ចូលចិត្តទំនើប

អេក្រង់ឆ្លាតវៃ Google Assistant របស់ LG ចេញលក់ហើយ

ដោយ: ដួងច័ន្ទ 11 AM, Friday, 14 Dec, 2018

ក្រុមហ៊ុន LG គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាដៃគូរបស់ក្រុមហ៊ុន Google នាពេលបច្ចុប្បន្ន បានប្រកាសអំពីផលិតផលអេក្រង់ឆ្លាតវៃថ្មី នៅក្នុងព្រឹត្តិការណ៍ CES កាលពីខែមករា ដើមឆ្នាំនេះ ហើយនាពេលនេះ ផលិតផលដំបូងត្រូវបានបញ្ចេញរូបរាងជាផ្លូវការហើយ។
ផលិតផលខុសៗគ្នា និងមានឈ្មោះស្រដៀងៗគ្នា ដែលត្រូវបានបង្ហាញនៅក្នុងសេចក្តីប្រកាសព័ត៌មាន មានដូចជា LG AI Smart Display, LG XBOOM WK9 Smart Display និង LG XBOOM AI ThinQ model WK9 អាចរកជាវបាននៅតាមបណ្តាហាងជាតំណាងចែកចាយរបស់ក្រុមហ៊ុននៅទូទាំងសហរដ្ឋអាមេរិក។

ក្រុមហ៊ុន LG មានបំណងញែកផលិតផល Smart Display របស់ខ្លួនឱ្យដាច់ស្រឡះពីគ្នា ដោយធ្វើការផ្តោតលើគុណភាពសម្លេង កិច្ចសហការជាដៃគូជាមួយ Meridian Audio ដើម្បីផលិតចេញជាឧបករណ៍បំពងសម្លេងមួយគូ ដែលមានកម្លាំង 20W។
អេក្រង់ឆ្លាតវៃនេះ មានទំហំ 8 inch និងជាប្រភេទអេក្រង់ HD Resolution (ឬអាច 720p) ខណៈដែលវាមានបំពាក់កាមេរ៉ាទំហំ 5 megapixel នៅខាងលើ សម្រាប់ការសន្ទនាជាវីដេអូផងដែរ។ ក្រុមហ៊ុន LG ពីមុនបានធ្វើការរួមគ្នាជាមួយ Meridian នៅលើផលិតផល Google Assistant មួយចំនួន ដែលបញ្ជារដោយសម្លេងតែមួយមុខ។

ឧបករណ៍បំពងសម្លេងទាំងនោះ គួរតែមានសមត្ថភាពទាក់ទាញចំណាប់អារម្មណ៍ខ្លាំង ព្រោះក្រុមហ៊ុន LG បានបញ្ចេញលក់ផលិតផលអេក្រង់ឆ្លាតវៃមួយប្រភេទនេះក្នុងតម្លៃ $299 ដែលជាតម្លៃទ្វេគុណ នឹងតម្លៃរបស់ Google Home Hub ដ៏ល្អប្រណិត៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

ទោចក្រយាន ផលិតខ្យល់បរិសុទ្ធ

ដោយ: ដួងច័ន្ទ 6 AM, Friday, 22 Sep, 2017

លោក Daan Roosegaarde បានបង្ហាញពីទស្សនទានគម្រោងថ្មីរបស់លោក គឺគម្រោង Smog Free Project (គម្រោងគ្មានផ្សែងបំពុល) ដែលគម្រោងនេះ គឺជាការផលិតកង់ដែលនឹងស្រូប...

6 យ៉ាងអាចរក្សាទុក ក្នុងទូរទឹកកក

ដោយ: ដួងច័ន្ទ 8 AM, Monday, 29 Oct, 2018

ទូរទឹកកកជាកន្លែងសម្រាប់រក្សាទុកចំណីអាហារ ភេសជ្ជៈ និងគ្រឿងកំប៉ុងនានា ប៉ុន្តែមានរបស់មួយចំនួនទៀតដែលអ្នកអាចរក្សាទុកនៅក្នុងទូរទឹកកកបានផងដែរ។ អ្នកអាចនឹងភ...

តោះ! មកដឹង គន្លឹះជួសជុល Auto Rotate នៅក្នុងទូរស័ព្ទ Samsung Galaxy S8

ដោយ: ភារុន 9 AM, Wednesday, 13 Feb, 2019

តើអ្នកកំពុងស្វែងរក ដំណោះស្រាយដើម្បីជួសជុល លក្ខណៈបង្វិលដោយស្វ័យប្រវត្តិ ឬ (Auto Rotate) មិនដំណើរការនៅក្នុងទូរស័ព្ទ Samsung Galaxy S8 មែនដែរឬទេ? ដោយស...

ស្វែងយល់អំពី សេវាកម្ម Grab

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 13 Feb, 2019

Grab គឺជាសេវាមធ្យោបាយធ្វើដំណើរ ផ្តល់នូវសេវាកម្មហៅរថយន្តតាក់ស៊ី ឬរឺម៉ក សេវាកម្មជួលយានជំនិះនានា ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងទីក្រុងធំៗមួ...

Tomnerb.Com - YouTube Channel