ចូលចិត្តទំនើប

ម៉ាស៊ីនបោកគក់ LG កាន់តែធំ កាន់តែទំនើប

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 13 Mar, 2019

ថ្ងៃនេះគេហទំព័រទំនើប សូមបង្ហាញមិត្តអ្នកអានទាំងអស់នូវផលិតផលម៉ាស៊ីនបោកគក់ពីក្រុមហ៊ុន LG ម៉ូដែល T2518SSAK ដែលមានសមត្ថភាពបោកគក់សម្លៀកបំពាក់បានរហូតដល់ 18Kg និងបំពាក់ជាមួយបច្ចេកវិទ្យាដ៏ទំនើប សក្តិសមបំផុតសម្រាប់គេហដ្ឋានទាន់សម័យ។ ចង់ដឹងថាម៉ាស៊ីនបោកគក់មួយនេះមានចំណុចពិសេសអ្វីខ្លះ សូមអានអត្ថបទខាងក្រោម។
បច្ចេកវិទ្យា Turboshot
មុខងារ WaveForce និង Jet Spray ដ៏ខ្លាំង សហការគ្នាយ៉ាងប្រសើរ និងពោរពេញដោយសមតុល្យ សម្រាប់បញ្ចេញនូវសមត្ថភាពបោកគក់សម្លៀកបំពាក់យ៉ាងខ្លាំងក្លា ផ្តល់នូវការបោសសម្អាតកាន់តែស្អាត។ ទាំងនេះជាគុណសម្បត្តិរបស់ម៉ាស៊ីន Inverter Direct Drive ដ៏ពិសេសរបស់ LG។

ការរចនាម៉ូដដ៏វិចិត្រ
ម៉ាស៊ីនបោកគក់នេះត្រូវបានផលិតឡើង ជាមួយនឹងការរចនាម៉ូដដ៏ប្រណិត រួមជាមួយគំនិតច្នៃប្រឌិតនៃការរចនាម៉ូដ ជួយឱ្យម៉ាស៊ីនបោកគក់ដំណើរការបានកាន់តែយូរ ធានាផ្តល់ជូនអតិថិជន នូវភាពងាយស្រួល និងសុវត្ថិភាព ខណៈដែលវាផ្តល់ឱ្យនូវមុខងារបោកគក់ដ៏មានប្រសិទ្ធភាព និងបង្កប់ដោយគំនិតច្នៃប្រឌិតខ្ពស់។

មុខងារបោកគក់ 6 Motion DD
អ្នកនឹងរីករាយក្នុងការបោកគក់ជាមួយម៉ាស៊ីនបោកគក់ LG មួយនេះ ដោយគ្រាន់តែធ្វើការជ្រើសរើសកម្មវិធីសម្រាប់ការបោកសម្អាតសម្លៀកបំពាក់ នោះមុខងារបោកគក់ 6 Motion Direct Drive នឹងធ្វើចលនាធុងបោកគក់ក្នុងទិសដៅខុសៗគ្នា សម្រាប់ការថែរក្សាសាច់ក្រណាត់បានល្អបំផុត។ ប្រព័ន្ធបោកគក់នេះផ្តល់នូវការធ្វើចលនាបោកគក់ 6 ប្រភេទ និងគ្រប់គ្រងល្បឿនបង្វិល ហើយការបង្វិលធុងបោកគក់ទៅឆ្វេង និងទៅស្តាំ ធ្វើឱ្យការបំពេញមុខងារបោកគក់កាន់តែប្រសើរ អនុញ្ញាតឱ្យការបោកគក់ប្រព្រឹត្តទៅបានជាមួយគ្រប់ប្រភេទសាច់ក្រណាត់ និងមិនធ្វើឱ្យសាច់ក្រណាត់មានស្នាមខ្ទេច និងការបំផ្លាញកាន់តែតិច។

