលឿន ជាងក្តារវាយអត្ថបទធម្មតា ២៥% ដែលមាននៅក្នុង ការច្នៃម៉ូតដែលផ្តល់នូវការបំពេញមុខងារ ដ៏ស្ងប់ស្ងាត់។ វាក៏មានបំពាក់ប្រព័ន្ធផ្តាច់ខ្សែ ដែលធ្វើឱ្យមាន ភាពងាយស្រួលក្នុងការផ្លាស់ប្តូរទីតាំង ជាមួយអំពូលផ្លាស់ប្តូរពណ៌ ក្រហម បៃតង ខៀវ និងមានអង្គចងចាំនៅលើវារួចជាស្រេច។

លោក Ujesh Dasai អនុប្រធាន និងជាអ្នកចាត់ការទូទៅរបស់ Logitech G បានថ្លែងថា «អត្តពលិក Esport មានលក្ខណៈទំរើស និងទាមទារច្រើន។ យើងបានផ្តល់ដល់ពួកគេនូវការចូលដំណើរការក្នុងឧបករណ៍គំរូរបស់ក្រុមហ៊ុន តាំងពីការចាប់ផ្តើមដំបូង និងជាញឹកញាប់ និងអនុញ្ញាតឱ្យ ពួកគេធ្វើអ្វីតាមចិត្តរបស់ពួកគេ។ ជាលទ្ធផល ក្តារចុច Pro Gaming ជាមួយនឹងសមត្ថភាពលឿនបំផុត ការផលិតដែលមានអាយុកាលវែង ការកាត់បន្ថយប៊ូតុងលេខ និងងាយស្រួលយកតាមខ្លួន។ បើអ្នកជាអ្នកលេងហ្គេមជំនាញ នេះជាក្តារចុចដ៏សក្តិសមសម្រាប់អ្នក»។

អ្នកលេងហ្គេមជំនាញម្នាក់បាននិយាយថា វាជាក្តារចុចដ៏អស្ចារ្យមួយ។ វាមានទំហំតូច និងមានសមត្ថភាពខ្ពស់។ វាអាចឱ្យគាត់សន្សំសំចៃទំហំទីតាំង នៅលើតុបានកាន់តែច្រើន។ វាមិនត្រឹមតែល្អ និងមានសមត្ថភាពខ្ពស់ប៉ុណ្ណោះទេ វាថែមទាំងងាយស្រួលប្រើប្រាស់ សម្រាប់ការវាយអក្សរផងដែរ។

ក្តារចុច Pro Mechanical Gaming ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការយកជាប់តាមខ្លួន និងផ្តល់ទីតាំងកាន់តែទូលាយ សម្រាប់ការធ្វើចលនា Mouse។ ក្តារចុចនេះផលិតឡើងពីបន្ទះដែក នៅផ្នែកខាងខ្នង បន្ថែមលំនឹង និងកាន់តែរឹងមាំសម្រាប់ការកំសាន្ត។

វាមានរន្ធភ្ជាប់ Micro-USB ដើម្បីធានាថាខ្សែភ្ជាប់មិនបែកបាក់ នៅចំណុចភ្ជាប់ នៅពេលវាត្រូវប៉ះទង្គិចនៅក្នុងកាបូបស្ពាយ និងការដាក់តាមខ្លួន។ វាក៏មានសមត្ថភាពផ្តល់ភាពងាយស្រួល និងទំនុក ចិត្តក្នុងការភ្ជាប់ទិន្នន័យ។ ជាមួយនឹងការប្រើប្រាស់ ជម្រើស Logitech Gaming Software អ្នកអាចជ្រើសរើស និងកំណត់ពីពន្លឺគ្រាប់ចុចរៀងៗខ្លួន ជាមួយពណ៌ច្រើនជាង ១៦.៨ លានពណ៌ និង រក្សាលំនាំចង្វាក់ភ្លើង នៅលើអង្គចងចាំ ដូច្នេះវាអាចប្រើប្រាស់បាន នៅពេលអ្នកធ្វើការប្រណាំងប្រជែង។

ក្តារចុច Logitech G Pro Mechanical Gaming ត្រូវបានរំពឹងថា នឹងចេញលក់លើទីផ្សារលើពិភព លោកនៅក្នុងខែមីនា ឆ្នាំនេះ ដែលមានតម្លៃប្រមាណ ១៣០ ដុល្លារ។

Logitech-Keyboard-01

អត្ថបទអ្នកចង់អាន

Google និយាយថាខ្លួននឹងប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញ នៅក្នុងផលិតផល Hardware ទាំងអស់របស់ខ្លួន នៅឆ្នាំ 2022!

ដោយ: ភារុន 9 AM, Thursday, 08 Aug, 2019

ថ្ងៃនេះក្រុមហ៊ុន Google បានអះអាងថានឹងបញ្ចូលវត្ថុធាតុដើមកែច្នៃឡើងវិញ នៅក្នុងផលិតផលឆ្នាំ 2022 ទាំងអស់របស់ខ្លួន។ ហើយថ្មីៗនេះផ្នែក Hardware រួមមាន៖ ទូរ...

ម៉ាកទូរសព្ទដៃ ប្រណិតទាំង 10

ដោយ: ដួងច័ន្ទ 7 PM, Thursday, 28 Sep, 2017

ទំនើប សូមណែនាំពីម៉ាក់ទូរសព្ទប្រណិតៗ តម្លៃខ្ពស់កប់ពពក ជាទូរសព្ទដាំពេជ្រ មានប៊ូតុងធ្វើ ពីគ្រី ស្តាល់ ជាដើម។ ចង់ដឹងថាទូរសព្ទប្រណិតទាំងនោះមានអ្វីពិសេសខ...

ព័ត៌មានបែកធ្លាយពី Galaxy S10 Plus

ដោយ: ដួងច័ន្ទ 1 PM, Monday, 03 Dec, 2018

ក្រុមហ៊ុន Samsung មានគម្រោងបញ្ចេញលក់ទូរសព្ទ Galaxy S10 ជាក្រុមជាច្រើនគ្រឿង រាប់ចាប់ពីទូរសព្ទកម្រិតទាប ទៅទូរសព្ទកម្រិតស្តង់ដា ប្រើប្រាស់រយៈពេលយូរ រហ...

Mitsubishi Grand Lancer ២០១៨ បោះពួយចូលទីផ្សារចិន និងតៃវ៉ាន់

ដោយ: ស. លីង 10 PM, Friday, 05 May, 2017

រថយន្ត Lancer របស់ជប៉ុនបានលាចាកលោកទៅហើយ ប៉ុន្តែ Mitsubishi មិនព្រមបោះបង់ចោលឡើយ ជប៉ុននៅតែបន្តបង្កើតជំនាន់ថ្មីរបស់ Lancer គឺ Grand Lancer។ តាមប្រភពព័...

Tomnerb.Com - YouTube Channel