ចូលចិត្តទំនើប

V50 ទូរសព្ទ 5G ដំបូងពី LG

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 20 Feb, 2019

ក្រុមហ៊ុន LG និងក្រុមហ៊ុនសេវាទូរសព្ទ Sprint មិនបានលាក់បាំងអំពីគម្រោងផែនការរបស់ពួកគេ ក្នុងការបញ្ចេញទូរសព្ទ 5G Smartphone នៅក្នុងឆ្នាំ 2019 នេះទេ។

យ៉ាងណាក្តី នាពេលនេះ អ្នកប្រហែលជានឹងសម្លឹងទៅកាន់ផលិតផលទូរសព្ទជំនាន់ថ្មីនេះ ជាមួយនឹងចម្ងល់។ អ្នកផ្តល់ព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះម្នាក់ គឺលោក Evan Blass បានទទួលរូបភាពមួយសន្លឹកនៃទូរសព្ទម៉ូដែល V50 ThinQ ដែលជាផលិតផលទូរសព្ទប្រើប្រាស់ភ្ជាប់ជាមួយសេវាកម្ម Sprint ជាមួយនឹងស្លាកសញ្ញា 5G ដ៏លេចធ្លោ។

រូបភាពនេះមិនបានរួមបញ្ចូលនូវព័ត៌មានលម្អិតច្រើននោះទេ ក្រៅពីអេក្រង់មាន Notch និងកាមេរ៉ាដ៏សម្បូរបែបជាច្រើនគ្រាប់ ប៉ុន្តែវាបានផ្តល់ជាតំរុយថា ថ្ងៃទី24 ខែកុម្ភៈនេះ ជាកាលបរិច្ឆេទដាក់បង្ហាញផលិតផលទូរសព្ទជំនាន់ថ្មី ជាមួយនឹងសេចក្តីប្រកាសរបស់ក្រុមហ៊ុន LG នៅក្នុងប្រទេសកូរ៉េខាងជើង ដែលធ្វើការសន្យាថាទូរសព្ទប្រើប្រាស់ប្រព័ន្ធ 5G នឹងត្រូវបានប្រកាសនៅថ្ងៃនោះ ជាឱកាសមុនពេលព្រឹត្តិការណ៍ Mobile World Congress ចូលមកដល់។
ប្រភពព័ត៌មានដដែលផ្តល់នូវព័ត៌មានលម្អិតមួយចំនួនសម្រាប់ទូរសព្ទម៉ូដែល V50 ផងដែរ។ វាអាចនឹងត្រូវប្រើប្រាស់បន្ទះឈីប Snapdragon 855 ចុងក្រោយគេបង្អស់។ ថ្វីត្បិតចំណុចនេះមិនមានអ្វីភ្ញាក់ផ្អើល ប៉ុន្តែវាក៏អាចជាចំណុចដែលបង្កើតបាននូវទីកន្លែងប្រាស្រ័យនៅដ៏សមស្របសម្រាប់ 5G Hardware នាគ្រាដំបូងនេះដែរ។ អ្នកនឹងទទួលបាន Vapor Chamber Cooling System ដែលមានទំហំ 2.7 ដងធំជាង Heatpipe នៅក្នុងទូរសព្ទម៉ូដែល V40 ព្រមជាមួយនឹងថ្មមានកម្លាំងខ្លាំងជាង 20% នៃថ្មទំហំ 4,000mAh។ ក្រុមហ៊ុន LG បានបញ្ជាក់ថា អ្នកគួរតែនឹងទទួលបានអាយុកាលប្រើប្រាស់កាន់តែវែង តាមរយៈការបង្កើនប្រសិទ្ធភាព Software។

