ចូលចិត្តទំនើប

ទូរទស្សន៍ 4K កម្រិតខ្ពស់របស់ LG ទទួលបាន AirPlay 2 និង HomeKit ដំបូងគេនៅសហរដ្ឋអាមេរិច

ដោយ: ភារុន 8 AM, Wednesday, 07 Aug, 2019

ការគាំទ្រប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមហ៊ុន Apple ឥឡូវនេះអ្នកអាចរកបាននៅក្នុងទូរទស្សន៍កម្រិតខ្ពស់ 2019 របស់ LG នៅសហរដ្ឋអាមេរិច តាមរយៈការធ្វើបច្ចុប្បន្នភាព Firmware ។ លើសពីនេះ បច្ចុប្បន្ន លក្ខណៈពិសេសនេះក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ទូរទស្សន៍ ដែលមានឈុត OLED និង NanoCell 4K LCD រួមទាំងមានសមត្ថភាព ThinQ និងឈុត 4K ដែលនឹងទទួលបានបច្ចុប្បន្នភាពចុងក្រោយបង្អស់ នៅក្នុងឆ្នាំនេះ។


ម្យ៉ាងទៀត បច្ចេកវិទ្យាចាក់ផ្សាយផ្ទាល់នៃ AirPlay 2 ត្រូវបានរំពឹងថា នឹងក្លាយជារឿងធម្មតាសម្រាប់ទូរទស្សន៍ស៊េរីឆ្នាំ 2019។ ប៉ុន្តែ ក្រុមហ៊ុន LG ពិតជាក្រុមហ៊ុនដំបូងគេ នៅលើពិភពលោក ដែលមានបច្ចេកវិទ្យាគាំទ្រ HomeKit​ ផងដែរ ។
ដើមឡើយ អ្នកអាចប្រើប្រាស់បច្ចេកវិទ្យា Smart Home របស់ក្រុមហ៊ុន Apple ដើម្បីគ្រប់គ្រងមុខងារ Rudimentary TV ដូចជា៖ ថាមពល ការដាក់បញ្ចូល និងកំណត់កម្រិតសម្លេង ឧទាហរណ៍ៈ អ្នកអាចបើកទូរទស្សន៍ និងប្តូរប្រអប់មេឌៀ ក្នុងពេលតែមួយខណៈពេលអ្នកកំពុងផ្លាស់ប្តូរកម្រិតពន្លឺរបស់ទូរទស្សន៍ឱ្យទាប នៅពេលទស្សនាខ្សែភាពយន្តខ្នាតធំ…ជាដើម។


ម្យ៉ាងវិញទៀត គោលដៅចុងក្រោយគឺដូចគ្នាដែរ ចំពោះការដាក់បញ្ចូលបច្ចេកវិទ្យាទាំងពីរនេះ នៅក្នុងទូរទស្សន៍ 2019 ផ្សេងៗទៀត។ លើសពីនេះ ក្រុមហ៊ុន Apple ក៏កំពុងជំរុញយ៉ាងខ្លាំងក្លាចំពោះសេវាកម្មនេះ ហើយនោះមានន័យថា ការធានាផ្តល់ជូនអ្នកប្រើប្រាស់ដូចជា៖ Apple TV+ និង Apple Music ។


ចំពោះកម្មវិធី AirPlay 2 មិនអន់ជាងកម្មវិធីដើមរបស់ Samsung នោះទេ ដូច្នេះវានឹងជួយសង្រ្គោះអ្នកប្រើប្រាស់ពីការទិញប្រអប់ Apple TV ដោយគ្រាន់តែទស្សនារឿង «For All Mankind» ជាមួយនឹងឈុតទូរទស្សន៍របស់ LG 4K ប៉ុណ្ណោះ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

ទីបំផុត iPad អាចប្រើ Mouse បានហើយ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 11 Jun, 2019

ក្រុមហ៊ុន Apple បានចំណាយពេលយ៉ាងយូរ ក្នុងការផ្តល់នូវការឆ្លើយតបចំពោះក្តីសង្ឃឹម និងក្តីសុបិន្តរបស់មនុស្សទូទៅ ដែលសង្ឃឹមថាផលិតផល iPad នឹងអាចប្រើប្រាស់បា...

Messenger ជា App ដំបូងរបស់ Facebook ដែលមាន Dark Mode

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 06 Mar, 2019

ជាច្រើនថ្ងៃបន្ទាប់ពីកម្មវិធី Messenger របស់ Facebook បានបញ្ចេញមុខងារ Dark Mode នៅលើ Reddit បណ្តាញទំនាក់ទំនងសង្គមមួយនេះបានធ្វើការ Update ជាផ្លូវការស...

ជំរើសម៉ាស៊ីនត្រជាក់ សំរាប់រដូវក្តៅនេះ LG Dual Cool Smart Inverter របស់ក្រុមហ៊ុន LG

ដោយ: ទំនើប 8 AM, Friday, 11 May, 2018

សីតុណ្ហភាពក្តៅបំផុតប្រចាំឆ្នាំ ខិតជិតមកដល់ហើយខណៈ ពេលដែលបចេ្ចកវិទ្យាថ្មីរបស់ LGបានមកដល់ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាអាកាសធាតុក្តៅ ជូនលោកអ្នកជាមួយនឹង...

ប្រដាប់ប្រឡេះ គ្រាប់ពោត បែបងាយស្រួល

ដោយ: ដាលីស 10 PM, Friday, 08 May, 2015

តើលោកអ្នកធ្លាប់ទេ ដែលត្រូវចូលផ្ទះបាយ​ ដើម្បីធ្វើម្ហូប​​ ដែលមានគ្រឿងផ្សំពី គ្រាប់ពោត ហើយត្រូវមកអង្គុយយកកាំបិត មកប្រឡេះយកគ្រាប់ពោតចេញពីស្នូល និងមានជា...

Tomnerb.Com - YouTube Channel