ចូលចិត្តទំនើប

តោះ! មកស្គាល់ ពីតិចនិចស្តាប់តន្ត្រី ឬ ចម្រៀងនៅលើ YouTube ដោយបិទអេក្រង់

ដោយ: ភារុន 9 AM, Tuesday, 02 Apr, 2019

អ្នកប្រើប្រាស់ស្មាតហ្វូន ដែលប្រើប្រាស់ប្រព័ន្ធ Android នាពេលឥឡូវកំពុងទទួលបានភាពរីករាយ ដោយសារតែក្រុមហ៊ុន Google បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនទាំងនេះ អាចស្តាប់តន្ត្រី នៅលើ YouTube ដោយបិទអេក្រង់បាន។ គេហទំព័រ YouTube គឺជាវេទិកាមួយ សម្រាប់បង្ហាញមាតិកាវីដេអូ ដែលផ្តល់នូវភាពខុសៗគ្នានៃវីដេអូដ៏សម្បូរបែប ដែលអ្នកប្រើប្រាស់ជាច្រើនអាចស្តាប់តន្រ្តី ឬចម្រៀងដែលពួកគេចូលចិត្ត។ ប៉ុន្តែប្រសិនបើអ្នកមិនអាចស្វែងរកបទចម្រៀង ដែលអ្នកចង់ស្វែងរកនៅក្នុង Music Streaming Applications នៅក្នុង YouTube ដូចជា Spotify ទេនោះ ប៉ុន្តែ YouTube អាចបំពេញបំណងរបស់អ្នកបាន ដោយផ្តល់ឱ្យនូវការស្តាប់តន្រ្តី ដោយបិទអេក្រង់ទូរស័ព្ទស្មាតហ្វូន និង Tablet …។

ដើមឡើយ YouTube មិនអាចផ្តល់ការស្តាប់តន្ត្រី ឬ ចម្រៀង ដោយអេក្រង់ត្រូវបានបិទនោះទេ ដែលនេះជាមូលហេតុធ្វើឱ្យអ្នកប្រើប្រាស់ទាំងឡាយ មិនសូវសប្បាយចិត្ត ហើយវាមិនត្រឹមតែធ្វើឱ្យថាមពលថ្មនៃទូរស័ព្ទរបស់ប្រើប្រាស់អស់ច្រើននោះទេ ថែមទាំងផ្តល់បទពិសោធន៍ មិនងាយស្រួលដល់អ្នកប្រើប្រាស់ ឧទាហរណ៍៖ អ្នកប្រើប្រាស់ស្ទើរតែ មិនអាចដាក់ទូរស័ព្ទរបស់ខ្លួនចោលនៅក្នុងហោប៉ៅ ឬក៏ ត្រូវចាំបាច់ចុចប៊ូតុងនៅលើអេក្រង់ជានិច្ច ដើម្បីកុំឱ្យការស្តាប់តន្រ្តី ឬចម្រៀងរបស់អ្នក ត្រូវបានផ្អាកដំណើរការ។

ប៉ុន្តែឥឡូវនេះ Application «Black Screen for life» សម្រាប់ប្រព័ន្ធ Android ដែលនាំមកដោយ Google បានមកសង្រ្គោះស្ថានភាពនេះហើយ ដោយវាបានទៅរារាំង អេក្រង់ទូរស័ព្ទរបស់អ្នក តាមរយៈការប្រើប្រាស់ Proximity Sensor ។ ជាធម្មតា ខណៈពេលដែលទូរស័ព្ទត្រូវបានចាក់សោរអេក្រង់ ការបង្ហាញក៏ត្រូវបានបិទផងដែរ នោះមានន័យថានៅពេលអ្នកកំពុងចាក់សោរទូរស័ព្ទ ពេលនោះតន្រ្តី ឬ ចម្រៀង ដែលកំពុងចាក់នឹងត្រូវផ្អាកដំណើរការភ្លាម។ ដូចនេះ អ្វីដែលអ្នកត្រូវធ្វើ នោះគឺការគ្របដណ្តប់លក្ខណៈពិសេស ចាប់សញ្ញា ឬ Proximity Sensor ដែលមានទីតាំងស្ថិតនៅផ្នែកខាងលើ នៃទូរស័ព្ទរបស់អ្នក។ ហើយវាក៏នឹងដំណើរការ ទោះបីជាអ្នកដាក់ទូរស័ព្ទចោលនៅក្នុហោប៉ៅ ឬ បិទអេក្រង់។

ប៉ុន្តែវាទំនងជាមិនមែនជាវិធីដ៏ល្អបំផុតទេ ប៉ុន្តែវាក៏នៅតែដំណើរការបានផងដែរ។ ម្យ៉ាងទៀត Application នេះ ក៏ផ្តល់ឱ្យនូវសុវត្ថិភាពផងដែរ ដោយមិនចាំបាច់មានការគាំទ្រនូវលក្ខណៈពិសេសរបស់ប្រព័ន្ធប្រតិបត្តិការ Android ឡើយ។ សម្រាប់កម្មវិធី «Black Screen for Life» នេះអ្នកអាចដោនឡូតយកមកប្រើប្រាស់បានពី Google Play Store ឥឡូវនេះ។

អត្ថបទអ្នកចង់អាន

MacBook Air ថ្មីជាមួយអេក្រង់ Retina

ដោយ: ដួងច័ន្ទ 8 AM, Monday, 05 Nov, 2018

ក្រុមហ៊ុន Apple បាននាំយកផលិតផល MacBook Air ត្រឡប់មកវិញហើយ ជាមួយការប្រកាសអំពីការវិវត្តថ្មី សម្រាប់ Laptop ដ៏ស្តើងរបស់ក្រុមហ៊ុន ដែលឱកាសនេះត្រូវបានរងច...

Mazda CX-3 ស៊េរីឆ្នាំ 2018 រំលេចរូបរាងដ៏ទាក់ទាញ

ដោយ: ដួងច័ន្ទ 6 PM, Monday, 05 Feb, 2018

រថយន្ត Mazda កូនកាត់មានទំហំដ៏តូចបំផុត ផលិតឡើងក្នុងគោលបំណងបង្ហាញពីភា ពលេច ធ្លោខុសពីម៉ូដែលរថយន្តដទៃទៀត របស់គូប្រជែងក្នុងទីផ្សា ដោយនាំមកជូននូវរថយន្ត ដ...

ក្រុមហ៊ុន Samsung ផលិតអេក្រង់ Monitor ភ្លោះ ដ៏ធំសម្បើម

ដោយ: ដួងច័ន្ទ 8 PM, Monday, 10 Apr, 2017

ក្រុមហ៊ុន Samsung កំពុងផលិតអេក្រង់ សម្រាប់ការទស្សនាម៉ូដែលថ្មី ដើម្បីជំនួស Monitor ភ្លោះ ដែលហួសសម័យ ហើយវាពិតជាមានទំហំធំអស្ចារ្យ។ ក្រុមហ៊ុនបានរាយការណ...

Laptop សម្រាប់ក្មេងៗ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Nov, 2017

សព្វថ្ងៃនេះ កុមារអាយុត្រឹម 3 ឆ្នាំ ភាគច្រើនមាន Tablet ផ្ទាល់ខ្លួនមួយរួចស្រេចហើយ។ ដូច្នេះនៅពេលពួកគេឈានដល់វ័យសិក្សា ពួកគេប្រាកដជាត្រូវការកុំព្យូទ័រយួ...

Tomnerb.Com - YouTube Channel