ម៉ាស៊ីន Inverter Direct Drive
LG បានធ្វើការពង្រឹងសមត្ថភាពម៉ាស៊ីន Direct Drive ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់។ ម៉ាស៊ីន Direct Drive ដែលទទួលបានការពង្រឹងសមត្ថភាព មានសមត្ថភាពបោកគក់កាន់តែប្រសើរជាងមុន ធានានូវការបោកគក់កាន់តែស្អាត កាន់តែមានសុវត្ថិភាព និងកាន់តែមានទំនុកចិត្ត។

បច្ចេកវិទ្យាកម្តៅ Spa Steam

ទឹកក្តៅឧណ្ឌៗអាចជួយរំលាយម្សៅសាប៊ូបោកគក់បានកាន់តែប្រសើរ និងបង្កើនគុណភាពនៃការបោកគក់។ ម៉ាស៊ីនកម្តៅបំពាក់នៅខាងក្រោមធុងបោកគក់ខាងក្នុងម៉ាស៊ីន អាចបង្កើនសីតុណ្ហភាពទឹកបានពី 46-60 អង្សារសេ។ ដូច្នេះវាអាចបោកសម្អាតសមាសភាពធ្វើឱ្យប្រតិកម្មនៅលើស្បែក និងស្នាមប្រឡាក់ខ្លាំងនៅលើសម្លៀកបំពាក់ បានកាន់តែស្អាតជាងទឹកត្រជាក់។

មុខងារ Tub Clean+
នេះជាមុខងារផ្តល់នូវការលាងសម្អាតធុងបោកគក់ ដោយធ្វើការបង្វិលទឹកមានកម្តៅ 60 អង្សារ សេ នៅក្នុងធុង អាចលាងជម្រះធាតុកង្វក់ និងមេរោគ ចេញពីគ្រប់ជ្រុងនៅក្នុងម៉ាស៊ីនបោកគក់ រួមទាំងកន្លែងកន្លែងដែលអ្នកមិនអាចមើលឃើញ។ មុខងារលាងសម្អាតធុងផ្តល់នូវការសម្លាប់មេរោគបានរហូតដល់ 99% ដើម្បីជួយឱ្យការបោកគក់សម្លៀកបំពាក់បានកាន់តែស្អាត។

ធុងបោកគក់ធ្វើពីអ៊ីណុកសុទ្ធ
ធុងសម្អាតនៅក្នុងម៉ាស៊ីនបោកគក់នេះ ផលិតពីអ៊ីណុកសុទ្ធ ដែលជួយឱ្យការគ្រប់គ្រងការកើតឡើងនេះបាក់តេរីបានកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាងធុងបោកគក់ដែលផលិតពីផ្លាស្ទិចកែច្នៃ។ លទ្ធផលចេញពីការការពារការកើតឡើងនៃបាក់តេរីនេះ ត្រូវបានធានាអះអាងដោយការធ្វើតេស្ត Intertek ដែលអាចលាងជម្រះបាក់តេរីចង្រៃបាន 90% ដោយធ្វើការការពារការចាក់ឬសគល់នៃបាក់តេរី។

សមត្ថភាពបោកគក់កាន់តែធំ
ជាមួយនឹងកន្លែងបោកគក់កាន់តែធំទូលាយ ធុងបោកគក់ដែលអាចបោកគក់សម្លៀកបំពាក់បានរហូតដល់ 18Kg នេះអនុញ្ញាតឱ្យអ្នកអាចលាងសម្អាតសម្លៀកបំពាក់បានកាន់តែច្រើននៅក្នុងការបោកគក់មួយលើក ឬលាងសម្អាតសម្លៀកបំពាក់ ឬក្រណាត់ធំៗ ដូចជា ភួយ និងវាំងននបាននៅក្នុងគេហដ្ឋានដោយផ្ទាល់។

