ចូលចិត្តទំនើប

បញ្ហានៃឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ LG ដែលបញ្ជាដោយប្រព័ន្ធ AI នឹងត្រូវបានដោះស្រាយ មុនពេលវាកើតឡើង!

ដោយ: ភារុន 9 AM, Saturday, 07 Sep, 2019

កាលពីដើមឆ្នាំនេះ អំឡុងពេលសន្និសីទសារព័ត៌មាននៅក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន LG បានលើកឡើងនូវករណី ដែលត្រូវបានព្យាករណ៍អំពីបញ្ហានៃឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលភ្ជាប់ជាមួយនឹងប្រព័ន្ធ AI ទាំងអស់ នឹងត្រូវបានដោះស្រាយមុនពេលព្រឹត្តិការណ៍ IFA 2019 មកដល់។ ហើយក្រុមហ៊ុន LG បានប្រកាសថាសេវាកម្មបម្រើអតិថិជនដ៏សកម្មរបស់ខ្លួន ក៏បានលើកឡើងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៌ផលិតផលអេឡិចត្រូនិចរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ CES ដែលត្រូវបានផ្សព្វផ្សាយទូទាំងបណ្តាប្រទេសនៅប៉ែក អ៊ឺរ៉ុបនៅក្នុងឆ្នាំនេះ មុននឹងពង្រីកទៅដល់អាមេរិចខាងជើង និងអាស៊ី នៅឆ្នាំ 2020។


ពិតណាស់ «ប្រព័ន្ធ AI» កំពុងមានវត្តមាន នឹងជាសេវាកម្មមួយ សម្រាប់បញ្ជាការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចដូចជា៖ ម៉ាស៊ីនបោកគក់ទ្វារមុខ និងទូរទឹកកកឆ្លាតវៃ…ភ្ជាប់ជាមួយនឹងសេវាកម្មអ៊ីនធឺណិត។ ហើយសេវាកម្មនេះ ក៏បង្កើតការណែនាំអំពីវិធីប្រើប្រាស់ កាន់តែប្រសើរឡើង ដោយបង្ហាញប្រាប់ម្ចាស់ឧបករណ៍អេឡិចត្រូនិច អំពីដំណោះស្រាយនៃបញ្ហារបស់ឧបករណ៍ ដ៏មានសក្តានុពល។ ម្យ៉ាងទៀត ក៏មានឧទាហរណ៍ដ៏ជាក់ស្តែងមួយ បានលើកឡើងផងដែរ ដូចជាការតាមដានការប្រែប្រួលសីតុណ្ហភាពនៅក្នុងទូរបង្កក ជាមួយនឹងការជូនដំណឹង ប្រសិនបើសីតុណ្ហភាពប្តូរទៅលើសពី 3 ដឺក្រេ។



ជាមួយនឹងបទពិសោធន៍ នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ដែលភ្ជាប់ដំណើរការដោយប្រព័ន្ធ ThinQ AI ដែលក្រុមហ៊ុន LG បានលើកឡើង ហើយទាក់ទិននឹងសមត្ថភាព ក្នុងការតំឡើង ឱ្យវាដំណើរការប្រព័ន្ធ AI នេះកាន់តែមានសុវត្ថិភាពខ្ពស់ជាងមុនថែមទៀត៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

Apple ប្រកាសពី MacBook Pro ថ្មី

ដោយ: ដួងច័ន្ទ 8 AM, Thursday, 30 May, 2019

ក្រុមហ៊ុន Apple បានធ្វើការ Update ថ្មីលើផលិតផល MacBook Pro ទំហំ 15 inch ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ 8-Core និង 6-Core ថ្មី និង MacBook Pro ទំហំ 1...

នេះជាផលិតផលផ្លូវការ ប្រើប្រាស់ជាគូនឹង Galaxy S9

ដោយ: ដួងច័ន្ទ 10 PM, Monday, 19 Mar, 2018

តើអ្នកកំពុងស្វែងរក ទូរសព្ទថ្មីមែនទេ? ជឿជាក់ថាទូរសព្ទ Galaxy S9 កំពុងស្ថិតនៅលំដាប់ខ្ពស់ជាងគេ។ វាជាផលិតផលទូរសព្ទចុងក្រោយបង្អស់របស់ Samsung ហើយវាតំណាង...

ទូរទស្សន៍ Samsung The Wall ទំហំយក្ស 146 inch

ដោយ: ដួងច័ន្ទ 10 PM, Saturday, 13 Jan, 2018

នេះជាការប្រកាសជាផ្លូវការ។ ទូរទស្សន៍របស់អ្នកពិតជា មិនអាចប្រៀបធៀបទំហំជាមួយម៉ូដែលទូរទស្សន៍ថ្មីរបស់ Samsung បានឡើយ។ នេះគឺជាទូរទស្សន៍ទំហំយក្សមានឈ្មោះថា ...

កាមេរ៉ា Huawei Mate 10 Pro ជាក្តីបារម្ភរបស់ Samsung?

ដោយ: ដួងច័ន្ទ 10 AM, Monday, 21 May, 2018

មុនពេលក្រុមហ៊ុន Samsung បញ្ចេញទូរសព្ទម៉ូដែលថ្មី Galaxy S9 ក្រុមហ៊ុន​ Huawei បានកំណត់ថានឹងនាំមកជូននូវម៉ូដែលទូរសព្ទថ្មី Mate 10 Pro Stateside។ ទូរសព្...

Tomnerb.Com - YouTube Channel