ចូលចិត្តទំនើប

ឧបករណ៍បញ្ចាំងពន្លឺ 4K UHD CineBeam ស៊េរីថ្មីរបស់ LG នឹងមានតម្លៃថោកសមរម្យ!

ដោយ: ភារុន 9 AM, Wednesday, 18 Sep, 2019

បរទេស៖ ក្រុមហ៊ុន LG បានបង្ហាញនូវឧបករណ៍បញ្ចាំងពន្លឺ CineBeam ស៊េរីថ្មីមួយ ដែលបង្ហាញជារូបភាពនៃទូរទស្សន៍ប្រភេទ 4K UHD នៅក្នុងព្រឹត្តិការណ៍ CEDIA 2019។ ហើយវាគឺជាប្រភេទម៉ូដែលមួយ ដែលមានទំហំតូច និងគួរឱ្យទាក់ទាញ សម្រាប់ឈុតទូរទស្សន៍ស៊េរីឆ្នាំ 2019 ថ្មីរបស់ក្រុមហ៊ុន LG ត្រូវបានលក់រាយនៅក្នុងតម្លៃជាឈុត រួមជាមួយនឹងឧបករណ៍បញ្ចាំងពន្លឺ 4K UHD CineBeam នឹងមានតម្លៃត្រឹមតែ $1,799 ប៉ុណ្ណោះ ហើយនេះគឺជាតម្លៃមួយ ដែលត្រូវបានចាត់ទុកថាជាតម្លៃដ៏ថោកសមរម្យ។


ក្រុមហ៊ុន LG ក៏បានលើកឡើងថាឧបករណ៍បញ្ចាំងពន្លឺ CineBeam (ម៉ូដែល HU70LA) ថ្មីនេះ ត្រូវបានរចនាម៉ូត ឱ្យមានទំហំតូច និងអាចបញ្ជូនពន្លឺទៅរូបភាព ជាមួយនឹង Resolution ទំហំ 3,840 x 2,160 នឹងអាចតំឡើងដល់ទំហំ 140អ៊ីញ។ ហើយវាក៏ផ្តល់ពន្លឺភ្លឺ 1500 ANSI Lumen និងគាំទ្របច្ចេកវិទ្យា HDR10 រួមជាមួយនឹងបច្ចេកវិទ្យា TruMotion ។

លើសពីនេះ ឧបករណ៍ថ្មីនេះ ត្រូវបានភ្ជាប់មកជាមួយនឹងសំឡេងបញ្ជា តាមរយៈ Google Assistant និងមុខងារពង្រីក ដែលធ្វើឱ្យកាន់តែមានភាពងាយស្រួល នៅក្នុងកែសម្រួលទំហំអេក្រង់ ដោយមិនចាំបាច់ផ្លាស់ប្តូរទីតាំង។ សម្រាប់ម៉ូដែលថ្មីនេះ នឹងអាចរកបានពីអ្នកលក់រាយ ដែលទទួលសិទ្ធពីក្រុមហ៊ុន LG នៅសហរដ្ឋអាមេរិច នៅក្នុងខែតុលា ខាងមុខនេះ ប៉ុន្តែអតិថិជនអាចពិនិត្យមើលម៉ូដែលថ្មីនេះ នៅលើគេហទំព័ររបស់ក្រុមហ៊ុន LG ឥឡូវនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនសម្រេចចិត្តថា គួរតែទិញ ឬ ក៏អត់?

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Acer បញ្ចេញស្មាតហ្វូនថ្មី មានថាមពលថ្មយក្ស 5,000 mAh

ដោយ: ម៉ូនី 1 AM, Saturday, 23 Apr, 2016

នៅថ្ងៃនេះ ក្រុមហ៊ុន Acer បានធ្វើសន្និសិទសារព័ត៌មានមួយក្នុងទីក្រុង New York ដោយ​បានប្រកាសនូវ​ផលិតផល​ថ្មី​របស់​ខ្លួន​ចំនួន​ពីរ គឺកុំព្យូទ័រយួរដៃនិងស្...

វិធីប្រើប្រាស់ Skype Call នៅលើ Alexa

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 18 Dec, 2018

នាពេលនេះអ្នកអាចប្រើប្រាស់ឧបករណ៍ Alexa ដើម្បីដំណើរការកិច្ចសន្ទនា Skype Call ទៅកាន់ទូរសព្ទ បាននៅក្នុង 150 ប្រទេស នៅទូទាំងពិភពលោក។ ជាមួយសេវាកម្មថ្មីនេ...

Pixelbook 2 របស់ Google ទំនងជាទើបតែត្រូវបានអនុម័ត ដោយឆ្លងកាត់ FCC

ដោយ: ភារុន 9 AM, Saturday, 27 Jul, 2019

ក្រុមហ៊ុន Google បានបញ្ជាក់រួចហើយថា Pixelbook 2 កំពុងដំណើរការផលិត ហើយការអភិវឌ្ឍ Hardware ក៏ទំនងជាត្រូវបានបញ្ចប់ពេញលេញរួចរាល់ផងដែរ។ ម្យ៉ាងទៀត សម្រាប...

បែកធ្លាយរូបរាងនាឡិកាដៃ Galaxy Sport

ដោយ: ដួងច័ន្ទ 9 AM, Saturday, 09 Feb, 2019

ក្រុមហ៊ុន Samsung បានឈានចូលដល់ពេលវេលាត្រូវកែលម្អផលិតផលនាឡិកាដៃរបស់ខ្លួន ព្រមពេលជាមួយនឹងការបញ្ចេញលក់ផលិតផលទូរសព្ទ Smartphone ម៉ូដែល Galaxy S នៅក្នុង...

Tomnerb.Com - YouTube Channel