ចូលចិត្តទំនើប

ទូរទឹកកកឆ្លាតវៃពី LG អាចផលិតទឹកកក ភ្លឺថ្លាដូចកញ្ចក់ សម្រាប់ស្រាក្រឡុក!

ដោយ: ភារុន 2 PM, Monday, 02 Sep, 2019

ក្រុមហ៊ុន LG បានដាក់បង្ហាញទូរទឹកកកឆ្លាតវៃ ដែលប្រើប្រាស់ប្រព័ន្ធ WiFi ដើម្បីជួយបង្វែរផ្ទះបាយដ៏គួរឱ្យធុញទ្រាន់របស់អ្នក ទៅជាផ្ទះបាយដ៏ទាន់សម័យ នោះគឺទូរទឹកកកបញ្ឈរ InstaView Door-in-Door ដែលមានសមត្ថភាពផលិត ទឹកកកភ្លឺថ្លាដូចកញ្ចក់ សក្តិសមសម្រាប់ភេសជ្ជៈគ្រប់មុខ ហើយអ្នកក៏នឹងអាចទទួលទឹកកកបានភ្លាមៗ ដោយមិនចាំបាច់រង់ចាំយូរដូចមុនផងដែរ។





ទូរទឹកកកដ៏ឆ្លាតវៃនេះ ត្រូវបានរចនាឡើងដោយមានភ្ជាប់មកជាមួយនឹងសមត្ថភាពបច្ចេកវិទ្យាផលិតទឹកកកចំនួនពីរ ដែលអាចផលិតបានទាំងដុំទឹកកកធម្មតា និងដុំទឹកកក រលាយយឺត នោះគឺបច្ចេកវិទ្យា Craft Ice™ ដែលត្រូវបានផ្តាច់មុខពីក្រុមហ៊ុន LG ។ បច្ចេកវិទ្យាដ៏ទំនើបនេះ អាចផលិតដុំទឹកកក «រលាយយឺត» បានដ៏ល្អឥតខ្ចោះ។ ដូច្នេះ អ្នកនឹងមិនចាំបាច់ភ័យខ្លាចថាភេសជ្ជៈដូចជាៈ កាហ្វេទឹកដោះគោ តែក្រូចឆ្មារ ស្រាក្រឡុក ឬ ភេសជ្ជៈដទៃទៀត នឹងឆាប់រលាយទឹកកក តទៅទៀតទេ។ តោះ! ប្រិយមិត្តអ្នកអានទាំងអស់ អាចទស្សនា បណ្តុំរូបភាពមួយចំនួននៃទូរទឹកកកដ៏ឆ្លាតវៃនេះ នៅក្នុងរូបភាពខាងលើនេះ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

ថៃ រៀបចំ Fast Auto Show Thailand ឆ្នាំ ២០១៧

ដោយ: ស. លីង 10 PM, Thursday, 25 May, 2017

ក្រុមហ៊ុន King of Auto Product បានប្រកាសថា ក្រុមហ៊ុននឹងរៀបចំពិធីផ្សព្វផ្សាយ និងលក់រថយន្ត ដោយមានទាំងរថយន្តថ្មី និងរថយន្តធ្លាប់ប្រើរួច។ ប្រធានចាត់ចែង...

LG ចេញលក់ទូរសព្ទម៉ូដែល X Venture

ដោយ: ដួងច័ន្ទ 10 PM, Thursday, 25 May, 2017

ក្រុមហ៊ុន LG Electronic នឹងចេញលក់ទូរសព្ទ X Venture ដែលជាទូរសព្ទថ្នាក់កណ្តាលចុងក្រោយបង្អស់នៃស៊េរី X សម្រាប់ការប្រើប្រាស់នៅខាងក្រៅ ដែលនឹងចាប់ផ្តើមលក់...

ក្រុមហ៊ុន Apple ទើបតែចែករំលែកអាថ៌កំបាំង នៃកាមេរ៉ារបស់ iPhone

ដោយ: ដួងច័ន្ទ 10 PM, Monday, 15 May, 2017

ដោយគ្រាន់តែអ្នកបានដឹង ពីវិធីប្រើប្រាស់កាមេរ៉ារបស់ iPhone និង វិធីថតវីដេអូន និងថតរូប Selfie បានល្អ មិនមានន័យថា អ្នកបានប្រើប្រាស់សមត្ថភាពដ៏អស្ចារ្យ រ...

Game Online ល្បីៗទាំង ១០ សម្រាប់ថ្ងៃបុណ្យ Christmas

ដោយ: ដួងច័ន្ទ 8 PM, Friday, 02 Dec, 2016

Christmas កំពុងឈានចូលមកដល់ហើយ។ ពេលវេលាដ៏រីករាយបំផុតប្រចាំឆ្នាំ មកដល់ឆាប់ៗនេះហើយ មកជាមួយនឹងក្លិនផ្លែប៉ោម ក្លិនដើមឈើអែម និងដើមស្រល់ ជាមួយនឹងកិច្ចសន្យ...

Tomnerb.Com - YouTube Channel