មុខងារ Jet Spray
នៅក្នុងអំឡុងពេលវគ្គលាងជម្រះ ទឹកស្អាតបាញ់ចេញដោយផ្ទាល់ទៅលើសម្លៀកបំពាក់តាមក្បាលទុយោ Jet Spray Nozzle ហើយទឹកស្អាតនឹងបាញ់បាចសាចពេញលើសម្លៀកបំពាក់ ខណៈដែលធុងបោកគក់ត្រូវបានបញ្ចូលទឹកជាបន្តបន្ទាប់។

បច្ចេកវិទ្យា SmartThinQ
បច្ចេកវិទ្យា SmartThinQ ធ្វើឱ្យម៉ាស៊ីនបោកគក់នេះស្ថិតនៅលំដាប់កំពូល ក្នុងចំណោមប្រភេទម៉ាស៊ីនបោកគក់ដូចគ្នា។ មុខងារឆ្លាតវៃទាំងនេះនឹងអនុញ្ញាតឱ្យអ្នកប្រតិបត្តិការ ឬគ្រប់គ្រងដំណើរការបោកគក់បានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ អ្នកអាចតាមដានកម្រិតថាមពលដែលម៉ាស៊ីនប្រើប្រាស់ ឬប្រើប្រាស់កម្មវិធី Cycle Download ដើម្បីបន្ថែមមុខងារបោកគក់ដែលធ្វើនឹងអភិវឌ្ឍន៍ថ្មី ក្នុងអំឡុងពេលនៃការបោកគក់បានថែមទៀតផង៕

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

ណែនាំពីកង់ឆ្លាតវៃ Buzzard

ដោយ: ដួងច័ន្ទ 8 PM, Saturday, 23 Sep, 2017

ថ្ងៃនេះ ទំនើប សូមទាញអារម្មណ៍អ្នកចេញពីមាតិកា Smartphone, Smarthome និងឧបករណ៍អេឡិចត្រូនិចដទៃទៀត ហើយមកស្គាល់សម្ភារៈឆ្លាតវៃថ្មីមួយ ប្រភេទនោះគឺ Smart Bi...

តោះ! មកស្គាល់ 6 កម្មវិធីឌីហ្សាញនៅក្នុងគេហដ្ឋានដ៏ល្អបំផុត ដែលអ្នកមិនគួរមើលរំលង!

ដោយ: ភារុន 9 AM, Wednesday, 27 Mar, 2019

ការឌីហ្សាញផ្នែកខាងក្នុងគេហដ្ឋាន គឺជាភារកិច្ចមួយ ដែលមិនងាយស្រួលឡើយដូចជា៖ ជ្រើសរើសពណ៌សម្រាក់ឌីគ័រនៅលើជញ្ចាំង ឬការរៀបចំតុបតែងនៅខាងក្នុងគេហដ្ឋាន ដើម្បី...

មានអ្វីថ្មីនៅក្នុង iOS 11.1.2?

ដោយ: ដួងច័ន្ទ 10 AM, Sunday, 10 Dec, 2017

ក្រុមហ៊ុន Apple ទើបនឹងបញ្ចេញ iOS ជំនាន់ថ្មី 11.1.2 សម្រាប់ទូរសព្ទ iPhone, iPad និង iPod Touch។ ក្រុមហ៊ុន Apple មិនបានបញ្ចេញ iOS 11.1.2 beta សម្រាប់...

កំពូលម៉ាស៊ីនថតរូប ផ្តិតភ្លាមៗ ទាំង ១១

ដោយ: ដួងច័ន្ទ 7 PM, Thursday, 16 Mar, 2017

សម័យកាលបច្ចុប្បន្ន ជាសម័យកាលទាន់សម័យ និងជឿនលឿន។ បច្ចេកវិទ្យា ត្រូវតែធ្វើការអភិវឌ្ឍន៍ឱ្យបានខ្លាំងក្លា ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ដែលតែងច...

Tomnerb.Com - YouTube Channel