ចូលចិត្តទំនើប

ទូរទស្សន៍ 8K OLED របស់ LG ចេញលក់ហើយ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 13 Jun, 2019

សូមនិយាយពាក្យថាសុំទោសទៅកាន់ម្ចាស់ទូរទស្សន៍ 4K ទាំងឡាយ ដោយសារតែការផ្តល់បទពិសោធន៍នៃការកំសាន្តទៅកាន់មិត្តភក្តិរបស់អ្នកជិតដល់ទីបញ្ចប់ហើយ ព្រោះអ្វី? ព្រោះទូរទស្សន៍ 8K បានមកដល់ក្នុងទីផ្សារជាផ្លូវការហើយ។

នាពេលនេះ ក្រុមហ៊ុន LG បាននឹងកំពុងទទួលយកការកុម៉ង់ Pre-Order សម្រាប់ផលិតផលទូរទស្សន៍ 8K OLED របស់ក្រុមហ៊ុន ហើយក៏ជាផលិតផលដំបូងបង្អស់នៅក្នុងពិភពលោកផងដែរ ។ ផលិតផលទូរទស្សន៍ជំនាន់ថ្មីនេះ ផ្តល់ជូននូវកម្រិត Resolution កំពូល និងមានអត្រាតម្លៃកំពូលជាគូនឹងគ្នា។
ទូរទស្សន៍ម៉ូដែល 88Z9 ថ្មីនេះ មានបំពាក់ផ្ទាំងអេក្រង់ OLED ជាមួយនឹង Resolution កម្រិត 8K Ultra HD ក្នុងទំហំ 88 inch។ នេះជាកម្រិត Pixel ចំនួន 16 ដង ធំជាងកម្រិតដែលមាននៅក្នុង Full HD និងចំនួន 4 ដងធំជាង 4K។

ទូរទស្សន៍នេះក៏មានបំបាក់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Alpha 9 8K Intelligent ជំនាន់ទី 2 របស់ LG ផងដែរ ដែលប្រើប្រាស់បច្ចេកវិទ្យាសិក្សាស៊ីជម្រៅ ដើម្បីជំរុញគុណភាពសម្លេង និងរូបភាព និងធ្វើការវិភាគស្ថានភាព Ambient សម្រាប់ផ្តល់ជូននូវអេក្រង់មានពន្លឺដ៏សមស្រប។ យោងតាមក្រុមហ៊ុន LG បានឱ្យដឹងថា ទូរទស្សន៍ជំនាន់ថ្មីស្រឡាងមួយនេះក៏នឹងបំពាក់ជាមួយនឹងមុខងារបញ្ជារដោយសម្លេង ទាំង Google Assistant និង Amazon Alexa នៅក្នុងទីផ្សារតាមតំបន់មួយចំនួន ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ថា តើទីផ្សារណាមួយនឹងប្រើប្រាស់មុខងារណាទេ។

ចុះតម្លៃរបស់វាប៉ុណ្ណាដែរ? ទូរទស្សន៍ម៉ូដែល 88Z9 មានតម្លៃ $34,000 សម្រាប់ការ Pre-Order។ បន្ទាប់ពីនោះ វានឹងចេញលក់រាយក្នុងតម្លៃ $42,000 ដែលជាតម្លៃដ៏ខ្ពស់កប់ពពក។

បើសិនជាអ្នកមិនមានធនធាន ដែលអាចឈោងចាប់យកទូរទស្សន៍មានតម្លៃថ្លៃដូចពេជ្រនេះទេ ហើយអ្នកនៅតែអន្ទះសារចង់បានទូរទស្សន៍ដែលមានបច្ចេកវិទ្យាកំពូលដូចនេះ អ្នកនៅមានជម្រើសផ្សេងទៀត មានដូចជា ទូរទស្សន៍ Non-OLED 8K ទំហំ 85 inch របស់ក្រុមហ៊ុន Samsung មានតម្លៃ $15,000 ដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES នៅក្នុងឆ្នាំនេះ។ សូមបញ្ជាក់ថា វាមិនមែនជាទូរទស្សន៍ OLED ទេ ប៉ុន្តែវានៅតែមានទំហំធំសម្បើម ដែលអាចនឹងក្លាយជាគន្លឹះនៅក្នុងការលក់ដែលទាក់ទាញដល់ចិត្តរបស់អ្នក បើសិនជាអ្នកជាអ្នកប្រើប្រាស់ដែលចូលចិត្តទូរទស្សន៍មានទំហំយក្ស៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

Feed ថ្មីរបស់ Pinterest មានអ្វីប្លែក?

ដោយ: ដួងច័ន្ទ 5 PM, Friday, 30 Nov, 2018

មុខងារ Friend Feed របស់កម្មវិធី Pinterest ដែលបានដាក់ឱ្យដំណើរការជាលើកដំបូងកាលពីខែមីនា បានផ្តល់នូវ Section មួយនៃសេវាកម្ម ជាកន្លែងដែលអ្នកអាចតាមដាន Pos...

ហ្គេម Android ប្រចាំឆ្នាំ 2018

ដោយ: ដួងច័ន្ទ 9 AM, Thursday, 19 Jul, 2018

ហ្គេមនៅលើទូរសព្ទដៃនាពេលបច្ចុប្បន្ននេះកំពុងតែអភិវឌ្ឍន៍ខ្លាំងឡើង ប្រសើរជាងបច្ចេកវិទ្យាដទៃទៀតដែលមានវត្តមាននៅក្នុងទីផ្សារ។ ហ្គេមនៅលើប្រព័ន្ធ Android ...

ទូរទឹកកក Samsung ថ្មីមានច្រើនជម្រើសទាំងពណ៌ និងទំហំ

ដោយ: ដួងច័ន្ទ 8 AM, Friday, 19 Jul, 2019

ក្រុមហ៊ុន Samsung មានបំណងចង់ដាក់ដើមទុនលើអតិថិជនដែលផ្តល់តម្លៃដល់រសនិយម និងបទពិសោធន៍ផ្ទាល់ខ្លួន ហើយក្រុមហ៊ុននេះមានបំណងសម្រេចគោលបំណងនេះជាមួយនឹងផលិតផលទ...

ឧបករណ៍សាកថ្មគ្មានខ្សែដ៏សក្តិសមសម្រាប់ iPhone X

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 14 Aug, 2018

ក្រុមហ៊ុន Logitech បាននឹងកំពុងប្រឡូកចូលក្នុងទីផ្សារឧបករណ៍សាកថ្មគ្មានខ្សែ ជាមួយនឹងផលិតផល Powered Wireless Charging Stand ដែលក្រុមហ៊ុននឹងបញ្ចេញលក់ក្...

Tomnerb.Com - YouTube Channel