ការអាប់ឌែតអេក្រង់ UltraFine 5K ពី LG នឹងអាចធ្វើការជាមួយនឹង iPad Pro
ក្រុមហ៊ុន LG បានប្រកាសនូវកំណែអាប់ឌែតនៅលើអេក្រង់ UltraFine 5K ទំហំ 27-inch ហើយវាបានក្លាយជាម៉ូនីទ័រមួយ ដែលក្រុមហ៊ុន Apple បានអនុម័តថា វាគឺជាជម្រើសដ៏ល្អបំផុត។ លក្ខណៈពិសេសនៃអេក្រង់នេះ គឺវាជួយជម្រុញថាមពលបញ្ជូនរហូតដល់ 94វ៉ាត់ ព្រមជាមួយនឹងការតភ្ជាប់ជាមួយនឹងរន្ធ USB-C និង Thunderbolt 3 នោះមានន័យថា វានឹងអាចដំណើរការជាមួយនឹង iPad Pro 2018 ដែលមានរន្ធ USB-C។ ប៉ុន្តែ ឥឡូវនេះសម្រាប់ការតភ្ជាប់វាជាមួយនឹង MacBook Pro ជំនាន់ថ្មី វានៅមិនទាន់អាចដំណើរការបានទេ រយៈពេលប៉ុន្មានខែនេះ។
អេក្រង់ UltraFine របស់ក្រុមហ៊ុន LG ផ្តល់ជូននូវកម្រាស់កាន់តែស្តើង ព្រមទាំងទទួលបានការគាំទ្រពីលក្ខណៈពិសេស macOS រួមទាំងអាចបញ្ចូល True Tone ខណៈពេលតភ្ជាប់ជាមួយនឹងកុំព្យូទ័រយួរដៃ ដែលមានភាពត្រូវគ្នា។ ប៉ុន្តែ វាមិនមែនជាជម្រើសល្អ ក្នុងការតភ្ជាប់ជាមួយនឹងកុំព្យូទ័រ ដែលប្រើប្រាស់ Window ពីព្រោះ វាមិនទាន់មានការគ្រប់គ្រងត្រឹមត្រូវនៅឡើយ។
ម្យ៉ាងទៀត ថ្មីៗនេះ ក្រុមហ៊ុន LG ក៏បានធ្វើការណែនាំ Version ថ្មីទំហំ 24-inch នោះគឺអេក្រង់ UltraFine 4K ដែលធំជាងម៉ូនីទ័រទំហំ 21.5-inch ស៊េរីមុន ប៉ុន្តែវាមាន Resolution ទាបជាងអេក្រង់ UltraFine 5K ។ ប៉ុន្តែ យ៉ាងហោចណាស់ វាក៏នៅតែជាជម្រើសដ៏ល្អមួយផងដែរ សម្រាប់ការប្រើតភ្ជាប់ជាមួយនឹង ផលិតផលរបស់ Apple។ សម្រាប់ម៉ូនីទ័រពីរម៉ូដែលនេះ អ្នកអាចរកបាននៅលើ Apple Store និងវិបសាយរបស់ Apple ៕