កម្មវិធីឆ្លាតវៃ ឬ Smart Home App របស់ LG បន្ថែមការគ្រប់គ្រងសំឡេង តាមរយៈជំនួយការ Google
កម្មវិធីរបស់អ្នកផលិតឧបករណ៍ឆ្លាតវៃជាច្រើន នៅតែតម្រូវឱ្យអ្នកប្រើប្រាស់ចុចប៊ូតុង ដើម្បីគ្រប់គ្រងឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះរបស់អ្នក ប៉ុន្តែមិនមែនសម្រាប់ឧបករណ៍អេឡិចត្រូនិចរបស់ក្រុមហ៊ុន LG ទេ។ ដូច្នេះ វាត្រូវបានណែនាំឱ្យអំណាចនៃការបញ្ជាដោយសំឡេងរបស់ Google Assistant ទៅកាន់កម្មវិធី ThinQ (SmartThinQ) ដើម្បីធ្វើការបញ្ជាឧបករណ៍អេឡិចត្រូនិច ដែលបានតភ្ជាប់ទៅនឹងកម្មវិធី SmartThinQ ដូចជា៖ ចង្រ្កាន Oven, ទូរទឹកកក ឬ ម៉ាស៊ីនបោកគក់…ជាដើម។ ដូច្នេះ អ្នកប្រើប្រាស់ក៏អាចគ្រប់គ្រងបានទាំង តាមរយៈសំឡេង និងការប្រើម្រាមដៃចង្អុលចុចលើប៊ូតុង។ លើសពីនេះ អ្នកប្រើប្រាស់អាចពិនិត្យមើលពេលវេលាដ៏ពិតប្រាកដ ដែលនៅសល់នៅលើម៉ាស៊ីនបោកគក់ ខណៈពេល ដែលអ្នកប្រាប់ AC ឱ្យកំណត់សីតុណ្ហភាពថ្មី។
កម្មវិធីថ្មីនេះ នឹងអាចប្រើប្រាស់ជាលើកដំបូងនៅក្នុងប្រទេសកូរ៉េខាងត្បូងនាខែសីហានេះ ហើយសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសអាមេរិចខាងជើង នឹងបានទទួលបទពិសោធន៍នៃកម្មវិធីថ្មីនេះនៅត្រីមាសទី 4 នៃឆ្នាំ 2019 នេះ។ សម្រាប់អ្នកប្រើប្រាស់នៅប៉ែកអ៊ឺរ៉ុប នឹងត្រូវរង់ចាំរហូតដល់ឆ្នាំ 2020៕