យ៉ាងណាមិញ នៅក្នុងនោះនៅតែមានសំណួរដែលមិនមានចម្លើយដដែល ដូចជាតើទូរសព្ទ V50 នឹងធ្វើការប្រៀបធៀបយ៉ាងដូចម្តេចជាមួយទូរសព្ទ G8 ។ល។ សម្រាប់អ្នកប្រើប្រាស់ភាគច្រើន ការព្រួយបារម្ភធំជាចម្បង គឺលទ្ធភាពប្រើប្រាស់ប្រព័ន្ធ 5G។
ក្រុមហ៊ុន Sprint គ្រាន់តែធ្វើការសន្យាថាទូរសព្ទ 5G របស់ LG នឹងមានវត្តមាននៅក្នុងឆមាសដំបូងនៃឆ្នាំ 2019 នេះប៉ុណ្ណោះ ដែលបន្សល់ទុកនូវឱកាស ដែលអ្នកនឹងត្រូវរងចាំជាច្រើនខែទៀត ដើម្បីទទួលបានទូរសព្ទ V50។ ហើយនៅពេលដែលទូរសព្ទ 5G ដំបូងនឹងមានតម្លៃដ៏ថ្លៃ ក្នុងនោះក៏មានការព្រួយបារម្ភថា អ្នកនឹងត្រូវធ្វើការចំណាយកាន់តែច្រើន ដើម្បីសម្របខ្លួនជាមួយបច្ចេកវិទ្យាថ្មីនេះ។
ទូរសព្ទដែលមានបច្ចេកវិទ្យាថ្មីៗដូចនេះ អាចនឹងក្លាយជាផលិតផលមានប្រជាប្រិយភាពខ្ពស់សម្រាប់ពេលអនាគត ជាជាងការសម្រេចចិត្តទិញវានាពេលនេះ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

HP Tango ម៉ាស៊ីន Printer ដ៏ទាន់សម័យ និង ឆ្លាតវៃ

ដោយ: ភារុន 9 AM, Friday, 28 Sep, 2018

គ្រប់ឧបករណ៍អេឡិចត្រូនិចនាពេលសព្វថ្ងៃនេះត្រូវបានបង្កើតឡើងឱ្យមានភាពឆ្លាតវៃ ប៉ុន្តែឧបករណ៍មួយដែលប្រើប្រាស់នៅក្នុង ការិយាល័យក្រុមហ៊ុន ដែលមិនត្រូវបានគេធ្...

កាសត្រចៀក ល្អបំផុតសម្រាប់ការរត់

ដោយ: ដួងច័ន្ទ 8 PM, Friday, 22 Dec, 2017

គុណសម្បត្តិនៃបច្ចេកវិទ្យាឈានមុខ លើកាសស្តាប់តន្ត្រីគ្មានខ្សែ ដែលធ្វើឱ្យចំណូលចិត្តស្តាប់តន្រ្តីរបស់អ្នក នៅកាន់តែមានភាពងាយស្រួលគ្រប់ពេលវេលា សូម្បីនៅពេ...

អស្ចារ្យ! សាខា LG ខេត្តសៀមរាប គម្រប់ខួប ៤ឆ្នាំ លក់បញ្ចុះតម្លៃរហូតដល់ ៣០%!

ដោយ: ស៊ីវងីម 7 PM, Wednesday, 18 Jan, 2017

នៅថ្ងៃទី 20 ដល់ថ្ងៃទី 22 ខែមករា ឆ្នាំ 2017 ខាងមុខនេះ LG BrandShop សាខាខេត្តសៀមរាប នឹងរៀបចំកម្មវីធីគម្រប់ខួប 4 ឆ្នាំ នៃការបើកលក់ផលិតផល LG នៅខេត្តសៀម...

មូលហេតុចម្បង នាំឲ្យកើតគ្រោះថ្នាក់ ពេលបើកបររថយន្ត

ដោយ: ចរិយា 10 PM, Tuesday, 17 Jan, 2017

គ្រោះថ្នាក់ចរាចរណ៍ គឺជាផ្ទាំងទស្សនីយភាពដ៏ឈឺចាប់ និងរន្ធត់មួយ។ នៅពេលដែលយានយន្តពីរមកប៉ះទង្គិចគ្នា ហើយលាន់ឮសំឡេងដ៏សន្ធឹក បន្ទាប់មកមនុស្សដេកដួលលើដី ស្ង...

Tomnerb.Com - YouTube Channel